spot_img
spot_img
Homeទូទៅកត្តាដែលអាចឱ្យអ្នកក្ស័យធននៅក្នុងអាជីវកម្ម

កត្តាដែលអាចឱ្យអ្នកក្ស័យធននៅក្នុងអាជីវកម្ម

-

ការក្ស័យធនក្នុងអាជីវកម្មអាចបណ្តាលមកពីកត្តាជាច្រើន ដែលជារឿយៗកើតឡើងមកពីការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ ទីផ្សារខាងក្រៅ ឬអសមត្ថភាពក្នុងការ​​ប្រតិបត្តិការ។ ដូចនេះហើយការយល់ដឹងអំពីហានិភ័យអាចជួយម្ចាស់អាជីវកម្មជៀសវាងនូវបញ្ហាហិរញ្ញវត្ថុក្នុងអាជីវិកម្មរបស់ខ្លួនបាន។ ខាងក្រោមនេះគឺជាកត្តាទូទៅមួយចំនួនដែលអាចនាំឱ្យមានការក្ស័យធន៖

ការគ្រប់គ្រងលំហូរសាច់ប្រាក់មិនល្អ៖ មូលហេតុដ៏សំខាន់បំផុតមួយនៃការបរាជ័យនៅក្នុងអាជីវកម្មគឺកង្វះក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។ សូម្បីតែអាជីវកម្មដែលរកប្រាក់ចំណេញអាចប្រឈមនឹងការក្ស័យធន ប្រសិនបើពួកគេបរាជ័យក្នុងការគ្រប់គ្រងនៃការចំណូល និងចំណាយ។

បំណុលច្រើនហួសហេតុ៖ កាលណានៅពេលដែលអ្នកបើកអាជីវិកម្ម​ ស្របពេលដែលអ្នកនៅជាប់បំណុលច្រើន បូកផ្សំនឹងការលក់មិនសូវឃើញប្រាក់ចំណេញ នោះអ្នកនឹងប្រឈមមុខនឹងហានិភ័យដែលត្រូវក្ស័យធ័នជាមិនខាន។ ពីព្រោះថាប្រាប់ចំណេញតិច ហើយថែមទាំងត្រូវធ្វើការសងបំណុលដែលធ្វើឱ្យការចំណាយលើសនឹងចំណូលដែលអ្នកទទួលបាន។

ការចំណាយលើការប៉ាន់ស្មានទាប៖ ការចាប់ផ្តើមអាជីវកម្មដោយគ្មានថវិកាកំណត់បានជាក់លាក់ ឬប៉ាន់ស្មានតម្លៃប្រតិបត្តិការទាបដែលបណ្តាលឱ្យអស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ តួយ៉ាងការចំណាយនៃការឡើងថ្លៃដែលមិនបានរំពឹងទុកមុន ឬការរៀបចំផែនការមិនគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើការចំណាយដូចជា ការជួល ប្រាក់ខែ និងការផ្គត់ផ្គង់អាចធ្វើឱ្យធនធានអាជីវកម្មអាចជួបប្រទះនឹងហានិភ័យនៅពេលខាងមុខ។

ការធ្លាក់ចុះនៃការលក់ និងការផ្លាស់ប្តូរទីផ្សារ៖ ការធ្លាក់ចុះសេដ្ឋកិច្ច តិត្ថិភាពទីផ្សារ ឬការផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកប្រើប្រាស់អាចបណ្តាលឱ្យការលក់ធ្លាក់ចុះ។ ហើយបើសិនជាអ្នកមិនមានវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងការផ្លាស់ប្តូរទាំងនេះទេ នោះអាជីវកម្មនឹងប្រឈមបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

ការសម្រេចចិត្តមិនល្អ៖ ក្នុងនាមជាម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងត្រូវមានទំនួលខុសត្រូវក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយដែលទាក់ទង់នឹងអាជីវកម្មរបស់ខ្លួនគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបើសិនជាអ្នកជ្រើសរើសដោយមិនបានពិចារណាបានវែងឆ្ងាយ នោះអាជីវកម្មរបស់អ្នកនឹងប្រឈមក្នុងការក្ស័យធន័ជាយថាហេតុក្នុងពេលណាមួយជាក់ជាមិនខាន។ ដូច្នោះនៅពេលដែលអ្នកត្រូវធ្វើការជ្រើសរើស ឬសម្រេចចិត្តក្នុងរឿងអ្វីំមួយ គឺទាមទារឱ្យអ្នកត្រូវធ្វើការពិចារណា និងគិតគូរឱ្យបានច្បាស់លាស់នូវផលវិបាក និងគុណសម្បត្តិដែលអាចជះឥទ្ធិពលទៅថ្ងៃអនាគត។

ដូចនេះក្នុងនាមជាម្ចាស់អាជីវកម្មមួយរូបអ្នកត្រូវមានភាពវៃឆ្លាតក្នុងការគិតពិចារណានៅគ្រប់ច្រកទាំងអស់នៃអាជីវកម្មរបស់អ្នកដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យដែលអាចនឹងកើតមាននាពេលខាងមុខ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ