បងស្រី Leang Pzee ជា Founder & CEO of 8TEEN Communication គាត់បានចែករំលែកអំពី Influencer Marketing ថាតើ Influencer Marketing ជាអ្វី? ហើយហេតុអ្វីបានជាគេជ្រើសប្រើវិធីសាស្រ្ត Influencer Marketing?
បងស្រីបានលើកឡើងថា ” Influencer Marketing គឺជាការធ្វើទីផ្សារជាមួយបុគ្គលដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គម ” ។ ហើយសម្រាប់ការជ្រើសរើស Influencer មួយៗគឺយើងត្រូវមើលថាតើគាត់នៅក្នុងវិស័យណា? ត្រូវនឹងផលិតផល ឬសេវាកម្មដែលយើងចង់ឲ្យគាត់ផ្សព្វផ្សាយអត់? ហើយគាត់មានអ្នកគាំទ្រ និងជឿទុកចិត្តគាត់ច្រើនអត់?
បន្ថែមពីនេះទៅទៀតហេតុអ្វីបានជាយើងត្រូវជ្រើសរើស Influencer Marketing?
មានហេតុផល5 ដែលអាជីវកម្មជ្រើសរើស Influencer Marketing គឺ៖
1. Influencer ជួយបង្កើនទំនុកចិត្តឲ្យប្រេនរបស់អ្នក (Build Trust and show Authority)
2. ការបង្កើតមាតិកា (Content Creation)
3. ការផ្សព្វផ្សាយបានទៅដល់អតិថិជនគោលដៅ (Reach Highly Specific Audience Directly)
4. ជំរុញការចូលរួម (Boost Engagement)
5. ធ្វើឲ្យប្រេនរបស់យើងមានអ្នកស្គាល់ច្រើនជាងមុន (Brand Awareness)