spot_img
spot_img
Homeទូទៅវិធីសាស្រ្តជៀសវាងពីជម្លោះនៅពេលដែលធ្វើកិច្ចការងារជាក្រុម

វិធីសាស្រ្តជៀសវាងពីជម្លោះនៅពេលដែលធ្វើកិច្ចការងារជាក្រុម

-

ការធ្វើកិច្ចការងារជាក្រុមតែងតែមានការប៉ះពារគ្នានូវពាក្យសម្តីជាមិនខានគ្រាន់តែតិច និងច្រើនព្រោះថា​មនុស្សពីរគំនិតពីរ ហើយមនុស្សច្រើនគំនិតក៏ច្រើនទៅតាមនឹងផងដែរ។ ដូចនេះដើម្បីជៀសវាង​ ឬកាត់បន្ថយនូវជម្លោះក្នុងការធ្វើការងារជាក្រុមតម្រូវឱ្យអ្នកមានយុទ្ធសាស្ត្រសកម្មដែលជំរុញទំនាក់ទំនងឱ្យមានភាពវិជ្ជមាន ការគោរព និងកិច្ចសហប្រតិបត្តិការបានល្អ។ តាមរយៈការអនុវត្តវិធីសាស្រ្តខាងក្រោម សមាជិកក្រុមអាចកាត់បន្ថយការខ្វែងគំនិតគ្នា និងធ្វើការជាមួយគ្នាកាន់តែមានប្រសិទ្ធភាព៖

ការប្រាស្រ័យទាក់ទងច្បាស់លាស់៖ មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃជម្លោះគឺការប្រាស្រ័យទាក់ទងមិនត្រឹមត្រូវ។ ហេតុនេះត្រូវធានាថាមនុស្សគ្រប់គ្នាយល់ពីគោលដៅ តួនាទី និងការរំពឹងទុកតាំងពីដំបូង ដើម្បីជួយការពារការភាន់ច្រឡំ និងការខ្វែងគំនិតគ្នា។ ដូចជាការបែងចែកតួរនាទីនូវចំណុចឬក៏ផ្នែកណាដែលត្រូវធ្វើឱ្យបានច្បាស់លាស់ ជៀសវាងក្នុងការធ្វើឱ្យការងារក្រុមរញ៉េរញ៉ៃ និងងាយកើតមានជម្លោះជាមួយសមាជិក។

ការស្តាប់ដោយយកចិត្តទុកដាក់៖ នៅពេលដែលអ្នកធ្វើការងារជាក្រុម ការស្តាប់នូវគំនិត និងយោបល់របស់សមាជិកក្រុមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលដែលសមាជិកក្រុមស្តាប់ការយល់ឃើញរបស់គ្នាទៅវិញទៅមកដោយមិនរំខាន វាជួយកាត់បន្ថយការយល់ច្រលំ។ វាក៏បង្ហាញផងដែរថា គំនិតរបស់សមាជិកម្នាក់ៗមានតម្លៃ ដែលអាចការពារអារម្មណ៍គេដោយយល់ថាមិនត្រូវបានសមាជិកក្រុមមិនអើពើពីយោបល់ និងគំនិតគេនោះទេ។ បើទោះបីជាថាមានគំនិតច្រើនអាចនឹងមានការខ្វែងគំនិតគ្នា ប៉ុន្តែអ្នកត្រូវយកគំនិតទាំងអស់នោះមកធ្វើជាចំណុចរួមមួយ ដើម្បីឱ្យលទ្ធផលនៃការងារក្រុមទទួលបាននូវសមិទ្ធផលមួយជាទីគាប់ចិត្ត។

កំណត់តួនាទី និងទំនួលខុសត្រូវ៖ ជម្លោះជារឿយៗកើតឡើងនៅពេលដែលសមាជិកក្រុមមានអារម្មណ៍មិនច្បាស់លាស់អំពីតួនាទីរបស់ពួកគេ។ ដូចនេះហើយការបង្កើតតួនាទីច្បាស់លាស់នៅពេលចាប់ផ្តើមគម្រោង ដើម្បីបានធានាថាសមាជិកម្នាក់ៗដឹងពីអ្វីដែលគេនឹងត្រូវធ្វើ ចំណុចនេះហើយបានជួយកាត់បន្ថយការនូវជម្លោះ ឬចន្លោះប្រហោងក្នុងការងារដែលអាចនាំឱ្យការងារមិនងាយនឹងអាចសម្រេចបាន ដោយសារតែភាពរញ៉េរញ៉ៃនៅក្នុងក្រុម។

ការដោះស្រាយបញ្ហារួមគ្នា៖ នៅពេលដែលមានជម្លោះកើតឡើង ការចូលរួមពីក្រុមទាំងមូលក្នុងការស្វែងរកដំណោះស្រាយ ជំរុញឱ្យមានកិច្ចសហការតាមរយៈការបំផុសគំនិតរួមគ្នា និងពិចារណាលើដំណោះស្រាយ។ ការរួមគំនិតគ្នាបែបនេះទើបអាចធ្វើឱ្យក្រុមអាចស្វែងរកការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាបានដោយប្រសិទ្ធភាព។

បើកចិត្តទទួលយកការកែលម្អ៖ ការបើកចំហរចិត្តក្នុងការទទួលយកមតិកែលម្អ និងការផ្លាស់ប្តូរគឺជាភាពចាំបាច់ណាស់។ នៅពេលដែលអ្នកធ្វើកិច្ចការងារជាក្រុម​ ឬម្នាក់ឯងក៏ដោយគឺតែងមានកំហុសហើយ។ ដូចនេះអ្នកត្រូវស្តាប់ការណែនាំ ក៏ដូចជាមតិរបស់សមាជិកដើម្បីធ្វើការកែប្រែឡើងវិញឱ្យបានល្អប្រសើរ ដើម្បីឱ្យការងារទទួលបានលទ្ធផលល្អ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ