ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ពន្ធរបស់សហរដ្ឋអាមេរិកលើអឺរ៉ុបអាចនាំឱ្យអតិផរណាកើនឡើងទៅលើជនជាតិអាមេរិកផ្ទាល់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Macron បានអះអាងថា សហរដ្ឋអាមេរិកគួរតែផ្តោតលើបញ្ហាប្រឈមនៃសេដ្ឋកិច្ចរបស់ខ្លួន និងគួរតែផ្តល់ផ្តោតក្នុងការដោះស្រាយកង្វល់សេដ្ឋកិច្ចសំខាន់ៗទាំងនេះជាមួយនឹងប្រទេសចិន ជាជាងការដាក់ពន្ធលើអឺរ៉ុប។
ចំពោះការដាក់ពន្ធនេះនឹងធ្វើឱ្យមានប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប ជាមួយនឹងគ្នានេះដែរ លោក Macron ក៏បានព្រមានថា បើពន្ធគយរបស់អាមេរិកធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប នោះសហរដ្ឋអាមេរិកក៏ត្រូវប្រឈមនឹងវិបត្តិផ្នែកសេដ្ឋកិច្ចដូចគ្នា។
នៅពេលដែលលោក Macron ព្រមានថាពន្ធគយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក លោកកំពុងគូសបញ្ជាក់ពីការពិតដែលថា សហរដ្ឋអាមេរិក និងអឺរ៉ុបមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងរឹងមាំ ដោយទំនាក់ទំនងទាំងនោះរួមមានពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូអាជីវកម្ម។ល។