Home ទូទៅ មកហើយៗ! ក្រុមហ៊ុន Chip Mong បានបញ្ចេញទឹកដោះ៣ ប្រភេទដែលស័ក្តិសមបំផុត​សម្រាប់​ភេសជ្ជៈគ្រប់ប្រភេទ

មកហើយៗ! ក្រុមហ៊ុន Chip Mong បានបញ្ចេញទឹកដោះ៣ ប្រភេទដែលស័ក្តិសមបំផុត​សម្រាប់​ភេសជ្ជៈគ្រប់ប្រភេទ

ថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង (Chip Mong) បានប្រកាសបញ្ចេញផលិតផលថ្មីដែលមានឈ្មោះថា ទឹកដោះគោផ្កាឈូក ដែលក្នុងនោះមានដូចជា ទឹកដោះគោឆៅ, ទឹកដោះខាប់ផ្កាឈូក និង ទឹកដោះគោខ្ទះ។ ផលិតផលនេះបានធ្វើការវិចខ្ចប់យ៉ាងយកចិត្តទុកដាក់​ដែលសមស្របទៅតាមស្តង់ដាអន្តរជាតិ។ ថែមនេះដើម្បីធានាជូនបងប្អូនដែលជាអ្នកប្រើប្រាស់ និងទទួលទានដោយទទួលបានរសជាតិឆ្ងុយឆ្ងាញ់។

អ្វីដែលកាន់តែពិសេសនោះគឺ ទឹកដោះគោទាំងបីប្រភេទនេះគឺជាជម្រើសដ៏ល្អសម្រាប់ភេសជ្ជៈគ្រប់ប្រភេទ។

ការ​បង្កើត​ផលិតផល​ទឹកដោះគោ​ដែល​មាន​គុណភាព​ខ្ពស់​នេះ បញ្ជាក់​ពី​មហិច្ឆតា​របស់ ជីប ម៉ុង ក្នុង​ការ​ផ្តល់​នូវ​ជម្រើស​កូនខ្មែរ​ដ៏​ល្អឥតខ្ចោះ ដល់​អ្នកប្រើប្រាស់​ក្នុង​ស្រុក និងអាចឈានរហូតដល់ក្រៅស្រុក។