មានពាក្យមួយឃ្លាដ៏ល្បីល្បាញរបស់ William Shakespeare ពោលថា «ការរំពឹងទុក គឺជាឫសគល់នៃការឈឺចាប់ទាំងអស់»។ មូលហេតុចម្បងដែលធ្វើឱ្យយើងខូចចិត្ត ខឹង ឬអាក់អន់ស្រពន់ចិត្ត ភាគច្រើនមិនមែនមកពីទង្វើរបស់អ្នកដទៃ ១០០% នោះទេ ប៉ុន្តែមកពីគម្លាតរវាង «អ្វីដែលយើងរំពឹងថាគេនឹងធ្វើ» និង «អ្វីដែលគេធ្វើជាក់ស្តែង»។ ខាងក្រោមនេះជាហេតុផលដែលអ្នកគួរកាត់បន្ថយការរំពឹងទុក៖
១. កំហុសនៃការគិតថា «គេដូចយើង»
យើងតែងតែធ្លាក់ក្នុងអន្ទាក់នៃការគិតថា៖ “បើខ្ញុំធ្វើល្អដាក់គេ គេនឹងធ្វើល្អដាក់ខ្ញុំវិញ” ឬ “បើជារឿងនេះ ខ្ញុំនឹងជួយគេ ហេតុអ្វីគេមិនជួយខ្ញុំ?”។ តែការពិត: មនុស្សម្នាក់ៗធំធាត់ឡើងក្នុងមជ្ឈដ្ឋានផ្សេងគ្នា មានការអប់រំផ្សេងគ្នា និងមានចិត្តផ្សេងគ្នា។ ដូចនេះការរំពឹងឱ្យគេមានទឹកចិត្តដូចអ្នក គឺជាការរំពឹងដែលគ្មានមូលដ្ឋាន។
២. គ្មាននរណាម្នាក់ចេះ «អានចិត្ត» របស់អ្នកទេ
យើងច្រើនតែរំពឹងថា មនុស្សជិតខ្លួន (ប្តីប្រពន្ធ ឬមិត្តភក្តិ) គួរតែយល់ពីយើងដោយមិនបាច់យើងនិយាយ។ តែពេលគេមិនយល់ យើងក៏ខឹង។ តាមពិតទៅ ការរំពឹងឱ្យគេយល់ចិត្ត ដោយមិនប្រាប់ឱ្យច្បាស់លាស់ គឺជាការបង្កើតបញ្ហាដោយខ្លួនឯង។ បើអ្នកចង់បានអ្វី ចូរនិយាយចេញមកត្រង់ៗ។
៣. ការរំពឹងទុក គឺជាការប្រគល់ «សោរនៃក្តីសុខ» ឱ្យទៅអ្នកដទៃ
នៅពេលអ្នករំពឹងថា ទាល់តែគេសរសើរ ទាល់តែគេតបសារលឿន ឬទាល់តែគេធ្វើល្អ ទើបអ្នកសប្បាយចិត្ត នោះមានន័យថាអ្នកកំពុងដាក់ក្តីសុខរបស់អ្នកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃ។ល។ ព្រោះសកម្មភាពបែបនេះបង្ហាញថាក្តីសុខរបស់អ្នកបែបណាគឺអាស្រ័យលើទង្វើរបស់គេ។
ជារួម នៅពេលអ្នកដាក់ចុះនូវការរំពឹងទុក អ្នកនឹងលែងខកចិត្ត ហើយទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃនឹងកាន់តែស្រាល ស្មោះត្រង់ និងពោរពេញដោយក្តីសុខពិតប្រាកដ។

