spot_img
spot_img
Homeទូទៅវិធីបណ្តុះផ្នត់គំនិតវិជ្ជមានប្រកបដោយប្រសិទ្ធិភាព

វិធីបណ្តុះផ្នត់គំនិតវិជ្ជមានប្រកបដោយប្រសិទ្ធិភាព

-

ការបណ្ដុះផ្នត់គំនិតវិជ្ជមានពាក់ព័ន្ធនឹងការទទួលយកនូវទម្លាប់ និងការអនុវត្តដែលជួយផ្លាស់ប្តូរទស្សនៈរបស់អ្នកឱ្យឆ្ពោះទៅរកភាពសុទិដ្ឋិនិយម និងភាពអត់ធ្មត់។ ខាងក្រោមនេះគឺជាជំហានមួយចំនួនដើម្បីជួយអ្នកអភិវឌ្ឍផ្នត់គំនិតវិជ្ជមាន៖

អនុវត្តការដឹងគុណ៖ ការដឹងគុណជួយអ្នកអភិវឌ្ឍនូវផ្នត់គំនិតវិជ្ជមាន។ នៅពេលដែលអ្នកផ្តោតលើអ្វីដែលអ្នកដឹងគុណ វាបង្វែរការយកចិត្តទុកដាក់របស់អ្នកចេញពីភាពអវិជ្ជមាន ហើយលើកទឹកចិត្តឱ្យមានការដឹងគុណចំពោះរឿងទាំងឡាយដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក។

ហ៊ុំព័ទ្ធខ្លួនអ្នកដោយភាពវិជ្ជមាន៖ ការរាប់អានមនុស្ស និងបរិស្ថានដែលនៅជុំវិញអ្នកអាចមានឥទ្ធិពលលើផ្នត់គំនិតរបស់អ្នកផងដែរ។ ដូចនេះអ្នកត្រូវហ៊ុំព័ទ្ធខ្លួនឯងឱ្យទៅជិតនឹងបុគ្គលដែលមានភាពវិជ្ជមាន និងគាំទ្រនូវអ្វីដែលអ្នកធ្វើ ព្រមទាំងផ្តល់យោបល់ណែនាំនូវដំបូន្មានល្អៗ។ លើសពីនេះទៀត ដូចជាការអានសៀវភៅ ស្តាប់ផតខាស ឬប្រព័ន្ធផ្សព្វផ្សាយសង្គមចូរអ្នកមើលនឹងអានតែព័ត៍មានណាដែលមានប្រយោជន៏ និងធ្វើឱ្យអារម្មណ៍អ្នកល្អបានហើយ។ ទើបធ្វើឱ្យការគិត និងអារម្មណ៍របស់អ្នកពោលពេញទៅដោយថាមពលវិជ្ជមាន។

ផ្តោតលើការថែទាំខ្លួនឯង៖ ការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក គឺជាគន្លឹះក្នុងការរក្សានូវទស្សនវិស័យវិជ្ជមាន។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ ការញ៉ាំអាហារដែលមានសុខភាពល្អ ការគេងឱ្យបានគ្រប់គ្រាន់ និងបច្ចេកទេសសម្រាកដូចជាការធ្វើសមាធិ អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនសុខុមាលភាពនៅក្នុងជីវិត។

កំណត់គោលដៅ៖ ការមានគោលដៅច្បាស់លាស់នោះអ្នកនឹងថាអ្វីដែលអ្នកត្រូវធ្វើបន្តដើម្បីសម្រេចបានឱ្យដល់គោលដៅ។ កាលណាមានផែនការច្បាស់លាស់អ្នកនឹងមានថាមពលវិជ្ជមាន ក្នុងការគិតថានៅថ្ងៃណាមួយ ឬក៏ពេលវេលាណាមួយអ្នកនឹងសម្រេចវាបានចេញជាលទ្ធផលជាទីគាប់ចិត្ត។

ការអនុវត្តភាពអត់ធ្មត់៖ ជីវិតតែងជាប់នូវបញ្ហា និងឧបសគ្គដូចនេះហើយនៅពេលដែលអ្នកជួបនូបញ្ហាទាំងនោះ អ្នកទៅមានភាពអត់ធ្មត់ហើយត្រូវរក្សាភាពវិជ្ជមាននៅក្នុងខ្លួនជានិច្ច។ ព្រោះថាការរក្សាភាពស្ងប់ស្ងាត់នៅពេលប្រឈមមុខនឹងបញ្ហាជួយឱ្យអ្នកគិតឱ្យបានច្បាស់លាស់ និងធ្វើការសម្រេចចិត្តបានល្អប្រសើរ។ នៅពេលអ្នកមានភាពវិជ្ជមាន និងស្ងប់ស្ងាត់ក្នុងការដោះស្រាយ អ្នកនឹងអាចផ្តោតលើការស្វែងរកដំណោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព និងជួយអ្នកឱ្យគ្រប់គ្រងស្ថានការណ៍បានល្អផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ