នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។
ហិរញ្ញប្បទានឥតសំណងនេះមានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥត ងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត៕