តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សពីរនាក់ធ្វើការរយៈពេល ៨ ម៉ោងដូចគ្នា ប៉ុន្តែទទួលបានប្រាក់ចំណូលខុសគ្នាដាច់ស្រឡះ? ចម្លើយគឺមិនមែនស្ថិតនៅលើពេលវេលាទេ តែស្ថិតនៅលើ សក្តានុពល ឬ តម្លៃខ្លួន (Value)។ ដើម្បីរកលុយបានច្រើនជាងមុន អ្នកមិនចាំបាច់ធ្វើការឲ្យដាច់ខ្យល់នោះទេ តែអ្នកត្រូវធ្វើខ្លួនឲ្យមានតម្លៃខ្ពស់នៅក្នុងទីផ្សារ។ ខាងក្រោមនេះជាវិធីសាស្រ្ត ៤ យ៉ាងដើម្បីបង្កើនសក្តានុពលក្នុងការរកលុយរបស់អ្នក៖
១. វិនិយោគលើ “ជំនាញដែលមានចំណូលខ្ពស់”
ទីផ្សារផ្តល់ប្រាក់កម្រៃទៅតាមកម្រិតនៃភាពកម្រ និងតម្រូវការនៃជំនាញ។ ជំនាញទូទៅទទួលបានប្រាក់កម្រៃទូទៅ។ ដើម្បីបង្កើនសក្តានុពល អ្នកត្រូវរៀនជំនាញដែលទីផ្សារកំពុងតែត្រូវការ។
ឧទាហរណ៍: ជំនាញលក់ ទីផ្សារឌីជីថល ការសរសេរកូដ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬជំនាញនិយាយជាសាធារណៈ។ល។
២. កសាងម៉ាកយីហោផ្ទាល់ខ្លួន (Personal Branding)
បើអ្នកពូកែ តែគ្មាននរណាម្នាក់ស្គាល់អ្នក សក្តានុពលរកលុយរបស់អ្នកនឹងនៅមានកម្រិត។ ដូចនេះអ្នកត្រូវធ្វើខ្លួនឲ្យក្លាយជា “អ្នកជំនាញ” នៅក្នុងវិស័យរបស់អ្នកទៅតាមសកម្មភាពផ្សេងៗ
៣. ពង្រឹងជំនាញចរចា
មនុស្សជាច្រើនបាត់បង់លុយរាប់ពាន់ដុល្លារក្នុងមួយឆ្នាំ ដោយសារតែពួកគេមិនហ៊ាន ឬមិនចេះចរចា។ មិនថាជាប្រាក់ខែ ឬតម្លៃគម្រោងទេ អ្នកត្រូវចេះទាមទារអ្វីដែលសាកសមនឹងសមត្ថភាពរបស់អ្នក។
៤. ពង្រីកបណ្តាញទំនាក់ទំនងជាមួយមនុស្សជោគជ័យ
ពាក្យថា “Network is Net Worth” គឺពិតណាស់។ ឱកាសរកលុយធំៗភាគច្រើនកើតចេញពីការណែនាំតៗគ្នា ឬការស្គាល់មនុស្សត្រឹមត្រូវ។ ហើយអាចមានទំនាក់ទំនងបែបនេះបានអ្នកចេញទៅជួបមនុស្សថ្មីៗក្នុងវិស័យដែលរីកចម្រើន។ មនុស្សជោគជ័យអាចនាំអ្នកទៅរកឱកាសវិនិយោគ ឬការងារដែលមិនមានប្រកាសជាសាធារណៈ។ល។
សរុបមក ការបង្កើនសក្តានុពលក្នុងការរកលុយ គឺជាដំណើរការនៃការអភិវឌ្ឍខ្លួនឥតឈប់ឈរ។ នៅពេលដែលអ្នកមាន ជំនាញកម្រ មានកេរ្តិ៍ឈ្មោះ និងមានបណ្តាញទំនាក់ទំនងល្អ លុយនឹងរត់មករកអ្នក ដោយមិនចាំបាច់អ្នកហត់នឿយដេញតាមវាខ្លាំងពេកនោះទេ។

