អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឭស្នូរកាំភ្លើងដែលគេបាញ់ចេញពីពិធីបើកកាប្រកួតរត់ ឬ ក្នុងកម្មពិធីផ្សេងៗហើយ ។ តើអ្នកបានដឹងដែរ ឬទេ ? ប្រសិនបើអ្នកបាញ់កាំភ្លើងទៅលើអាកាសគ្រាប់របស់វាអាចធ្វើដំណើរដល់រយៈកម្ពស់មួយម៉ែល (១,៦ គីឡូម៉ែត)ឯនោះ ប៉ុន្តែវាក៏ប្រែប្រួលអាស្រ័យទៅតាមប្រភេទកាំភ្លើងផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយនៅពេលគ្រាប់ទៅដល់ចំនុចកំពូលរបស់វា វានឹងធ្លាក់មកវិញដែលជាបញ្ហាមួយយ៉ាងគ្រោះថ្នាក់ ព្រោះថាជាញឹកញាប់វាធ្លាក់ចំមនុស្ស ។ កត្តានេះអាចធ្វើឲ្យមនុស្ស ឬ សត្វស្លាប់បានជាពិសេសក្នុងទីក្រុងដែលសំបូរមនុស្សធ្វើដំណើរច្រើនកុះករព្រោះគ្រាប់កាំភ្លើងត្រូវបានបង្កើតឡើងដែលអាចជំនះបានឧបសគ្គជាច្រើន។ ដូចនេះហើយទើបបានទីក្រុងសំខាន់ៗមួយចំនួនបានបង្កើតច្បាប់ហាមឃាត់ការបាញ់កាំភ្លើងក្នុងពិធីផ្សេងៗ។ ដូចនេះ “គំនិត” សូមឲ្យបងប្អូនប្រុងប្រយ័ត្ននៅពេលឃើញមានគេបាញ់កាំភ្លើងឡើងទៅលើអាកាស និង ជួយដាស់តឿនអ្នកដែលមិនបានដឺងឲ្យយល់ពីគ្រោះថ្នាក់នេះផង ៕
ដកស្រង់ និង កែរសម្រួលពី : http://science.howstuffworks.com/question281.htm