spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារDin Tai Fung បានបើកហាងដ៏ធំនៅទីក្រុងញូវយ៉ក

Din Tai Fung បានបើកហាងដ៏ធំនៅទីក្រុងញូវយ៉ក

-

ហាង Din Tai Fung ​ជាហាងដ៏ល្បីល្បាញដោយសារនំប៉ាវស៊ុប ឬ xiao Long bao​ បានបើកជាសាធារណៈនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។

មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លៀក​ឈុត និង​រ៉ូប​កាត់​ខ្សែបូ​នៅ​មុខ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ Din Tai Fung

ហេតុអ្វីបានជាវាសំខាន់៖ ការកើនឡើងនៃប្រជាប្រិយភាពរបស់ Din Tai Fung ឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាមួយនឹងម្ហូបចិន ដែលជាម្ហូបអាស៊ីនៅទូទាំងសហរដ្ឋអាមេរិក។

Din Tai Fung នៅលើ Broadway ក្នុងទីក្រុង Manhattan គឺជាទីតាំងដំបូងរបស់ខ្លួននៅ East Coast និងជាទីតាំងទី 16 នៅសហរដ្ឋអាមេរិកសម្រាប់យីហោភោជនីយដ្ឋាននេះ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ 1958 នៅទីក្រុងតៃប៉ិ។ ឥឡូវនេះមានទីតាំងសរុបចំនួន 181 នៅទូទាំងពិភពលោកក្នុង 13 ប្រទេស។

Din Tai Fung ​​ដែលទើបបើកសម្ភោធនេះមានច្រកចូលកញ្ចក់ដែលនាំភ្ញៀវចុះទៅកាន់កន្លែងទទួលទានអាហារ បរិយាកាសខាងក្នុងមានភាពស្និទ្ធស្នាល ឆើតឆាយ និងធំជាងទីតាំងជាច្រើននៅតំបន់ Seattle និង Los Angeles។

នេះគឺជាការចាប់យកទីផ្សារនៅក្នុងសហរដ្ឋអាមេរិក របស់ភោជនីយដ្ឋានម្ហូបចិន ដែលផ្ដល់ជូននូវគុណភាព និងបទពិសោធន៍ថ្មីប្លែកក្នុងការទទួលទានអាហារ។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ