spot_img
spot_img
Homeធុរកិច្ចរឿង10យ៉ាង ដែលសំខាន់ជាងលុយ

រឿង10យ៉ាង ដែលសំខាន់ជាងលុយ

-

ជាការពិតណាស់លុយគី ពិតជាមានតម្លៃ និងសំខាន់សម្រាប់ជីវិតមនុស្សគ្រប់ៗរូប ប៉ុន្តែមានរឿងផ្សេងៗដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែពេញលេញ ជាពិសេសគឺអារម្មណ៍នៃផ្លូវចិត្តរបស់អ្នកកាន់តែល្អប្រសើរ ខណៈពេលមានមនុស្សមួយបានមើលរំលងនូវចំណុចសាមញ្ញទាំងនោះ តែវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អារម្មណ៍នៃផ្លូវចិត្តរបស់គេ។ ដូច្នោះ ខាងក្រោមនេះគឺជារឿងសាមញ្ញទាំង 10 ដែលមានតម្លៃសំខាន់ជាងលុយ៖

1. សុខភាព៖ បើគ្មានសុខភាពល្អទេ វាពិតជាពិបាកនឹងរីករាយក្នុងជីវិតណាស់ មិនថាអ្នកមានទ្រព្យសម្បតិ្តប៉ុន្មានក៏ដោយ។

2. ទំនាក់ទំនង៖ ទំនាក់ទំនងដ៏មានអត្ថន័យគឺជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូដែលផ្តល់ភាពរីករាយ និងការគាំទ្រ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាពេញលេញ និងមានសេចក្តីសុខ។

3. សុភមង្គល៖ សុភមង្គលពិតកើតចេញពីសន្តិភាពខាងក្នុងចិត្តដែលមនុស្សនៅជុំវិញខ្លួនអ្នកបានផ្តល់នូវក្តីស្រឡាញ់ យកចិត្តទុកដាក់ និងមានស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក។

4. ពេលវេលា៖ ពេលវេលាគឺជាអ្វីដែលលុយមិនអាចទិញបាន ដូចនេះនៅពេលអ្នកចង់ធ្វើអ្វីចូរចាប់ផ្តើមធ្វើវា ម្យ៉ាងទៀតអ្នកត្រូវចំណាយពេលវេលាមួយថ្ងៃទៅមួយថ្ងៃដោយភាពឆ្លាតវៃលើអ្វីដែលសំខាន់ និងផ្តល់ផលប្រយោជន៍ទៅដល់អ្នក។

5. ចំណេះដឹង៖ នៅពេលដេលអ្នកមានចំណេះដឹង វាប្រៀបបានដូចជាអ្នកកំពុងតែមានកំណប់នៅក្នុងខ្លួនដែលចាយមិនចេះអស់។ ចំណេះនឹងធ្វើឱ្យអ្នកមានភាពវៃឆ្លាត ជាពិសេសកាលណាអ្នកកាន់តែរៀនសូត្របន្ថែម នោះសមត្ថភាពរបស់អ្នកកាន់តែរីកចម្រើនទៅតាមនោះផងដែរ។

6. សុចរិតភាព៖ ការរក្សានូវភាពស្មោះត្រង់ទៅកាន់មនុស្សជុំវិញខ្លួន វានឹងធ្វើឱ្យអ្នកកាន់តែមានតម្លៃ លើសពីនេះទៀតមានអ្នកដទៃគោរពស្រឡាញ់រាប់អាន និងមានការជឿជាក់មកលើអ្នក សកម្មភាពទាំងនេះហើយលុយមិនអាចទិញបាននោះទេ។

7. សេរីភាព៖ នៅពេលដែលអ្នកអាចសមត្ថភាពពេញលេញក្នុងការជ្រើសរើសអ្វីមួយ ឬចង់ទៅណាមកណាដោយគ្មានការហាមឃាត់ នេះជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សម្នាក់ៗ ដែលធ្វើឱ្យការរស់នៅក្នុងមានភាពពេញលេញ ដោយគ្មានការរារាំងពីនរណាម្នាក់ឡើយ។

8. សន្តិភាពនៃចិត្ត៖ អារម្មណ៍នៃផ្លូវចិត្តគឹពិតជាសំខាន់ណាស់ កាលណាអ្នកមានសន្តិភាពនៅខាងក្នុងចិត្ត វាពិតជាបានជួយឱ្យជីវិតរបស់អ្នកមានភាពសុខសាន្ត សុភមង្គល ដែលវាមានតម្លៃ និងសំខាន់ជាងអ្វីៗទាំងអស់។

9. គោលបំណង៖ ការមានគោលបំណង ឬបេសកម្មក្នុងជីវិត វានឹងធ្វើ​ឱ្យអ្នកយល់ថាជីវិតរបស់អ្នកមានន័យ ព្រោះអ្នកនៅមានគោលដៅ និងគោលបំណងជាច្រើនដែលត្រូវសម្រេច។

10. ការអាណិតអាសូរ៖ ការជួយអ្នកដទៃក្នុងពេលដែលគេពិតជាត្រូវការជំនួយ វានឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា សប្បាយរីករាយ ដោយយល់ឃើញថាខ្លួនអ្នកអាចជួយសម្រួលទុក្ខធុរៈរបស់អ្នកដទៃបានមួយផ្នែក។

ចំណុចដល់សាមញ្ញរបស់ទាំងនេះដែលមនុស្សមួយចំនួនតូចបានមើលរំលង តែវានឹងនាំឱ្យជីវិតរបស់អ្នកពេញលេញ ស្កប់ស្កល់ មិនតែប៉ុណ្ណោះធ្វើឱ្យការរស់នៅរបស់អ្នកពោលពេញទៅដោយសន្តិភាពខាងផ្លូវចិត្ត និងមានសុខភមង្គល ដែលនេះគឺជារឿងដល់សំខាន់ដែលលុយមិនអាចទិញបាន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ