ការគ្រប់គ្រងពេលវេលាគឺជារឿងមួយដ៏សំខាន់ដែលដើរតួនាទីក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព បុគ្គលម្នាក់ៗអាចកំណត់អាទិភាពកិច្ចការនានា ដោយធានាថាសកម្មភាពសំខាន់ៗត្រូវបានបញ្ចប់ ខណៈពេលដែលកាត់បន្ថយនូវការពន្យារពេល។ ការគ្រប់គ្រងពេលវេលាបានត្រឹមត្រូវជួយជៀសវាងនូវការដែលមានអារម្មណ៍ស្មុកស្មាញ និងតានតឹងព្រោះការគ្រប់គ្រងពេលវសលាបានល្អវាអនុញ្ញាតឱ្យអ្នកបែងចែកពេលវេលាបានគ្រប់គ្រាន់សម្រាប់រឿងការងារ និងសកម្មភាពផ្ទាល់ខ្លួនផ្សេងៗ។ មិនតែប៉ុណ្ណោះនឹងធ្វើឱ្យជីវិតអ្នកមានតុល្យភាពក្នុងការរស់នៅ ដោយអ្នកមានពេលក្នុងការធ្វើការងារ ការមើលថែខ្លួនឯង និងការកម្សាន្តទាំងអស់ទទួលបាននូវតុលកយភាព។
ជាងនេះទៅទៀត ការគ្រប់គ្រងពេលវេលាបានល្អជួយជំរុញឱ្យការរស់នៅក្នុងការគ្រប់គ្រងលើទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់មានប្រសិទ្ធភាព។ នៅពេលដែលបុគ្គលម្នាក់ៗរៀបចំផែននូវការធ្វើកិច្ចការងារអ្វីមួយ នឹងកំណត់ពេលវេលាត្រឹមត្រូវនោះគេនឹងអាចធ្វើកិច្ចការនោះបានសម្រេចមុនពេលកំណត់ ឬទៅតាមពេលវេលាកំណត់បានទាន់ពេលវេលា។ វិធីសាស្រ្តសកម្មនេះបង្កើនការផ្តោតអារម្មណ៍ និងកាត់បន្ថយនូវការប្រញាប់ប្រញាល់នៅនាទីចុងក្រោយ ដែលជារឿយៗនាំឱ្យកិច្ចការគ្មានគុណភាព មានកំហុស ឬខកខានឱកាសក្នងរឿងអ្វីមួយ។
នៅក្នុងការរស់នៅប្រចាំថ្ងៃដែលពេលវេលាពិតជាដើរលឿនណាស់នាពេលបច្ចុប្បន្ន។ ដូចនេះការចេះគ្រប់គ្រងពេលវេលាបានល្អនឹងអ្នកជួយបានច្រើនក្នុងការរក្សាការផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ ហើយនឹងធ្វើឱ្យអ្នកសម្រេចបានកិច្ចការបានកាន់តែច្រើននឹងមានប្រសិទ្ធភាព។ ការគ្រប់គ្រងពេលវេលាមិនត្រឹមតែជួយដល់ភាពជោគជ័យក្នុងអាជីពប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដល់ការលូតលាស់ផ្ទាល់ខ្លួន រួមចំណែកដល់ជីវិតដែលមានរបៀបរៀបរយ និងគ្មានភាពតានតឹង។