spot_img
spot_img
Homeបច្ចេកវិទ្យារឿង ៤ យ៉ាងដែល AI មិនអាចជំនួសមនុស្សបាន ទោះបីវាវិវត្តទៅមុខលឿនយ៉ាងណាក៏ដោយ

រឿង ៤ យ៉ាងដែល AI មិនអាចជំនួសមនុស្សបាន ទោះបីវាវិវត្តទៅមុខលឿនយ៉ាងណាក៏ដោយ

-

ទោះបី AI អាចធ្វើការងារបានលឿន និងឆ្លាតវៃជាងមនុស្ស ប៉ុន្តែវានៅតែមិនអាចជំនួស «លក្ខណៈសម្បត្តិជាមនុស្ស» បានឡើយ។ ដើម្បីកុំឱ្យបារម្ភពីរឿងបាត់បង់ការងារ និងដើម្បីរក្សាតម្លៃខ្លួនឯងបានអស់មួយជីវិត អ្នកត្រូវពង្រឹង ជំនាញពិសេសទាំង ៤ ដែល AI មិនអាចធ្វើដូច៖

១. ការវិនិច្ឆ័យ៖ AI អាចផ្តល់ទិន្នន័យបានច្រើន ប៉ុន្តែវាមិនអាចសម្រេចចិត្តជំនួសយើងក្នុងស្ថានភាពជាក់ស្តែងបានឡើយ។ ការវិនិច្ឆ័យត្រឹមត្រូវមិនមែនកើតចេញពីទិន្នន័យទេ ប៉ុន្តែកើតចេញពីបទពិសោធន៍ ការធ្លាប់ធ្វើខុស និងការរៀនសូត្រពីជីវិតពិត។ សមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវក្នុងស្ថានភាពតានតឹង គឺជាអ្វីដែលធ្វើឱ្យតម្លៃរបស់អ្នកដឹកនាំពូកែ លើសពីម៉ាស៊ីន។

២. ភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ (EQ) ៖ AI អាចវិភាគអារម្មណ៍បាន តែវាមិនអាច «យល់អារម្មណ៍» ដូចមនុស្សឡើយ។ វាមិនចេះលួងលោម និងមិនអាចមើលដឹងពីភាពភ័យខ្លាចដែលលាក់បាំងក្នុងចិត្តនោះទេ។ ដូចនេះ ការការយល់ចិត្ត និងការបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយមនុស្ស គឺជាជំនាញមាសដែល AI មិនអាចជំនួសបានឡើយ។

៣. ភាពបត់បែន៖ AI ប្តូរតាមកម្មវិធីដែលគេដាក់ឱ្យ ប៉ុន្តែមនុស្សប្តូរខ្លួនឯងបានតាមរយៈការបើកចិត្ត  ភាពក្លាហាន និងរៀនមេរៀនថ្មីៗ។ ក្នុងសម័យនេះ អ្នកដែលជោគជ័យ មិនមែនជាអ្នកដែលពូកែបំផុតតាំងពីដើមនោះទេ តែគឺជាអ្នកដែលចេះសម្របខ្លួន និងចេះរៀនអ្វីថ្មីៗបានលឿនបំផុត។

៤. អត្តចរិត និងភាពស្មោះត្រង់៖ AI អាចធ្វើពុតជាស្មោះត្រង់តាមបញ្ជា តែវាមិនចេះទទួលខុសត្រូវលើកំហុសដូចមនុស្សយើងឡើយ។ ក្នុងសម័យដែលអ្វីៗក៏អាចបន្លំបាន ភាពស្មោះត្រង់ និងអត្តចរិតល្អរបស់អ្នក នឹងក្លាយជារបស់ដែលមានតម្លៃបំផុត។ ចងចាំថា៖ «ចំណេះដឹងអាចជួយឱ្យអ្នកមានការងារធ្វើ តែអត្តចរិតល្អទើបធ្វើឱ្យគេទុកចិត្តអ្នក»។

សរុបមក AI នឹងនៅតែបន្តវិវឌ្ឍទៅមុខឱ្យកាន់តែលឿន និងឆ្លាតវៃជាងមុន ប៉ុន្តែវានឹងមិនអាចមានតម្លៃជាមនុស្ស ភាពក្លាហាន និងការទទួលខុសត្រូវឡើយ។ ដូច្នេះ ជំនួសឱ្យការសួរខ្លួនឯងថា “តើ AI នឹងដណ្តើមការងារខ្ញុំឬទេ?” អ្នកគួរតែសួរថា “តើខ្ញុំកំពុងអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលមិនអាចមាននរណាជំនួសបានហើយឬនៅ?”។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ