spot_img
spot_img
Homeទូទៅការលក់របស់ McDonald បានធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក តែនៅមជ្ឈិមបូព៌ា និងប្រទេសជប៉ុនការលក់មានការកើនឡើង

ការលក់របស់ McDonald បានធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក តែនៅមជ្ឈិមបូព៌ា និងប្រទេសជប៉ុនការលក់មានការកើនឡើង

-

McDonald’s បានប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកមួយចំនួននៅសហរដ្ឋអាមេរិកក្នុងអំឡុងត្រីមាសទី 4 ជាពិសេសការលក់បានធ្លាក់ចុះ1.4% បើធៀបទៅនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានបង្កឡើងដោយសារការផ្ទុះឡើងនៃមេរោគ E. coli ដែលមាននៅក្នុងហាំប៊ឺហ្គឺ Quarter Pounder របស់ពួកគេ បញ្ហានេះបណ្តាលឱ្យអតិថិជនបាត់បង់ទំនុកចិត្ត ដែលជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការលក់។

ទោះយ៉ាងណាក៏ដោយ McDonald នៅតែរកវិធីសាស្រ្តធ្វើយ៉ាងណាដើម្បីទាក់ទាញចិត្តអតិថិជនមកវិញ ដោយ McDonald បានធ្វើការការបញ្ចុះតម្លៃ និងការផ្តល់ជូនតម្លៃមួយដ៏សមរម្យទៅដល់អតិថិជន។ ស្របពេលនឹងការលក់បានធ្លាក់ចុះនៅសហរដ្ឋអាមេរិក តែ McDonald មើលឃើញថាការលក់នៅប្រទេសអាល្លឺម៉ង់ អ៊ីតាលី ជាពិសេសនៅក្នុងមជ្ឈិមបូព៌ា និងជប៉ុនមានការកើនឡើងតិចជាង 1% តែក៏វានៅតែបង្ហាញថានេះជាលទ្ធផលវិជ្ជមានអំពីការលក់នៅក្នុងប្រទេសទាំងនោះ។

នាយកប្រតិបត្តិ McDonald លោក Chris Kempczinski បានគូសបញ្ជាក់ថា ក្រុមហ៊ុនត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ដូចនេះលោកក៏បានដាក់ចេញនូវភេសជ្ជៈប៉ូវកម្លាំង ដោយមានគោលបំណងស្តារការទិញរបស់អតិថិជនឡើងវិញដែលធ្វើឱ្យមនុស្សកាន់តែច្រើនទៅទស្សនាភោជនីយដ្ឋានរបស់ពួកគេ និងឱ្យធ្វើអតិថិជនចំណាយកាន់តែច្រើនទៅលើមីនុយដែលទាក់ទាញចិត្តគេ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ