spot_img
spot_img
Homeបច្ចេកវិទ្យាអាថ៌កំបាំង ៥ យ៉ាងដែលធ្វើឱ្យ AI ចិននៅតែខ្លាំង ទោះអាមេរិករឹតត្បិតផ្នែកបច្ចេកវិទ្យាឈីបកម្រិតខ្ពស់ក៏ដោយ

អាថ៌កំបាំង ៥ យ៉ាងដែលធ្វើឱ្យ AI ចិននៅតែខ្លាំង ទោះអាមេរិករឹតត្បិតផ្នែកបច្ចេកវិទ្យាឈីបកម្រិតខ្ពស់ក៏ដោយ

-

យោងតាមការចុះផ្សាយរបស់ CNBC ពិភពលោកកំពុងឃើញនូវយុទ្ធសាស្ត្រមិននឹកស្មានដល់របស់ប្រទេសចិន ក្នុងការវាយបកទៅនឹងការរឹតត្បិតបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ទោះបីជាត្រូវរឹតត្បិតផ្នែកបច្ចេកវិទ្យាឈីបកម្រិតខ្ពស់ ក៏ចិនមិនបានបញ្ឈប់មហិច្ឆតា AI របស់ខ្លួនឡើយ តែបែរជាកំពុងប្រើប្រាស់យុទ្ធសាស្ត្របត់បែនចំនួន ៥ យ៉ាង៖

១. ការងើបឡើងនៃក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក៖ ចិនកំពុងពន្លឿនការផលិតបន្ទះឈីបក្នុងស្រុកតាមរយៈក្រុមហ៊ុន Huawei និងក្រុម “Four Dragons” ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក។ ទោះបីបច្ចេកវិទ្យានៅមិនទាន់ទំនើបបំផុត ប៉ុន្តែវាមានសមត្ថភាព “ល្អគ្រប់គ្រាន់” និងអាចផលិតបានក្នុងបរិមាណច្រើនមហាសាល។

២. យុទ្ធសាស្ត្រយកបរិមាណ ប៉ះប៉ូវគុណភាព ដោយសារមិនអាចទិញឈីបទំនើបបំផុតបាន ចិនបានងាកមកប្រើឈីបជំនាន់ចាស់ដែលខ្លួនអាចផលិតបានក្នុងចំនួន «មហាសាល» យកមកផ្គុំគ្នាជំនួសវិញ។ ហើយទោះឈីបមួយគ្រាប់ៗមិនខ្លាំង តែពេលវាធ្វើការងារជុំគ្នា រាប់ពាន់គ្រាប់ វានឹងបង្កើតបានជាថាមពលមហិមាដូចឈីបទំនើប ដើម្បីទទួលបានថាមពលកុំព្យូទ័រតាមតម្រូវការ។

៣. គុណសម្បត្តិនៃថាមពលអគ្គិសនី៖ យុទ្ធសាស្ត្រប្រើឈីបស៊េរីចាស់ៗ នេះស៊ីភ្លើងខ្លាំងណាស់ ប៉ុន្តែចិនកំពុងដោះស្រាយបញ្ហានេះដោយសាងសង់រោងចក្រអគ្គិសនីថ្មីៗ (នុយក្លេអ៊ែរ និងថាមពលបៃតង) យ៉ាងឆាប់រហ័សសម្រាប់ផ្គត់ផ្គង់មជ្ឈមណ្ឌល AI ដោយផ្ទាល់ក្នុងអត្រាលឿនជាងសហរដ្ឋអាមេរិក ដែលចំណុចនេះអាមេរិកធ្វើមិនទាន់បានល្អដូចចិនទេ។

៤. ការនាំចេញប្រព័ន្ធ AI តម្លៃថោក៖ ភាពជោគជ័យរបស់ DeepSeek បានបង្ហាញថា ការរឹតត្បិតលើបន្ទះឈីបពីអាមេរិកមិនបានបញ្ឈប់ភាពជឿនលឿននោះទេ តែវាបែរជាបង្ខំឱ្យអ្នកអភិវឌ្ឍន៍ចិនបង្កើត Software ដែលមានប្រសិទ្ធភាពខ្ពស់ជាងមុនទៅវិញ។ ឥឡូវនេះ ចិនកំពុងនាំចេញប្រព័ន្ធ AI ទាំងមូលក្នុងតម្លៃថោកទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យទីផ្សារទាំងនោះជាប់ចិត្តនឹងបច្ចេកវិទ្យារបស់ចិន។

៥. ការព្រមានពីអ្នកជំនាញ៖ អ្នកជំនាញមើលឃើញថា ចិនកំពុងតាមទាន់អាមេរិកលឿនជាងការរំពឹងទុក។ ម៉ូដែល AI របស់ចិនដែលមានតម្លៃសមរម្យហើយប្រើការបាន (ប្រៀបដូចឡាន Prius) អាចនឹងយកឈ្នះទីផ្សារពិភពលោក ជាងម៉ូដែលអាមេរិកដែលល្អដាច់គេតែមានតម្លៃថ្លៃពេក (ប្រៀបដូចឡាន Ferrari)។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ