spot_img
spot_img
Homeទូទៅជីវិតតែងជួយបញ្ហា! តែបើអ្នកចេះ "ជំនាញដោះស្រាយ" នោះអ្នកនឹងឆាប់ងើបចេញពីបញ្ហាទាំងនោះបានឆាប់រហ័ស

ជីវិតតែងជួយបញ្ហា! តែបើអ្នកចេះ “ជំនាញដោះស្រាយ” នោះអ្នកនឹងឆាប់ងើបចេញពីបញ្ហាទាំងនោះបានឆាប់រហ័ស

-

នៅពេលដែលជីវិតជួបវិបត្តិធំៗ (ដូចជាការបាត់បង់ការងារ បញ្ហាសុខភាព ឬបញ្ហាទំនាក់ទំនង) អារម្មណ៍ភ័យស្លន់ស្លោគឺជារឿងធម្មតា។ ប៉ុន្តែក្បួនដោះស្រាយបញ្ហាត្រឹមត្រូវ អាចជួយអ្នកឲ្យងើបឡើងវិញបានលឿន និងរឹងមាំជាងមុន។

ខាងក្រោមនេះជា ៥ ជំហានសំខាន់ៗដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងវិបត្តិផ្ទាល់ខ្លួន៖

១. ផ្អាក និងទទួលស្គាល់អារម្មណ៍
ជំហានដំបូងគឺត្រូវដកថយមួយជំហាន បន្ទាប់មកអនុញ្ញាតឲ្យខ្លួនឯងទទួលស្គាល់បញ្ហាទាំងនោះ។ កុំព្យាយាមទប់អារម្មណ៍តានតឹង ឬក្រៀមក្រំ។ ព្រោះការធ្វើសកម្មភាពភ្លាមៗពេលមានអារម្មណ៍មិនល្អ តែងតែនាំឲ្យមានការសម្រេចចិត្តខុស។ ដូចនេះមុននឹងសម្រេចចិត្ត អ្នកគួរដកដង្ហើមវែងៗ ហើយសរសេរពីអារម្មណ៍របស់អ្នក​ និងវិធីសាស្រ្តក្នុងកំណត់ហេតុ ការធ្វើបែបនេះជួយអ្នកឲ្យមានភាពច្បាស់លាស់មុននឹងធ្វើអ្វីមួយ។

២. កំណត់បញ្ហាពិតប្រាកដ និងបំបែកវា
វិបត្តិមួយតែងតែមើលទៅដូចជាបញ្ហាធំមួយ ប៉ុន្តែតាមពិតទៅវាគឺជាបណ្តុំនៃបញ្ហាតូចៗ។ ដូចនេះអ្នកត្រូវបំបែកបញ្ហាធំនោះទៅជាចំណុចតូចៗដែលអាចដោះស្រាយបាន។ អ្នកត្រូវសួរខ្លួនឯងថា “តើខ្ញុំអាចដោះស្រាយបញ្ហាអ្វីបានមុនគេនៅថ្ងៃនេះ?” ការផ្តោតលើបញ្ហាតូចមួយ និងដោះស្រាយវាម្តងមួយជំហានៗ វានឹងធ្វើឱ្យអ្នកធូរស្រាយម្តងបន្តិចៗ។

៣. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន
កុំខ្ជះខ្ជាយថាមពលទៅលើការបារម្ភពីកត្តាដែលអ្នកមិនអាចផ្លាស់ប្តូរបាន (ដូចជាការសម្រេចចិត្តរបស់មនុស្សផ្សេងទៀត ឬស្ថានភាពសេដ្ឋកិច្ច)។ អ្នកត្រូវបង្វែរការផ្តោតអារម្មណ៍របស់អ្នកទៅលើ សកម្មភាពតូចៗដែលអ្នកអាចធ្វើបាន ឬទៅសុំយោបល់ពីអ្នកដែលមានជំនាញក្នុងការដោះស្រាយបញ្ហា។

៤. ស្វែងរកជំនួយនិងយោបល់
ភាពរឹងមាំមិនមែនមានន័យថាអ្នកត្រូវធ្វើអ្វីៗទាំងអស់តែម្នាក់ឯងនោះទេ។ ការសុំជំនួយគឺជាសញ្ញានៃភាពវៃឆ្លាត មិនមែនភាពទន់ខ្សោយនោះទេ។ អ្នកគួរនិយាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកណែនាំ។ ពួកគេអាចផ្តល់ឲ្យអ្នកនូវទស្សនៈពីខាងក្រៅដែលអ្នកមិនអាចមើលឃើញនៅពេលអ្នកកំពុងមានវិបត្តិ។

៥. អនុវត្តសកម្មភាពតូចៗ និងមានភាពបត់បែន
ត្រូវចាប់ផ្តើមអនុវត្តផែនការរបស់អ្នកភ្លាមៗ ដោយចាប់ផ្តើមពីបញ្ហាណាដែលងាយនឹងរកឃើញដំណោះស្រាយ និងអាចគ្រប់គ្រងបាន។ ជាមួយគ្នានេះដែរ ត្រូវដឹងថាផែនការរបស់អ្នកថាអាចនឹងប្រែប្រួលគ្រប់ពេលវេលា ដូចនេះអ្នកគួររៀនចេះបត់បែនទៅតាមស្ថានការណ៍ដែលកើតឡើង តែកុំបោះបង់ផែនការដែលអ្នកបានកំណត់ឱ្យសោះ។

សរុបមក ការដោះស្រាយវិបត្តិជីវិតទៅតាមលំដាប់លំដោយ គឺជួយកសាងភាពរឹងមាំផ្ទាល់ខ្លួនរបស់អ្នកក្នុងស្ថានភាពដែលលំបាក។ រាល់ពេលដែលអ្នកងើបឡើងវិញពីការលំបាក អ្នកកំពុងក្លាយខ្លួនម្តងបន្តិចជាមនុស្សម្នាក់ដែលខ្លាំងជាងមុន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ