ឆាប់ៗនេះរាជធានីភ្នំពេញនឹងមានផ្សាររាត្រីភូមិអាហារដ៏ធំជាងគេដែលមានទីតាំងនៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ ដែលមានការវិនិយោគលើសពី $1,000,000 ដែលជាការវិនិយោគដ៏ខ្ពស់ជាងគេទៅលើផ្សាររាត្រីមួយនេះនៅក្នុងប្រទេសកម្ពុជា។ ហើយនៅទីនេះមានផ្ទៃដីសរុបប្រហែល 18,000 ម៉ែត្រការ៉េ ដែលពិតជាធំទូលាយ និងមានចំនួនស្តង់រហូតដល់ 334 ដែលជាកន្លែងមានស្ដង់លក់ច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ។
ផ្សាររាត្រីភូមិអាហារមានស្ដង់លក់អាហារមកពីគ្រប់ទិសទី ភេសជ្ជៈត្រជាក់ៗជាច្រើន។ នៅទីនេះក៏មានការប្រគុំតន្រី្តនៅក្នុងបរិយាកាសដ៏ស្រស់ស្រាយ កន្លែងកំសាន្ត អមជាមួយនឹងការសម្តែងដ៏អស្ចារ្យនៅចំកណ្តាលទីតាំងនៃផ្សារ និងវាលស្មៅសម្រាកលំហែកាយផងដែរ។ សំខាន់មានកម្មវិធីផ្សេងៗជាច្រើនសម្រាប់កំដរអារម្មណ៍អតិថិជនផងដែរ។
ពិតជាពិសេស និងអស្ចារ្យពិតមែនកំុភ្លេចរងចាំចូលរួមទាំងអស់គ្នាណា៎!
ប្រភពពត៌មាន
https://www.facebook.com/QboxbyPrinceTimesSquare