spot_img
spot_img
Homeទូទៅចិននឹងបញ្ជូនមនុស្សយន្តហោះទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដើម្បីស្វែងរកប្រភពទឹក

ចិននឹងបញ្ជូនមនុស្សយន្តហោះទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដើម្បីស្វែងរកប្រភពទឹក

-

បេសកកម្ម Chang’e-7 របស់ប្រទេសចិននឹងបញ្ជូនមនុស្សយន្តហោះទៅស្វែងរកទឹកកកនៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅឆ្នាំ 2026។

យានអវកាស “hopper” នៅក្នុងបេសកកម្ម Chang’e-7 នឹងរុករករណ្តៅដែលមានស្រមោលអចិន្ត្រៃយ៍របស់ព្រះច័ន្ទជាកន្លែងដែលពន្លឺព្រះអាទិត្យមិនដែលទៅដល់។ រណ្ដៅទាំងនោះស្ថិតនៅក្នុងតំបន់ជ្រៅ និងត្រជាក់ ហើយដោយសារតែភាពងងឹត ពួកវាអាចជាប្រភពទឹកដែលមានសភាពកក។ ទឹកកកនេះគឺជាការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការរុករកផ្ទៃព្រះច័ន្ទនាពេលអនាគត ព្រោះវាអាចត្រូវបានប្រើសម្រាប់ជាប្រភពទឹក អុកស៊ីហ្សែន ឬឥន្ធនៈរ៉ុក្កែត។ល។

បេសកកម្មនេះរួមមាន យានអវកាស យានចុះចត យានរុករក និងមនុស្សយន្តហោះដែលមានលក្ខណៈពិសេសបំពាក់ដោយឧបករណ៍វិភាគទឹក ជួយឱ្យវាអាចកំណត់អត្តសញ្ញាណសមាសភាពនៃទឹកកក។

មនុស្សយន្តនេះមានសមត្ថភាពលោត លូនវារ និងហោះជាមួយនឹងគ្រាប់រ៉ុក្កែត ដែលធ្វើការលោតដោយថាមពលយ៉ាងហោចណាស់បីដង មានន័យថា មនុស្សយន្តដំបូងនឹងប្រើរ៉ុក្កែត ដើម្បីលោតបីដងឆ្លងកាត់ផ្ទៃព្រះច័ន្ទ ដោយទៅតំបន់ផ្សេងៗសម្រាប់ការរុករក។ បន្ទាប់ពីការលោតទាំងនេះ មនុស្សយន្តនឹងប្តូរទៅប្រើថាមពលពន្លឺព្រះអាទិត្យដើម្បីផ្លាស់ទី និងបន្តបេសកកម្មរបស់ខ្លួន ដោយពឹងផ្អែកលើពន្លឺព្រះអាទិត្យដើម្បីបញ្ចូលថាមពលរបស់វាឡើងវិញ ជាជាងប្រើប្រេងឥន្ធនៈ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ