សាកស្រមៃមើលថា អនាគតមួយដែលការផ្សាយពាណិជ្ជកម្មមិនរំខានដល់ភាពយន្តរបស់អ្នក។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត (AI) ដាក់ពួកវានៅក្នុងភាពយន្ត។ នេះជាផែនការរបស់ Tencent ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ធំមួយ នឹងផ្លាស់ប្តូរការផ្សព្វផ្សាយបែបប្រពែណី ទៅជាការផ្សព្វផ្សាយដែលធ្វើឱ្យអ្នកមើលមិនចាប់អារម្មណ៍។ ឧទាហរណ៍ តារាសម្តែងម្នាក់កាន់ពែងកាហ្វេអាចបង្ហាញ Starbucks សម្រាប់អ្នកទស្សនានៅសហរដ្ឋអាមេរិក និង Luckin Coffee សម្រាប់អ្នកទស្សនានៅប្រទេសចិន ក្នុងឈុតឆាកដូចគ្នា ការផ្សព្វផ្សាយផលិតផលខុសគ្នា។
បញ្ញាសិប្បនិម្មិតនឹង ផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មនៅក្នុងភាពយន្តដោយស្វ័យប្រវត្តិ។ វាមើលឃើញវត្ថុនៅក្នុងឈុតឆាក ហើយប្តូរឡូហ្គោដោយផ្អែកលើកន្លែងដែលអ្នកទស្សនារស់នៅ និងទន្និន័យដែលគេធ្លាប់ឆែកមើល។
ការផ្សាយពាណិជ្ជកម្មដែលគ្មានការលេចឡើង និងការសម្រាកទេ ដូចទៅនឹងការផ្សាយពាណិជ្ជកម្មបែបប្រពៃណីនោះទេ។ ការផ្សាយពាណិជ្ជកម្មត្រូវបានលាយឡំជាមួយភាពយន្ត ដូច្នេះអ្នកស្ទើរតែមិនចាប់អារម្មណ៍វាទេ។ ប្រសិនបើគំនិតថ្មីនេះដំណើរការ ការផ្សាយពាណិជ្ជកម្មបែបចាស់ដែលបញ្ឈប់ភាពយន្តអាចនឹងបាត់ទៅ ហើយភាពយន្តអាចរកប្រាក់បានពេលអ្នកកំពុងមើលដោយមិនមានការរំខាន។