spot_img
spot_img
Homeទូទៅយុទ្ធសាស្ត្រទីផ្សារចិត្តសាស្ត្រដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់អតិថិជន

យុទ្ធសាស្ត្រទីផ្សារចិត្តសាស្ត្រដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់អតិថិជន

-

ការធ្វើទីផ្សារដ៏មានប្រសិទ្ធភាព គឺមិនមែនស្ថិតនៅលើការបង្ខំនោះទេ តែស្ថិតនៅលើការយល់ដឹងពីអ្វីដែលជំរុញចិត្តអតិថិជនឲ្យធ្វើការសម្រេចចិត្តទិញ។ នៅពេលអ្នកយល់ពីចិត្តសាស្ត្ររបស់ពួកគេ អ្នកអាចបង្កើតសារទីផ្សារដែលត្រូវចំតម្រូវការអារម្មណ៍របស់ពួកគេ។

ខាងក្រោមនេះជាយុទ្ធសាស្ត្រចិត្តសាស្ត្រសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់អតិថិជន៖

១. ភាពទុកចិត្តនិងភស្តុតាងសង្គម

មនុស្សមានទំនោរធ្វើតាមអ្វីដែលមនុស្សដទៃបានធ្វើ។ នៅពេលដែលអតិថិជនឃើញថាមានមនុស្សជាច្រើនបានទិញនិងពេញចិត្ត ពួកគេក៏មានទំនុកចិត្តក្នុងការទិញដែរ។ ដូចនេះអ្នកត្រូវបង្ហាញការវាយតម្លៃវិជ្ជមាន (Reviews) ចំនួនអ្នកទិញ ឬចំនួនផលិតផលដែលបានលក់អស់។ ប្រើពាក្យថា “ផលិតផលលក់ដាច់បំផុត” ដើម្បីបញ្ជាក់ពីការពេញនិយម។

២. ការភ័យខ្លាចការបាត់បង់

មនុស្សភាគច្រើនត្រូវបានជំរុញឲ្យធ្វើសកម្មភាពដោយសារការភ័យខ្លាចបាត់បង់ឱកាសដ៏ល្អមួយ។ នេះគឺជាយុទ្ធសាស្ត្រដែលបង្កើតភាពបន្ទាន់ក្នុងការលក់ ដួចជាកំណត់កាលបរិច្ឆេទឬចំនួនកំណត់សម្រាប់ផលិតផលរបស់អ្នក។ ឧទាហរណ៍៖ “ការផ្តល់ជូនមានកំណត់ត្រឹមថ្ងៃនេះប៉ុណ្ណោះ” ឬ “នៅសល់តែ ៥ ទៀតប៉ុណ្ណោះនៅក្នុងស្តុក”។

៣. ភាពកម្រ និងលក្ខណៈពិសេស

នៅពេលដែលវត្ថុមួយត្រូវបានគេយល់ថាជាវត្ថុកម្រ ឬមានសម្រាប់តែមនុស្សពិសេស វានឹងមានតម្លៃខ្ពស់ជាងមុននៅក្នុងចិត្តរបស់អតិថិជន។ ដូចនេះអ្នកគួរបង្កើតផលិតផលបោះពុម្ពពិសេស (Limited Edition) ឬផ្តល់ជូននូវការចូលរួមផ្តាច់មុខ (Exclusive Access) សម្រាប់ក្រុមអតិថិជនដំបូង។

៤. ភាពសាមញ្ញនិងតម្លាភាព

ការផ្តល់ជម្រើសច្រើនពេកអាចធ្វើឲ្យអតិថិជនស្មុគស្មាញ ហើយមិនហ៊ានសម្រេចចិត្តទិញ។ ដូចនេះត្រូវធ្វើឲ្យដំណើរការទិញមានភាពងាយស្រួលបំផុត។ អ្នកគួររៀបចំតម្លៃនិងលក្ខណៈពិសេសនៃផលិតផលរបស់អ្នកឲ្យបានច្បាស់លាស់ មានតម្លាភាពអំពីតម្លៃដឹកជញ្ជូន ដែលមានភាពសាមញ្ញនាំមកនូវការសម្រេចចិត្តលឿន។

៥. ការផ្តល់ឲ្យនិងការតបស្នង

នៅពេលអ្នកផ្តល់អ្វីមួយដល់អតិថិជនដោយឥតគិតថ្លៃ ពួកគេនឹងមានអារម្មណ៍ថាជំពាក់ចិត្ត ហើយចង់តបស្នងមកវិញដោយការទិញផលិតផលរបស់អ្នក។ ដូចនេះអ្នកគួរផ្តល់ជូនការប្រឹក្សាយោបល់ឥតគិតថ្លៃ ការដឹកជញ្ជូនឥតគិតថ្លៃ ឬសៀវភៅអេឡិចត្រូនិច (e-book) ដែលមានតម្លៃសម្រាប់ពួកគេ។

សរុបមក យុទ្ធសាស្ត្រទីផ្សារដ៏ជោគជ័យគឺប្រើប្រាស់គោលការណ៍ចិត្តសាស្ត្រទាំងនេះដើម្បីណែនាំអតិថិជនឲ្យធ្វើការសម្រេចចិត្តទិញផលិតផលដែលពិតជាជួយដោះស្រាយតម្រូវការរបស់ពួកគេ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ