spot_img
spot_img
Homeបច្ចេកវិទ្យា3 មូលហេតុ​​នៃ​ភ្លើង​ឆេះ​រថយន្ត​នៅរដូវក្តៅនេះ

3 មូលហេតុ​​នៃ​ភ្លើង​ឆេះ​រថយន្ត​នៅរដូវក្តៅនេះ

-

ប៉ុន្មានឆ្នាំនេះយើងសង្កេតឃើញថាមាន ការ​ឆេះ រថយន្តច្រើន។​ ហើយនេះជា​ 3 មូលហេតុ​ទូទៅ​នៃ​ភ្លើង​ឆេះ​រថយន្ត​៖

មូលហេតុទី1៖ ឆ្លងចរន្តអគ្គិសនី

ដោយសារតែរថយន្តនីមួយៗមានខ្សែភ្លើងជាច្រើន។ បើជារថយន្តចេញ ពីរោងចក្រដោយគ្មានការកែប្រែ ជាធម្មតាមិនមានបញ្ហាជាមួយប្រព័ន្ធខ្សែភ្លើងទេ។ 

ប៉ុន្តែករណីទូទៅបំផុតគឺថារថយន្តបានកែប្រែខ្សែភ្លើង។ ជាពិសេសរថយន្តដែលបំពាក់ដោយប្រព័ន្ធសំឡេង ឬប្រព័ន្ធប្រឆាំងចោរកម្មពីហាងខាងក្រៅ ប្រសិនបើ​អ្នកបច្ចេកទេស​មិនមាន​ជំនាញ​ក្នុង​ការដោះស្រាយ​ប្រព័ន្ធ​អគ្គិសនី និង​ខ្សែភ្លើង​នោះ​ទេ​​ វាអាចបណា្ខលឱ្យមានចរន្តអគ្គិសនី ឬឧបករណ៍ខ្លះអាចឡើងកំដៅ និងបណ្តាលឱ្យឆេះ។

មូលហេតុទី 2៖ ធ្លាយប្រេង

ប្រសិនបើមានការលេចធ្លាយប្រេងឥន្ធនៈពីផ្នែកណាមួយនៃប្រព័ន្ធចែកចាយឥន្ធនៈ ហើយមកប៉ះនឹងបំពង់ផ្សែងក្តៅខ្លាំងវាមានឱកាសខ្ពស់ណាស់ដែលភ្លើងនឹងឆេះ។ ដូច្នេះ​ហើយ​បើ​រក​ឃើញ​ថា​មាន​ក្លិន​សាំង​ហុយ​ចូល​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ឬពេលនៅខាងក្រៅឡាន អ្នកគួរតែយកឡានរបស់អ្នកទៅពិនិត្យភ្លាមៗ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឡានរបស់ខ្ញុំឆេះ?

ប្រសិនបើរថយន្តចាប់ផ្តើមឆេះ វានឹងមានក្លិនឆេះចេញតាមប្រព័ន្ធម៉ាស៊ីនត្រជាក់ ហើយផ្សែងអាចកើតឡើង។ ករណី​បែប​នេះ​ត្រូវ​ប្រញាប់​អូស​រថយន្ត​ទៅ​ចិញ្ចើម​ផ្លូវ  ហើយបិទម៉ាស៊ីនភ្លាមៗ បន្ទាប់មកប្រញាប់ចេញពីឡាន និង​នៅ​ឲ្យ​ឆ្ងាយ​ពី​យានជំនិះ​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ។​​​​​​​​​ ប្រសិនបើមានផ្សែងចេញពីម៉ាស៊ីន បើអាចអ្នកអាចបើក​គម្រប​ខាងមុខ​ដើម្បី​ពន្លត់​ភ្លើង​មុន ឬជូនដំណឹងទៅសេវាសង្គ្រោះភ្លាមៗ។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ