spot_img
spot_img
Homeទូទៅហេតុអ្វីអ្នកមិនគួរប្រៀបធៀបដំណើរជីវិតរបស់អ្នកទៅនឹងអ្នកដទៃ

ហេតុអ្វីអ្នកមិនគួរប្រៀបធៀបដំណើរជីវិតរបស់អ្នកទៅនឹងអ្នកដទៃ

-

ការប្រៀបធៀបដំណើរជីវិតរបស់អ្នកជាមួយអ្នកដទៃអាចធ្វើឱ្យអ្នកអស់ទំនុកចិត្តមកលើខ្លួនហើយអាចឈានទៅដល់ធ្វើឱ្យអ្នកអស់កម្លាំងចិត្តក្នុងការធ្វើរឿងអ្វីមួយ។ ពីព្រោះផ្លូវនៃដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺមានបទពិសោធន៍ និងលក្ខណៈនៃការឆ្លងកាត់មេរៀនជីវិតខុសៗគ្នា។

មនុស្សម្នាក់ៗមានបទពិសោធន៍ ឧបសគ្គ ការជួបប្រទះនឹងបញ្ហា និងពេលវេលាខុសៗគ្នាក្នុងការលូតលាស់រីកចម្រើន។ នៅពេលដែលអ្នកប្រៀបធៀបខ្លួនអ្នកទៅនឹងនរណាម្នាក់ អ្នកប្រហែលអាចនឹងមើលរំលងភាពរីកចម្រើន និងសមិទ្ធផលផ្ទាល់ខ្លួនរបស់អ្នក។ ហើយអាចនាំឱ្យអ្នកមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ សង្ស័យ ព្រមទាំងមានការខកចិត្តចំពោះខ្លួនឯង។

ស្ថានភាពរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ហើយដំណើរការនៃផ្លូវដើរដើម្បីឆ្ពោះទៅរកភាពជោគជ័យ ឬក្នុងការសម្រេចនូវសមិទ្ធផលគឺមានលក្ខណៈមិនដូចគ្នានោះទេ។ ដូចនេះការកំណត់ពេលវេលានៃភាពជោគជ័យរបស់អ្នកដទៃមិនឆ្លុះបញ្ចាំងពីសក្តានុពលរបស់អ្នក ឬការខិតខំប្រឹងប្រែងដែលអ្នកកំពុងធ្វើនោះទេ។ ដូច្នោះចូរអ្នកផ្តោតនឹងគោលដៅនៃផ្លូវដើរ និងគោលបំណងរបស់អ្នកផ្ទាល់ទើបប្រសើរ ជៀសជាងសម្លឹងមើលផ្លូវដែលអ្នកដទៃដើរដែលធ្វើឱ្យអ្នកបាត់បង់នូវគោលដៅរបស់ខ្លួន។

ជំនួសឱ្យការប្រៀបធៀប ចូរផ្តោតលើគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ ហើយធ្វើការអបអរ​នូវសមិទ្ធផលដែលអ្នកបានសម្រេចមិនថា​ជាការសម្រេចតូចតាច ឬសមិទ្ធផលធំនោះទេ អ្នកគួរទ្រេកអរនូវអ្វីដែលអ្នកបានសម្រេចបាន។ សូមចងចាំថាពេលវេលានៃការវិឌ្ឍន៍ខ្លួនរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ហើយត្រូវពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ។ ចូរផ្តោតលើគោលដៅដែលអ្នកដើរ និងរៀនពេញចិត្តនូវអ្វីដែលអ្នកបានសម្រេចទើបអ្នកមានកម្លាំងចិត្តក្នុងការបន្តដំណើរតទៅមុខទៀតដោយមានទំនុកចិត្ត ជឿជាក់នូវអ្វីដែលអ្នកកំពុងធ្វើ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ