spot_img
spot_img
Homeធុរកិច្ចមន្ត្រីមកពីប្រទេសជាច្រើនឆ្លើយតបទៅនឹងពន្ធ 25% របស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម

មន្ត្រីមកពីប្រទេសជាច្រើនឆ្លើយតបទៅនឹងពន្ធ 25% របស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម

-

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធពី 10% ដល់ 25% លើដែកថែប និងអាលុយមីញ៉ូមបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអន្តរជាតិ។

រដ្ឋមន្ត្រីកាណាដាលោក François-Philippe Champagne បានចាត់ទុកការយកពន្ធគយនេះមិនសមហេតុផល ហើយវិធានការ​ពាណិជ្ជកម្ម​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌ ដោយសារតែវាបង្កើនថ្លៃដើមទំនិញរបស់កាណាដាកាន់តែថ្លៃ ធ្វើឱ្យផលិតផលរបស់គេពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។

រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានស្នើឱ្យ Trump ពិចារណាលើការលើកលែងពន្ធពីប្រទេសរបស់ខ្លួន ដើម្បីជួយឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលីឱ្យមានភាពប្រកួតប្រជែងក្នុងទីផ្សារបន្ត។

ចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កំពុងរៀបចំកាត់បន្ថយពន្ធគយរបស់ប្រទេសខ្លួនទៅលើទំនិញអាមេរិក ព្រោះសហរដ្ឋអាមេរិកបានរិះគន់ចំពោះការយកពន្ធខ្ពស់របស់ឥណ្ឌាលើផលិតផលអាមេរិក។ វិធានការរបស់នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងការបន្ថយេពន្ធនេះ គឺជាមធ្យោបាយមួយដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែកើតមាន និងជៀសវាងកុំឱ្យប្រទេសខ្លួនប្រឈមមុខនឹងការយកពន្ធពីលោក Trump។

ថែមពីនេះលោក Chan Kwok-ki ប្រធាន​រដ្ឋលេខាធិការ​ហុងកុង​បាន​រិះគន់​ទៅលើគោលនយោបាយ​នេះ​ថា​មិន​គោរព​តាម​ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ស្របពេលដែលគណៈកម្មការអឺរ៉ុបបានថ្កោលទោសការយកពន្ធគយរបស់ Trump ដោយព្រមានថាសហភាពអឺរ៉ុបនឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក ប្រសិនបើពន្ធត្រូវបានអនុវត្ត។

លើសពីនេះ អនុអធិការបតីអាល្លឺម៉ង់ Robert Habeck បាននិយាយថាឱ្យ ប្រទេសនានាដែលរងនឹងការយកពន្ធពីអាមេរិកចាំបាច់ត្រូវធ្វើការរួមគ្នា ជាពិសេសនៅក្នុងសហភាពអឺរ៉ុប (EU) ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម ព្រោះប្រសិនបើប្រទេសតែមួយ (ដូចជាអាល្លឺម៉ង់ ឬបារាំង) ធ្វើសកម្មភាពដោយឯកឯងទៅលើបញ្ហាពាណិជ្ជកម្មនេះដោយមិនពិគ្រោះជាមួយប្រទេសដទៃ វាអាចបង្កបញ្ហា ឬភាពតានតឹង។

តាមរយៈការធ្វើសកម្មភាពរួមគ្នាជាមួយប្រទេសផ្សេងៗទៀត សហភាពអឺរ៉ុបនឹងមានឥទ្ធិពល និងអំណាចកាន់តែខ្លាំងនៅពេលចរចាអំពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ