នាយកប្រតិបត្តិ OpenAI លោក Sam Altman ដែលជានាយកប្រតិបត្តិនៃ OpenAI បានច្រានចោលការផ្តល់ជូនចំនួន $97.4 ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគដែលដឹកនាំដោយ Elon Musk ដើម្បីទិញ OpenAI ។ ការផ្តល់ជូននេះគឺទាបជាងតម្លៃរបស់ OpenAI យ៉ាងខ្លាំង ដោយសារ SoftBank គ្រោងនឹងវិនិយោគ 40 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន OpenAI ដែលមានតម្លៃសរុប 260 ពាន់លានដុល្លារ។
លោក Altman បានឆ្លើយតបយ៉ាងកំប្លែងនៅលើកម្មវិធី X ដោយនិយាយថា “ទេអរគុណអ្នក ប៉ុន្តែយើងនឹងទិញ Twitter ក្នុងតម្លៃ 9.74 ពាន់លានដុល្លារប្រសិនបើអ្នកចង់បាន” ដែលជំរុញឱ្យលោក Musk មិនសប្បាយចិត្តហើយលោក Elon Musk បានឆ្លើយតបវិញដោយហៅ Altman ថាជា “អ្នកបោកប្រាស់” ការឆ្លើយតបនេះធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំងពីកាន់តែតានតឹង។
លោក Musk និងលោក Altman សហស្ថាបនិក OpenAI ក្នុងឆ្នាំ 2015 ប៉ុន្តែលោក Musk ក្រោយមកបានឃ្លាតឆ្ងាយពីគ្នាដោយសារតែការមិនចុះសម្រុងគ្នា។ ខណៈពេលដែលលោក Altman បាននឹងកំពុងធ្វើការផ្លាស់ប្តូរ OpenAI ឆ្ពោះទៅរកគំរូក្រុមហ៊ុនស្វែងរកប្រាក់ចំណេញ។ ទាក់ទងនឹងការផ្លាស់ប្តូរនេះ លោក Musk កំពុងប្តឹងដើម្បីការពារមិនឱ្យមានការផ្លាស់ប្តូរ ដោយលើកឡើងពីការបរិច្ចាគចំនួន 45 លានដុល្លារនៅដើមដំបូងរបស់ខ្លួនជាមួយនឹងការយល់ឃើញថា OpenAI នឹងនៅតែមិនស្វែងរកប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយយូរៗ ទៅ OpenAI បានផ្លាស់ប្តូរគោលដៅឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនរកប្រាក់ចំណេញ ដែលលោក Musk អះអាងថាការផ្លាស់ប្តូរនេះ ជាការបំពានលើលក្ខខណ្ឌនៃការរួមចំណែកដើមរបស់គាត់។