ការគ្រប់គ្រងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្មខ្នាតតូច។ ការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវជួយធានាបានថាថវិកាត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ហានិភ័យត្រូវបានកាត់បន្ថយ ហើយអាជីវកម្មនោះនឹងរីកចម្រើនទៅតាមពេលវេលា។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលត្រូវផ្តោតលើការគ្របគ្រងហិរញ្ញវត្ថុ៖
ថវិកា៖ បង្កើតតារាងថវិកាឱ្យច្បាស់លាស់ ដើម្បីតាមដានចំណូល និងចំណាយ។ ការបង្កើតនូវតារាងថវិកាបានត្រឹមត្រូវនឹងជួយអ្នកឱ្យដឹងអំពីលំហូរសាច់ប្រាក់ដែលអ្នកបានចំណាយ នោះនឹងធ្វើឱ្យអ្នកដឹងថាអ្វីដែលគួរចំណាយ និងអ្វីដែលគួរតែកាត់បន្ថយ។
ការគ្រប់គ្រងលំហូរសាច់ប្រាក់៖ ត្រួតពិនិត្យលំហូរសាច់ប្រាក់ឱ្យបានទៀងទាត់ ដើម្បីធានាថាមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃ។ ហើយធ្វើការព្យាករណ៍អំពីលំហូរសាច់ប្រាក់ដើម្បីទស្សន៍ទាយអំពីតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជៀសវាងនូវការចំណាយណាដែលមិនចាំបាច់។
ការរក្សាកំណត់ត្រាសាច់ប្រាក់៖ ចូររក្សាកំណត់ត្រាសាច់ប្រាក់ឱ្យបានត្រឹមត្រូវ និងរៀបចំប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ នេះរួមបញ្ចូលទាំងការលក់ ការចំណាយ ពន្ធ និងបញ្ជីប្រាក់ខែ។
របាយការណ៍ហិរញ្ញវត្ថុ៖ ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុឱ្យបានទៀងទាត់ ដូចជាប្រាក់ចំណេញ តារាងតុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រោះថារបាយការណ៍ទាំងនេះបានផ្តល់ឱ្យអ្នកដឹងពីស្ថានភាពអាជីវកម្មរបស់អ្នក។
ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពជួយឱ្យអាជីវកម្មខ្នាតតូចរបស់អ្នករក្សាបាននូវប្រាក់ចំណេញ មានភាពរីកចម្រើនជាបន្តបន្ទាប់ និងទប់ស្តាត់ក្នុងការមានវិបត្តិហិរញ្ញវត្ថុដែលកើតឡើងភ្លាមៗ។