ក្រុមហ៊ុន Amazon គ្រោងនឹងបាញ់បង្ហោះផ្កាយរណប Project Kuiper ចំនួន 27 គ្រឿងដំបូងរបស់ខ្លួននៅថ្ងៃទី 9 ខែមេសា ដោយប្រើរ៉ុក្កែត Atlas V វិលជុំវិញផែនដី ដើម្បីផ្តល់ការចូលប្រើអ៊ីនធឺណិតដល់មនុស្សនៅលើដី ជាពិសេសនៅតំបន់ដាច់ស្រយាល ឬតំបន់ខ្វះខាតមានភាពប្រើសើរជាងអ៊ីនធឺណិតនាពេលបច្ចប្បន្ន។ នេះជាការចាប់ផ្តើមគំនិតផ្តួចផ្តើមធំជាងនេះ ដោយមានការបាញ់បង្ហោះចំនួន 80 ដែលគ្រោងនឹងប្រកួតប្រជែងជាមួយ Starlink របស់ក្រុមហ៊ុន SpaceX។
ផែនការ Kuiper របស់ក្រុមហ៊ុន Amazon នឹងមានសម្រាប់មនុស្សជុំវិញពិភពលោក ប៉ុន្តែអ្នកប្រើប្រាស់នឹងត្រូវការឧបករណ៍ពិសេស (អង់តែន) ដើម្បីភ្ជាប់ទៅកាន់ផ្កាយរណបនៅក្នុងលំហ។ អង់តែនតូចបំផុតដែលផ្តល់ដោយក្រុមហ៊ុន Amazon មានទំហំ 7 អ៊ីញ និងមានទម្ងន់មួយផោន។ ជាមួយនឹងអង់តែននេះ អ្នកប្រើប្រាស់នឹងអាចទទួលបានល្បឿនអ៊ីនធឺណេតរហូតដល់ 100 Mbps ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។


