ក្នុងមួយឆ្នាំអ្នកខ្លះបានធ្វើការកែប្រែទំម្លាប់មិនល្អរបស់ខ្លួន ដោយផ្លាស់នៅសកម្មភាពដែលធ្វើអោយគេមានភាពរីកចម្រើនថែមមួយកម្រិតទៀត។ ស្របនឹងបញ្ហានៃការកែប្រែទម្លាប់ និងសកម្មភាពមិនល្អ ក៏មានមនុស្សមួយចំនួនមិនដឹងការគួរកែ ឬផ្លាស់ប្តូរដោយរបៀបណាឡើយ។ ដូចច្នេះយោងទៅតាមប្រសាសន៍របស់ លោក ហាក់ គីមថុង បានលើកយកនូវចំណុចទាំង4 ដែលធ្វើឱ្យអ្នកមានភាពរីកចម្រើនក្នុងឆ្នាំ2025នេះ៖
1. ការកាត់បន្ថយ
រយៈពេលកន្លងមកនេះអ្នកគួរ រំលឹកឡើងវិញនូវទម្លាប់នឹងសកម្មភាពណាខ្លះដែលដែលអ្នកគួរកាត់បន្ថយ។ ដោយអ្នកចង់អោយខ្លួនមានភាពប្រសើជាងមុន ដូចជាការកាត់បន្ថយក្នុងការចំណាយពេលនៅក្នុងបណ្តាញសង្គមយូរដែលធ្វើឱ្យខ្ចះខ្ចាយពេល ឬធ្វើការកាត់បន្ថយក្នុងការចំណាចពេលវេលាច្រើនក្នុងការមើលរឿងដែលមិនបានធ្វើអោយអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការដុះខាត់ខ្លួនឱ្យមានភាពរីកចម្រើន។
2.ការបន្ថែមសកម្មភាព
អ្នកគួរតែបន្ថែមនូវសកម្មភាពដែលធ្វើឱ្យអ្នកជីវិតអ្នកមានភាពប្រសើជាងមុន ដូចជាការអានសៀវភាពឱ្យបានច្រើនជាងមុន ចំណាយពេលរៀនស្វែងយល់នូវចំណេះដឹងថ្មីៗដែលធ្វីឱ្យអ្នកមានការអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន។ បន្ថែមជាងនេះទៅទៀតគឺគួរឆ្លៀតពេលក្នុងការចេញទៅខាងក្រៅក្នុងគោលដៅជួបអ្នកខាងក្រៅដើម្បីបង្កើតឱកាសឱ្យខ្លួនឯងឱ្យបានច្រើនជាងមុន។
3. ការបញ្ឈប់សកម្មភាព
នៅក្នុងន័យនេះគឺសំដៅដល់ការបញ្ឈប់នូវសម្មភាពណាដែលអ្នកគិតថាមិនបានជួយឱ្យអ្នកឱ្យរីកចម្រើនសោះហើយថែមទាំងធ្វើឱ្យអ្នកដើរថយក្រោយទៀតផង។ អញ្ចឹងហើយអ្នកគួរបញ្ឈប់នូវសកម្មភាពមិនល្អដែលធ្វើប៉ះពាល់ទៅដល់ បញ្ញា ស្មារតី ដូចជាការសេធគ្រឿងស្រវឹង ឬការបរិភេាគអាហារណាដែលមិនមានគុណភាព និងជីវជាតិមិនគ្រប់គ្រាន់។ល។ ដូចនេះអ្នកគួរតែត្រឡប់ក្រោយគិតឡើងវិញថាតើសកម្មភាពណាដែលមិនបានជួយអ្នកលើការអភិវឌ្ឍអាជីពការងារ និងជីវិតរបស់អ្នក។ ដូចនេះអ្នកអាចគិតមើលថាតើសកម្មភាពណាមិនល្អដែលអ្នកគួរបញ្ឈប់ចោលតែម្តង។
4. ការបង្កើតសកម្មភាព
ចូរបង្កើតសកម្មភាពណាថ្មីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក ប៉ុន្តែអាចជួយអោយជីវិតអ្នក ឬអាជីព មានភាពកាន់តែល្អប្រសើរ ដូចជាទម្លាប់នៃការអានសៀភៅអញ្ចឹងគឺពិតជាជួយអ្នកបានច្រើនដោយជួយឱ្យអ្នកមានគំនិតថ្មី ចំណះដឹង ដែលធ្វើឱ្យអ្នកមានភាពវ័យឆ្លាត ក្នុងការដោះស្រាយបញ្ហាបានឆាប់រហ័សជាងមុន។ បន្ថែមពីនេះទៀតគឺអ្នកគួរចូលរូមវគ្គបណ្តះបណ្ដាលដែលធ្វើឱ្យអ្នករៀនស្វែងយល់ពីគំនិតល្អៗ និងចំណះដឹងថ្មីៗ ក៏ដូចជាបានបង្កើតឱកាសឱ្យខ្លួនឯងក្នុងការស្គាល់មនុស្សថ្មីៗ។ ហើយគួរស្វែងរកបន្ថែមនូវសកម្មភាពណាផ្សេងទៀតដែលអ្នកគិតថាអាចជួយអ្នកក្នុងការអភិវឌ្ឈន៍ជីវិត និងអាជីពការងារកាន់តែប្រសើរជាងមុនថែមទៀត។
សរុបមកការសម្រេចចិត្តក្នុងសកម្មភាពទាំង4នេះ បើសិនជាអ្នកអាចធ្វើបាននោះជីវិត និងអាជីពរបស់អ្នកកាន់តែប្រសើរជាងឆ្នាំ2024ជាក់ជាមិនខាន។