spot_img
spot_img
Homeទូទៅម៉ូតូ​ហោះ​អគ្គិសនី​ដំបូង​គេ​ក្នុង​លោក​ដែលមានតម្លៃ 60,000 ដុល្លារ

ម៉ូតូ​ហោះ​អគ្គិសនី​ដំបូង​គេ​ក្នុង​លោក​ដែលមានតម្លៃ 60,000 ដុល្លារ

-

ម៉ូតូ​ហោះ​អគ្គិសនី Skyrider X1 របស់ Rictor ដែលជាម៉ាស៊ីន hybrid moped-quadcopter អាចជួយអ្នកធ្វើដំណើររំលងចរាចរណ៍ដែលកកស្ទះដោយការហោះហើរ។

កំណែគំនិតនេះត្រូវបានបង្ហាញនៅ CES 2025 នៅ Las Vegas ។ ម៉ូតូ​ហោះ​នេះ​មាន​បំពាក់​ក្បាល​ម៉ាស៊ីន​ចំនួន ៨ សម្រាប់​ស្ថិរភាព ហើយ​អាច​ឡើង​ដល់​ល្បឿន ៦២ ម៉ាយ​ក្នុង​មួយ​ម៉ោង (១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ដោយ​ប្រើ​ពេល​ហោះហើរ ៤០ នាទី ដែលពេលវេលាហោះហើរអាចប្រែប្រួលអាស្រ័យលើការដំឡើង ដូចជាទម្ងន់ដែលវាកំពុងផ្ទុក ប្រភេទថ្ម ឬប្រេងឥន្ធនៈដែលបានប្រើ។

X1 ផ្តល់នូវការហោះហើរដោយស្វ័យប្រវត្តិ ការចុះចត វាកែតម្រូវតាមអាកាសធាតុ ល្បឿន និងរយៈកម្ពស់សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

លក្ខណៈពិសេសនៃសុវត្ថិភាពរបស់ម៉ូតូនេះរួមមានកាប៊ីនដែលបិទជិត វាការពារអ្នកពីខ្យល់ ភ្លៀង ឬធាតុខាងក្រៅផ្សេងទៀតក្នុងអំឡុងពេលហោះហើរ។ រីឯប្រព័ន្ធគ្រប់គ្រងត្រូវបានរចនាឡើងដោយមានការបម្រុងទុកបីដាច់ដោយឡែកពីគ្នា ដូច្នេះប្រសិនបើប្រព័ន្ធមួយបរាជ័យ នោះប្រព័ន្ធផ្សេងទៀតនឹងគ្រប់គ្រងដើម្បីធានាថាមានសុវត្ថិភាព និងដំណើរការ។

ប៉ុន្តែក្នុងករណីម៉ាស៊ីនមិនដំណើរការ វាអាចចុះចតដោយសុវត្ថិភាព និងរួមបញ្ចូលការលោតឆ័ត្រយោងសង្គ្រោះបន្ទាន់។ ជាងនេះក្រុមហ៊ុន Rictor បានអះអាងថាខ្លួននឹងលក់ Skyrider X1 ក្នុងតម្លៃ 60,000 ដុល្លារ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ