អ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយក្រុមបានជជែកវែកញែកដោយលើកឡើងថា នៅឆ្នាំ ២០២៦ AI នឹងលែងត្រឹមជាជំនួយការសួរឆ្លើយ (Chatbot) ទៀតហើយ តែវានឹងក្លាយជា “អ្នកធ្វើការ” (Agent) ដែលអាចចូលមកផ្លាស់ប្តូរវិស័យធំៗចំនួន ៣៖
- វិស័យផលិតកម្ម : នឹងមានការរួមបញ្ចូលគ្នារវាង Software និង Hardware។ អាមេរិកនឹងប្រើ AI ដើម្បីគ្រប់គ្រងការផលិតគ្រឿងយន្ត (ដូចជា ដ្រូន និងអាគុយ) ដើម្បីប្រកួតប្រជែងនឹងប្រទេសចិន ដោយធ្វើឱ្យរោងចក្រចេះបញ្ជា “ដៃជើងគ្រឿងចក្រ” ឱ្យធ្វើការបានលឿន ត្រឹមត្រូវ និងអាចផ្លាស់ប្តូរទម្រង់ផលិតកម្មបានភ្លាមៗតាមតម្រូវការទីផ្សារ។
- វិស័យហិរញ្ញវត្ថុ : ធនាគារនឹងឈប់ប្រើប្រាស់ប្រព័ន្ធចាស់ៗដែលយឺតយ៉ាវ ហើយជំនួសដោយប្រព័ន្ធ AI។ នេះមានន័យថា AI អាចធ្វើការងាររាប់រយមុខ (ដូចជាត្រួតពិនិត្យឯកសារកម្ចី) ក្នុងពេលតែមួយភ្លាមៗ ដោយមិនចាំបាច់រង់ចាំមនុស្សពិនិត្យម្តងមួយដំណាក់កាលទៀតទេ។
- កម្មវិធីក្រុមហ៊ុន: កម្មវិធីកុំព្យូទ័រនឹងប្តូរពី “កន្លែងកត់ត្រា” ទៅជា “កន្លែងធ្វើការ”។ ជំនួសឱ្យការតម្រូវឱ្យបុគ្គលិកចូលទៅវាយបញ្ចូលទិន្នន័យ AI Agents នឹងចេះចាប់យក “បំណង” របស់បុគ្គលិក ហើយធ្វើសកម្មភាពដោះស្រាយបញ្ហានោះដោយស្វ័យប្រវត្តិ (Auto-Execution)។
សរុបមក ពិភពលោកកំពុងបោះជំហានពី AI ដែលចេះ “និយាយ” ទៅរក AI ដែលចេះ “បញ្ជាម៉ាស៊ីន និងធ្វើការងារជំនួសមនុស្ស” ពេញលេញ។