Home ទូទៅ 5 ប្រយោគដែលបុគ្គលជោគជ័យមិនយកមកប្រើប្រាស់

5 ប្រយោគដែលបុគ្គលជោគជ័យមិនយកមកប្រើប្រាស់

បុគ្គលជោគជ័យយល់ថាពាក្យសម្ដីរបស់ពួកគេនឹងបង្កើតផ្នត់គំនិត ទំនាក់ទំនង និងការរីកចម្រើន។ ដូចនេះពួកគេជៀសវាងឃ្លាដែលអាចកំណត់សក្តានុពល ឬបង្កើនភាពអវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ទៅដល់គម្រោង ឬក្នុងកិច្ចការងារដែលគេគ្រោងនឹងធ្វើ។ ខាងក្រោមនេះគឺជាប្រយោគចំនួន 5 ដែលគេជៀងវាង និងមិនយកមកប្រើប្រាស់៖

1. ខ្ញុំមិនអាចធ្វើវាបានទេ
ជំនួសឱ្យការមិនហ៊ានទទួលយកការបរាជ័យ បុគ្គលជោគជ័យបានចាត់ទុកការបរាជ័យ ឬបញ្ហាប្រឈមជាឱកាសដើម្បីរីកចម្រើន និងរៀនសូត្របន្ថែម។ ពួកគេផ្តោតលើការស្វែងរកដំណោះស្រាយ ឬស្វែងរកជំនួយដើម្បីជំនះនូវរាល់ឧបសគ្គដែលមករារាំង។

2. នោះមិនមែនជាការងាររបស់ខ្ញុំទេ
មនុស្សជោគជ័យទទួលយកទំនួលខុសត្រូវ និងការធ្វើការងារជាក្រុម ទោះបីជាការងារនោះមិនមែនជាកាតព្វកិច្ចរបស់ពួកគេក៏ដោយ។ ពួកគេ​មើល​ឃើញ​ថាការ​ធ្វើអ្វីថ្មី ឬសាកល្បងនូវអ្វីដែលថ្មីគឺជា​ឱកាស​មួយ​ដើម្បីធ្វើឱ្យគេកាន់តែ​រីក​ចម្រើន។

3. ខ្ញុំដឹងរួចហើយ
ជាជាងការមិនទទួលយកចំណេះដឹងបន្ថែមពីអ្នកដទៃ ពួកគេនៅតែបើកចំហរក្នុងការរៀន បើទោះបីជាការផ្តល់នូវយោបល់ ឬការផ្តល់នូវចំណេះដែលគេធ្លាប់ដឹងមកហើយក៏ដោយ ក៏គេនៅតែបើកចិត្ត និងរៀនសូត្រពីអ្នកដទៃបន្ថែមទៀត។

4. វាយឺតពេលក្នុងការផ្លាស់ប្តូរ
បុគ្គលជោគជ័យបានយល់ឃើញថា មិនថារឿងអ្វី និងកិច្ចការ ឬផែនការក្នុងការចាប់ផ្តើមធ្វើអ្វីមួយនោះទេ គឺវាមិនយឺតពេលក្នុងការចាប់ផ្តើមឡើយ ព្រោះថាកាលណាអ្នកនៅមានជីវិតអ្នកនៅតែមានឱកាសក្នុងការផ្លាស់ប្តូរ និងចាប់ផ្តើមសារជាថ្មីជានិច្ច។

5. ខ្ញុំនឹងធ្វើវានៅពេលក្រោយ
បុគ្គលជោគជ័យឱ្យតម្លៃពេលវេលា និងធ្វើសកម្មភាពភ្លាមៗជៀសវាងការពន្យារពេលដែលធ្វើឱ្យកាន់តែខកខាន។ ពួកគេផ្តល់អាទិភាពដល់ការងារ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយដឹងថាសកម្មភាពនៃការពន្យារពេលអាចនាំឱ្យខាតបង់ ឬបាត់បង់នូវឱកាសល្អៗ។

តាមរយៈការជៀសវាងប្រយោគទាំងនេះ ពួកគេបានបណ្តុះផ្នត់គំនិតវិជ្ជមាន សកម្ម និងបើកចំហដែលធ្វើឱ្យកិច្ចការងាររបស់គេទទួលបានសមិទ្ធផលតាមការកំណត់ មិនតែប៉ុណ្ណោះវាគាំទ្រដល់ភាពជោគជ័យរយៈពេលវែងរបស់គេថែមទៀតផង។