Home ទំនងតើ! អាថ៌កំបាំងទាំង ៥ របស់អ្នកបង្កើតមាតិកាទេសចរណ៍ Ploy – Pigkaploy

អាថ៌កំបាំងទាំង ៥ របស់អ្នកបង្កើតមាតិកាទេសចរណ៍ Ploy – Pigkaploy

Ploy Ploypailin Tangpraphaporn ឬដូចដែលមនុស្សភាគច្រើនស្គាល់នាងថា “Pigkaploy” គឺជាអ្នកបង្កើតមាតិកា អ្នកធ្វើដំណើរទោល និងអ្នកផ្សងព្រេង ដែលបង្ហាញពីបទពិសោធន៍ធ្វើដំណើររបស់នាងតាមរបៀបគួរឱ្យចាប់អារម្មណ៍។

យោងតាមសិក្ខាសាលា iCreator2023 “The Power of NEXT Gen” ថ្មីៗនេះ Ploy បានឡើងឆាកដើម្បីចែករំលែកបទពិសោធន៍របស់គាត់ទៅលើប្រធានបទមួយ “អនាគតនៃកន្លែងធ្វើការ” ។

Ploy បាន​និយាយ​ថា​គាត់​ចូល​ចិត្ត​ធ្វើ​ដំណើរ។ ហើយគាត់តែងធ្វើដំណើរតែម្នាក់ឯង។ នៅពេលធ្វើដំណើរញឹកញាប់ ដូច្នេះហើយ គាត់ចាប់ផ្តើមមើលឃើញឱកាសអាជីវកម្មពីសកម្មភាពដែលគាត់ចូលចិត្ត រហូតដល់គាត់ក្លាយជាអ្នកបង្កើតទេសចរណ៍មកដល់សព្វថ្ងៃនេះ។

พลอยไพลิน” รับแอบนอยด์โควิด-19 ระบาดรอบ3  พร้อมเผยหลังเตรียมตกแต่งบ้านหลังใหม่ | daradaily

ហើយនេះគឺជាគន្លឹះទាំង 5 សម្រាប់បង្វែរចំណង់ចំណូលចិត្តរបស់អ្នកឲ្យទៅជាអាជីព៖

  1. ចាប់ផ្តើមយ៉ាងងាយស្រួលពីទូរស័ព្ទដៃរបស់អ្នក ធ្វើការពីផ្ទះ
  2. ប្រាប់អ្វីដែលអ្នកចង់ប្រាប់ ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ
  3. ប្រកួតប្រជែង​លើ​គុណភាព​នៃ​មាតិកា
  4. ត្រូវ​ប្រយ័ត្ន​នឹងភាព​អត់កម្លាំងចិត្តធ្វើ ធ្វើអ្វីមិនចេញ ​ត្រូវ​តែ​រក​ឱ្យ​ឃើញ​នូវតុល្យភាព​ក្នុងអំឡុងពេលដែលអ្នកធ្វើដំណើរ ហើយធ្វើបន្ដ
  5. ដើម្បីធ្វើឱ្យអ្នកបង្កើតមាតិកាក្លាយជាអាជីព ការប្រកួតប្រជែងគឺខ្ពស់ណាស់ ។ នៅដើមដំបូង អ្នកមិនត្រូវបាក់ទឹកចិត្តឡើយ មនុស្សគ្រប់រូបមានសមត្ថភាពរៀងៗខ្លួន។ អ្នកបង្កើតមាតិកាគ្រប់រូបត្រូវតែចាប់ផ្តើមជាមួយអ្នកតាមដានមួយរយនាក់ មុននឹងកើនឡើងដល់រាប់ពាន់នាក់ រាប់ម៉ឺន រាប់រយលាននាក់។