spot_img
spot_img
Homeទូទៅការងារដំបូងបង្អស់របស់លោក Elon Musk មុននឹងក្លាយជាសហគ្រិនដ៏ល្បីល្បាញម្នាក់

ការងារដំបូងបង្អស់របស់លោក Elon Musk មុននឹងក្លាយជាសហគ្រិនដ៏ល្បីល្បាញម្នាក់

-

ការងារដំបូងបង្អស់ដែលជួយឱ្យ Elon Musk រកចំណូលបានដោយខ្លួនឯងមិនមែនជាការងារធ្វើជាបុគ្គលិកស៊ីប្រាក់ខែឡើយ ប៉ុន្តែវាជាការងារដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់គាត់តាំងពីអាយុត្រឹមតែ ១២ ឆ្នាំមកម្លេះ។ នៅពេលនោះ ខណៈកំពុងរស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង លោក Musk ដែលមានចំណូលចិត្តយ៉ាងខ្លាំងលើវិស័យកុំព្យូទ័រ បានរៀនសរសេរកូដដោយខ្លួនឯងរហូតអាចបង្កើតហ្គេមវីដេអូមួយដែលមានឈ្មោះថា “Blastar” (ជាប្រភេទហ្គេមបាញ់គ្នាក្នុងអវកាស)។

ជំនួសឱ្យការទុកលេងម្នាក់ឯង ក្មេងប្រុសរូបនេះបានសម្រេចចិត្តលក់កូដ (Source Code) នៃហ្គេមនោះទៅឱ្យទស្សនាវដ្ដីបច្ចេកវិទ្យាមួយឈ្មោះ PC and Office Technology ក្នុងតម្លៃប្រហែល ៥០០ ដុល្លារ។ នេះគឺជាលុយដំបូងបំផុតដែលគាត់រកបាន និងជាចំណុចចាប់ផ្តើមដែលបង្ហាញថាគាត់មានដួងព្រលឹងជាអ្នកជំនួញនិងជាអ្នកបច្ចេកវិទ្យាតាំងពីតូចមកម្ល៉េះ។

យ៉ាងណាមិញ នៅពេលគាត់ផ្លាស់ទៅរស់នៅប្រទេសកាណាដាក្នុងវ័យ ១៧ ឆ្នាំ ជីវិតតម្រូវឱ្យគាត់ធ្វើការងារប្រើកម្លាំងបាយសុទ្ធសាធដើម្បីរស់រានមានជីវិត។ គាត់បានចាប់ផ្តើមពីការធ្វើជាកម្មករកសិដ្ឋានដាំបន្លែ ប៉ុន្តែដើម្បីទទួលបានប្រាក់ខែខ្ពស់ គាត់ប្តូរទៅការងារដែលលំបាកមួយ គឺធ្វើជា «អ្នកសម្អាតឡចំហាយ» នៅរោងចក្រអារឈើមួយ ដើម្បីទទួលបានប្រាក់ឈ្នួល ១៨ ដុល្លារក្នុងមួយម៉ោង។

បទពិសោធន៍ផ្ទុយគ្នាទាំងពីរនេះបង្ហាញថា Musk មិនត្រឹមតែជាក្មេងឆ្លាតខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សដែលមានភាពធន់ខ្ពស់មិនខ្លាចនឹងការងារលំបាកផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ