spot_img
spot_img
Homeទូទៅមនុស្សដែលមានវិន័យលើខ្លួនឯងខ្ពស់ មិនត្រូវខ្ជះខ្ជាយពេលវេលាលើសកម្មភាពទាំងនេះឡើយ

មនុស្សដែលមានវិន័យលើខ្លួនឯងខ្ពស់ មិនត្រូវខ្ជះខ្ជាយពេលវេលាលើសកម្មភាពទាំងនេះឡើយ

-

មនុស្សដែលមានវិន័យលើខ្លួនឯងខ្ពស់គេច្បាស់ជាបានដឹងពីតម្លៃនៃពេលវេលា ដូចនេះគេបានព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យពេលវេលារបស់គេក្នុងមួយថ្ងៃៗកន្លងហួសដោយទទួលបាននូវលទ្ធផលណាដែលមានប្រយោជន៍មកដល់ខ្លួនគេ ហើយជៀសវាងនូវសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ទៅដល់គោលដៅ ឬរារាំងផលិតភាពការងាររបស់គេ។ ដូច្នោះខាងក្រោមនេះ​ជា​ចំណុច​ទាំង​5 ដែលបុគ្គលមានវិន័យខ្ពស់មិនចំណាយពេលទៅលើវាឡើយ​​៖

ការពន្យាពេល៖ បុគ្គលមានវិន័យខ្ពស់បានផ្តល់អាទិភាពដល់ការងារ ដោយបំបែកវាទៅជាចំណុចតូចៗដែលអាចគ្រប់គ្រងបាន និងដោះស្រាយវាភ្លាមៗ ជៀសវាងការពន្យារពេលដែលនាំឱ្យមានភាពតានតឹង និងស្មុកស្មាញ។

ការចំណាយពេលលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនចាំបាច់៖ ជំនួសឱ្យការចំណាយពេលច្រើនម៉ោងនៅលើបណ្តាញសង្គមឥតគោលដៅ គេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះដោយទាញយកផលប្រយោជន៍ដូចជាស្វែងរកនូវចំណេះដឹង ឬព័ត៍មានដែលផ្តល់ផលប្រយោជន៍ល្អទៅដល់គេ។

គិតច្រើន៖ ពួកគេមិនពឹងផ្អែកលើការសម្រេចចិត្ត ឬព្រួយបារម្ភខ្លាំងពេកអំពីអ្វីដែលមិនទាន់នឹងកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេផ្តោតលើអ្វីដែលកំពុងកើតឡើង ដោយដោះស្រាយ​ពីមួយដំណាក់កាលទៅមួយកំណាក់កាលឱ្យបានល្អ។

ភាពអវិជ្ជមាន និងការត្អូញត្អែរ៖ មនុស្សដែលមានវិន័យ ពួកគេជៀសវាងការខ្ជះខ្ជាយថាមពលលើការស្តីបន្ទោស ឬត្អូញត្អែរទៅលើរឿងអ្វីដែលមិនអាចបកក្រោយបាន។ ដោយពួកគេផ្តោតលើការណែនាំ កែតម្រូវ បង្កើនការទទួលខុសត្រូវ និងស្វែងរកមធ្យោបាយក្នុងការកែលម្អស្ថានភាពនោះឱ្យកាន់តែល្អប្រសើរជាងមុន។

យល់ព្រមចំពោះអ្វីគ្រប់យ៉ាង៖ បុគ្គលដែលមានវិន័យទៅលើខ្លួនឯខ្ពស់គេមិនតែងតែនិយាយយល់ព្រមទៅលើរឿងទាំងអស់នោះទេ។ ពួកគេបានមើលនិងវិនិច្ឆ័យថារឿងនោះគួរតែគេចំណាយពេលធ្វើ ឬក៏អត់ ជៀសវាងក្នុងការប្រើប្រាស់ពេលវេលាពួកគេទៅលើរឿងដែលឥតប្រយោជន៍។

តាមរយៈការជៀសវាងនូវសកម្មភាពទាំងប្រាំខាងលើនោះបុគ្គលដែលមានវិន័យ រឹតតែបង្កើនផលិតភាពរបស់ពួកគេ រក្សាការផ្តោតអារម្មណ៍ក្នុងការឆ្ពោះទៅរកគោលដៅដែលគេបានកំណត់នឹងសម្រេចបានយ៉ាងមានប្រសិទ្ធិភាព។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ