spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារទីផ្សារបញ្ចុះតម្លៃដូចជាដាវមុខពីរ អាចជំរុញការលក់ និងបាត់បង់អតិថិជន

ទីផ្សារបញ្ចុះតម្លៃដូចជាដាវមុខពីរ អាចជំរុញការលក់ និងបាត់បង់អតិថិជន

-

ទីផ្សារបញ្ចុះតម្លៃអាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការជំរុញការលក់ និងទាក់ទាញអតិថិជន ប៉ុន្តែពួកគេក៏អាចមានផលវិបាកដែលមិននឹកស្មានដល់ផងដែរ។ តស់ស្វែងយល់ពីផ្នែកទាំងពីរនេះ៖

+ គុណសម្បត្តិនៃការបញ្ចុះតម្លៃផលិតផល

1.ជំរុញការលក់ជាមួយនឹងលទ្ធផលភ្លាមៗ

​ដោយសារ​តែ​ការ​បញ្ចុះ​តម្លៃ​ផលិតផល ធ្វើឲ្យអតិថិជនសម្រេចចិត្តទិញភ្លាមៗ

2.លាងស្តុកចាស់ចេញ ចេញទៅយ៉ាងលឿន

នេះគឺជាអត្ថប្រយោជន៍សម្រាប់ម៉ាកដែលលក់ផលិតផលស្ដុកចាស់ៗឲ្យឆាប់អស់ស។ វាប្រសើរជាងរក្សាផលិតផលឱ្យនៅស្ងៀមរហូតដល់អ្នកមិនអាចលក់វាបាន។

3.ជួយបង្កើនសមត្ថភាពប្រកួតប្រជែង អាចបង្កើនចំណែកទីផ្សារ

នៅពេលដែលតម្លៃផលិតផលធ្លាក់ចុះ អតិថិជនជាច្រើនធ្លាប់ទិញផលិតផលពីម៉ាកដែលប្រកួតប្រជែងអាច នឹងងាកមកទិញផលិតផលរបស់យើងជំនួស​ វិញព្រោះតម្លៃថោកជាង។

+ គុណវិបត្តិនៃការបញ្ចុះតម្លៃផលិតផល

1.បង្កើតការរំពឹងទុករបស់អតិថិជន រង់ចាំទិញផលិតផលតែក្នុងអំឡុងពេលលក់បញ្ចុះតម្លៃប៉ុណ្ណោះ

រឿងនេះកើតឡើងជាពិសេសចំពោះម៉ាកដែលជារឿយៗទម្លាក់តម្លៃលើផលិតផលរបស់ពួកគេរហូតដល់អតិថិជនចងចាំពួកគេ។​ នេះបណ្តាលឱ្យអតិថិជនសម្រេចចិត្តពន្យារពេលការទិញ ព្រោះ​គាត់​ដឹង​ថា​ម៉ាកយីហោនោះនឹង បញ្ចុះតម្លៃទៀតនៅថ្ងៃណាមួយ។

2.ទស្សនៈរបស់អតិថិជនចំពោះម៉ាកបានផ្លាស់ប្តូរ

ការពិតដែលថាផលិតផលមានតម្លៃទាប វាក៏នឹងផ្លាស់ប្តូរទស្សនៈរបស់អតិថិជនលើម៉ាកផងដែរ ពីម៉ាកដែលធ្លាប់លក់ផលិតផលថ្លៃៗ ប្រណីត និងគុណភាពខ្ពស់ វា​បាន​ក្លាយ​ជា​ម៉ាក​យីហោ​ធម្មតា​ដែល​មាន​គុណភាព​ធម្មតា​ក្នុង​ក្រសែភ្នែក​អតិថិជន។

  1. Brand Loyalty បាត់

ដោយសារតែអតិថិជនចាស់ៗដែលធ្លាប់ទិញផលិតផលក្នុងតម្លៃថ្លៃជាងអាចនឹងមិនពេញចិត្ត។ ប្រសិនបើអតិថិជនធ្លាប់ទិញផលិតផលដោយសារតែទស្សនៈរបស់ពួកគេលើម៉ាក វាជាការប្រណិត។
ការក្លាយជាម៉ាកយីហោធម្មតានឹងធ្វើឱ្យអតិថិជនក្រុមនេះកាត់បន្ថយភាពស្មោះត្រង់នៃម៉ាកយីហោ ហើយងាកទៅរកការទិញផលិតផលពីម៉ាកផ្សេងទៀត ។

4.អតិថិជនដែលទិញផលិតផលដោយសារតែតម្លៃថោក មានទំនោរងាយស្រួលក្នុងការងាកទៅរកការទិញផលិតផលពីដៃគូប្រកួតប្រជែង

​អតិថិជន​ក្រុម​នេះ​សម្រេច​ចិត្ត​ទិញ​ផលិតផល​ម៉ាក ព្រោះ​តម្លៃ​ថោក​។​ នេះបង្ហាញថាអតិថិជនក្រុមនេះគិតពីតម្លៃនៅពេលយើងបញ្ចុះតម្លៃគាត់់នឹងទិញយើង តែប្រសិនបើផលិតផលរបស់អ្នកប្រកួតប្រជែង ថោកជាង ហើយបំពេញតម្រួវការគាត់បានដែរ គាត់នឹងសម្រេចចិត្តទិញដៃគូប្រកួតប្រជែងយើងវិញ។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ