spot_img
spot_img
Homeទូទៅកុំមើលរំលងទម្លាប់ទាំងនេះឱ្យសោះ ប្រសិនបើអ្នកពិតជាចង់ឱ្យការរស់នៅកាន់តែប្រសើរជាងមុន

កុំមើលរំលងទម្លាប់ទាំងនេះឱ្យសោះ ប្រសិនបើអ្នកពិតជាចង់ឱ្យការរស់នៅកាន់តែប្រសើរជាងមុន

-

មនុស្សគ្រប់រូបច្បាស់ណាស់គឺចង់បានជីវិតមួយដ៏ល្អ ដើម្បី​រស់នៅ​ឱ្យបាន​កាន់តែ​ប្រសើរឡើង។ ប៉ុន្តែគេបានមើលរំលងនូវ​យុទ្ធសាស្ត្រ​​ចាំបាច់​មួយចំនួនដែលវា​នឹងធ្វើឱ្យ​គេ​គ្រប់គ្រង​ពេលវេលា និង​លុយកាក់​បានយ៉ាងមានប្រសិទ្ធិភាពក្នុងការរស់នៅប្រចាំថ្ងៃ​។ ខាងក្រោមនេះ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឱ្យ​ការគ្រប់គ្រងពេល ក៏ដូចជាលុយកាក់ក្នុងការរស់នៅរបស់អ្នកកាន់តែល្អជាងមុន៖

1. កំណត់ពេលវេលា
ពេលវេលាគឺជាធនធានមួយដ៏សំខាន់ ដូចនេះអ្នកត្រូវកំណត់អាទិភាពចម្បងរបស់អ្នក ហើយផ្តោតលើអ្វីដែលពិតជាសំខាន់ជាមុន។ ការចំណាយពេលវេលាទៅលើសកម្មភាពដែលស្របនឹងគោលដៅរយៈពេលវែងរបស់អ្នក មិនថានោះជាទំនាក់ទំនង ឬការរីកចម្រើនអាជីពនោះទេ វានឹងធ្វើឱ្យអ្នកសម្រេចបានអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯង។ ពីព្រោះថាបើអ្នកមិនបានកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ ហើយបានចំណាយពេលទៅលើអ្វីដែលមិនសំខាន់វាអាចធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលាចោលឥតប្រយោជន៍។

2. កំណត់គោលដៅហិរញ្ញវត្ថុ
ដូចគ្នានឹងពេលវេលាដែរ ចូរអ្នកកំណត់គោលដៅហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ ការកំណត់គោលដៅហិរញ្ញវត្ថុនេះមិនថាវាជាការសន្សំសម្រាប់ការចូលនិវត្តន៍ ការទិញផ្ទះ ឬការប្រាក់សន្សំសម្រាប់ចំណាយទៅលើអ្វីដែលមិនបានរំពឹងទុកមុននោះទេ។ ការមានគោលដៅច្បាស់លាស់វាជួយអ្នកតាមដានវឌ្ឍនភាពក្នុងការចំណាយស្របនឹងសេចក្តីប្រាថ្នារបស់អ្នកដោយមិនមានភាពខ្វះខាត។

3. គ្រប់គ្រង និងតាមដានថវិកា
តាមដានចំណូល និងចំណាយរបស់អ្នកជារៀងរាល់ខែ ការធ្វើបែបនេះវាជួយអ្នកឱ្យដឹងពីអ្វីដែលអ្នកគួរចំណាយ និងអ្វីមិនគួរចំណាយ ដោយសកម្មភាពបែបនេះការពារអ្នកពីការចំណាយលើសពីចំណូលផ្ទាល់ខ្លួនដែលអាចធ្វើឱ្យអ្នកធ្លាក់ចូលទៅក្នុងបំណុលដោយមិនដឹងខ្លួន។

4. វិនិយោគលើខ្លួនឯង
ក្រៅពីយកចិត្តទុកដាក់លើរបស់ក្រៅខ្លួន អ្នកក៏គួរតែវិនិយោគលើការអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់ផងដែរ។ ការវិនិយោគលើខ្លួនឯងនេះមិនថាតាមរយៈការអប់រំ ការកសាងជំនាញ ឬសុខុមាលភាពទេ វានឹងផ្តល់ផលចំណេញរយៈពេលវែងដល់អ្នក រួមទាំងការបង្កើនសក្តានុពលនៃប្រាក់ចំណូល និងគុណភាពជីវិតរួមកាន់តែប្រសើរថែមទៀតផង។

5. កាត់បន្ថយបំណុល
ជៀសវាងការរស់នៅលើសពីអ្វីដែលអ្នកអាចរកបាន ព្រោះថាបើអ្នករស់នៅដោយធ្វើការចំណាយលើសពីចំណូល វានឹងធ្វើឱ្យអ្នកជាប់បំណុលច្រើនឡើងៗ។ ដូចនេះអ្នកគួរចំណាយទៅលើអ្វីដែលចាំបាច់ និងមិនឱ្យលើសពីប្រាក់ចំណូលឡើយ។ ប៉ុន្តែប្រសិនបើអ្នកនៅជាប់នឹងបំណុលចាស់ដែលមានការប្រាក់ខ្ពស់ អ្នកត្រូវព្យាយាមធ្វើយ៉ាងណាដោះស្រាយបំណុលទាំងនោះឱ្យបានរួចរាល់កាន់តែលឿនកាន់តែល្អ ជៀសវាងការកើនឡើងនូវការប្រាក់បន្ថែមទៀត។

6. វិនិយោគ
អ្នកត្រូវរកមើលវិធីសាស្ត្រ ដើម្បីប្រើពេលវេលារបស់អ្នកក្នុងការកសាងទ្រព្យសម្បត្តិបន្ថែម។ ការវិនិយោគទៅលើអ្វីមួយមិនថារៀនជំនាញថ្មី ការវិនិយោគលើភាគហ៊ុន ឬអចលនៈទ្រព្យនោះទេ វាពិតជាត្រូវការពេលវេលា និងទាមទារឱ្យអ្នកមានភាពអត់ធ្មត់។ ប៉ុន្តែនៅថ្ងៃអនាគតវានឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍រយៈពេលវែង ដូចជាប្រាក់ចំណូលអកម្មដែលអាចជួយអ្នកកសាងនូវទ្រព្យសម្បត្តិបន្ថែម។

តាមរយៈយុទ្ធសាស្ត្រខាងលើនេះវានឹងជួយអ្នកឱ្យបានកែប្រែរបៀបនៃការរស់នៅរបស់អ្នកកាន់តែល្អប្រសើរជាងមុន។ ពីព្រោះចំណុចនៃការគ្រប់គ្រងពេលវេលា ក៏ដូចជាការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុគឺជារឿងដ៏សំខាន់ដែលមនុស្សគ្រប់រូបមិនអាចមើលរំលងបានឡើយ បើអ្នកចង់បានជីវិតមួយដែលរស់នៅដោយគ្មានភាពស្មុកស្មាញ និងតានតឹង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ