Home ទូទៅ USAID ជាអ្វី? ហេតុអ្វីបានជាលោក Trump និងលោក Elon Musk ចង់បញ្ចប់វា

USAID ជាអ្វី? ហេតុអ្វីបានជាលោក Trump និងលោក Elon Musk ចង់បញ្ចប់វា

USAID ឬ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ គឺជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលផ្តល់ជំនួយទៅកាន់បរទេស និងជំនួយអភិវឌ្ឍន៍ដល់ប្រទេសជុំវិញពិភពលោក។ បេសកកម្មរបស់វាគឺដើម្បីលើកកម្ពស់ស្ថិរភាពពិភពលោក កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈកម្មវិធីដែលគាំទ្រដល់សុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។ ទីភ្នាក់ងារ USAID ប្រតិបត្តិការនៅក្នុងប្រទេសជាង 100 ដោយធ្វើការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអង្គការក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។

បច្ចប្បន្ននេះប្រធានាធិបតី Donald Trump និងសហគ្រិន Elon Musk បានបង្ហាញពីបំណងចង់បញ្ចប់ ឬកាត់បន្ថយការផ្តល់មូលនិធិរបស់ USAID យ៉ាងខ្លាំង។

លោក Trump បានលើកឡើងថា ប្រាក់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​មិន​គួរ​ត្រូវ​ចំណាយ​ទៅលើ​ជំនួយ​បរទេស​ឡើយ ជាពិសេស​នៅ​ពេល​ដែល​មាន​បញ្ហា​ ដែលគួរតែយកចិត្តទុកដាក់នៅ​ក្នុង​សហរដ្ឋ​អាមេរិក នេះគាត់មានន័យថាសហរដ្ឋអាមេរិកក៏មានបញ្ហាផ្ទាល់ខ្លួនដែលត្រូវការការជួសជុលកែលម្អដូចជា ភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកជឿជាក់ថា មូលនិធិគួរតែត្រូវបានរៀបចំឡើងវិញដើម្បីផ្តល់អាទិភាពដល់ផលប្រយោជន៍អាមេរិក និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនៅកាន់បរទេស។

រីឯលោក Elon Musk មិនបាននិយាយជាក់លាក់ថាគាត់ចង់បញ្ចប់ USAID ទេ ប៉ុន្តែគាត់តែងតែរិះគន់កម្មវិធីរដ្ឋាភិបាលចំពោះការផ្តល់ជំនួយនេះជារឿយៗ។ លោក​ជឿ​ថាក្រុមហ៊ុនឯកជន គួរតែជួយដោះស្រាយបញ្ហាសកលលោក ដូចជាភាពក្រីក្រ ការថែទាំសុខភាព ឬការអប់រំ។ល។ ជាជាងពឹងផ្អែកលើការផ្តល់ជំនួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។