ភាពហត់នឿយក្នុងជីវិត ភាគច្រើនមិនមែនកើតមកពី «ការងារដែលយើងធ្វើ» នោះទេ ប៉ុន្តែវាច្រើនតែកើតមកពី «អ្វីដែលយើងគិត» និង «អ្វីដែលយើងលីសែង» នៅក្នុងចិត្ត។ បើអ្នកចង់រស់នៅដោយមិនហត់នឿយ អ្នកមិនចាំបាច់ឈប់ធ្វើការទេ តែអ្នកត្រូវ «ឈប់ធ្វើរឿងដែលមិនចាំបាច់»។ ខាងក្រោមនេះគឺជាគន្លឹះ ៤ យ៉ាងដើម្បីរស់នៅឱ្យស្រាល និងមិនហត់ចិត្ត៖
១. ឈប់រស់នៅតាមមាត់អ្នកដទៃ
ការព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាពេញចិត្ត គឺជាប្រភពនៃទុក្ខ។ ហ៊ានទទួលយកថា «មិនអាចឱ្យគ្រប់គ្នាស្រលាញ់យើងទេ»។ នៅពេលអ្នកឈប់ខ្វល់ពីការវិនិច្ឆ័យរបស់គេ ជីវិតអ្នកនឹងស្រាលជាងមុន ៥០% ភ្លាមៗ។
២. ឈប់ប្រៀបធៀបខ្លួនឯងនឹងរូបភាពលើ Social
កុំយកភាពលំបាកក្រោយឆាករបស់អ្នក ទៅធៀបនឹងភាពជោគជ័យមុខឆាករបស់គេ។ អ្វីដែលអ្នកឃើញ គឺជាអ្វីដែលគេចង់បង្ហាញប៉ុណ្ណោះ។ ចូរផ្ដោតលើការប្រកួតជាមួយខ្លួនឯង៖ ល្អជាងម្សិលមិញ គឺគ្រប់គ្រាន់ហើយ។
៣. បន្ថយការរំពឹងទុក ដើម្បីបន្ថយការឈឺចាប់
ការរំពឹងខ្ពស់នាំឱ្យខកចិត្តខ្លាំង ដូចនេះកុំធ្វើល្អដើម្បីចង់បានការតបស្នង ឬពាក្យសរសើរ។ ចូរធ្វើរឿងអ្វីមួយ ព្រោះអ្នកចង់ធ្វើ និងមានក្ដីសុខនឹងវា នោះអ្នកនឹងលែងស្គាល់ពាក្យថា “ហត់ចិត្ត”។
៤. រៀនបដិសេធ ដើម្បីសន្សំថាមពលជីវិត
ជីវិតប្រៀបដូចជាថ្មទូរស័ព្ទ បើបើកកម្មវិធីចោលច្រើនពេក វានឹងឆាប់អស់ថាមពល។ ដូច្នេះអ្នកក៏ដូចគ្នា រៀននិយាយថា “ទេ” ចំពោះការងារ ឬមនុស្សដែលនាំតែរឿងពុល (Toxic) និងមិនស្របទៅនឹងគោលដៅរបស់អ្នក។
សរុបមក ជីវិតដែលមិនហត់នឿយ គឺជាជីវិតដែលចេះ « ដោះលែង »។ នៅពេលអ្នកដោះលែងការចង់បានការទទួលស្គាល់ពីអ្នកដទៃ ដោះលែងការប្រៀបធៀប និងដោះលែងការរំពឹងទុកហួសហេតុ អ្នកនឹងសល់ថាមពលពេញលេញដើម្បីរីករាយជាមួយសេចក្តីសុខសាមញ្ញៗដែលនៅចំពោះមុខ។