ហ្វូស៊ីលជាសំណល់ (ឧ. គ្រោងឆ្អឹង) ដែលបន្សល់ទុកពីសម័យមុនដោយមនុស្សសត្វរុក្ខជាតិនានាហើយត្រូវបានកប់ទុកក្នុងស្រទាប់ដី ផ្ទាំងទឹកកក ឬ ថ្ម ឬ ជ័រឈើជាដើម។ ហ្វូស៊ីលទាំងនេះហើយជាភស្ថុតាងបញ្ជាក់នូវការរស់រានមានជីវិតនៃសត្វដាយណូស័រដែលត្រូវបានផុតពូជពីលើលោកយើងនេះកាលពីពាន់ឆ្នាំ ឬរហូតដល់រាប់លានឆ្នាំមុន។ គ្រោងឆ្អឹងទាំងអស់នេះមានសារៈសំខាន់សម្រាប់បុរាណវិទូយ៉ាងខ្លាំងព្រោះវាជាកញ្ចក់ឆ្លុះទៅកាន់សម័យកាលដែលវត្ថុឬសត្វទាំងនោះរស់នៅសម្រាប់យកទៅបញ្ជាក់នូវទ្រឹស្តីដែលពួកគេសរសេរឡើងសម្រាប់រៀបរាប់នូវអ្វីមួយ។
រូបភាព ហ្វូស៊ីលនៃសត្វដាយណូស៍រ២
ហ្វូសស៊ីល ឆ្អឹងត្រចៀករបស់ ហូមីនីន មួយត្រូវបានគេចាត់ចូលជាហ្វូសស៊ីលចំណាស់ជាងគេបំផុតមួយហើយរបកគំហើញនេះអាច ផ្តល់នូវតម្រុយដ៏សំខាន់ដែលអាចពិព័រណ៍នានូវដើមកំណើតនៃមនុស្សជាតិ។
រូបភាព ហ្វូស៊ីលឆ្អឹងត្រចៀកតូច(ossicles)
កាលពីថ្ងៃពីទី ១៣ ខែឩសភាឆ្នាំ២០១៣កន្លងទៅនេះអ្នកបុរាណវិទូមួយក្រុមដែលកំពុងសិក្សាស្រាវជ្រាវនៅសាកវិទ្យាល័យ Binghamton បានចុះផ្សាយនូវអត្ថបទមួយមាត្រាលើប្រធានបទហ្វូសស៊ីលក្នុងទស្សនាវដីវិទ្យាសាស្រ្តដែលមានឈ្មោះថា Proceedings of the National Academy of Sciences។ ដូចបានរៀបរាប់ខាងលើរបកគំហើញនេះអាចត្រួសត្រាយផ្លូវសម្រាប់អ្នកបុរាណវិទូផ្សេងទៀតឆ្ពោះទៅកាន់គន្លឹះដែលពន្យល់ពីដើមកំណើតដំបូងនៃមនុស្ស។ អត្ថបទដែលបានចុះផ្សាយនោះអធិប្បាយយ៉ាងស៊ីជម្រៅទៅលើការសិក្សាវិភាគនៃឆ្អឹងត្រចៀកតូចៗដែលមានដូចជា malleus incus និង stapes នៃអំបូរមនុស្សបុរាណដែលជាដូនតានៃមនុស្សដែលរស់នៅទ្វីប អាហ្វ្រិចខាងត្បូង។ (សូមមើលរូបខាងក្រោម)៖
រូបភាព ឆ្អឹងត្រចៀកតូចៗ(ossicles)
គួរកត់សំគាល់ផងដែរថាហ៊ូស៊ីលនៃឆ្អឹងតូចៗក្នុងត្រចៀកឬគេហៅថា ossicles នេះជាប្រភេទឆ្អឹងតូចជាងគេបង្អស់ក្នុងសារពាង្គកាយមនុស្សហើយហ្វូសស៊ីលក្រុមនេះជាហ្វូស៊ីលកម្របំផុតក្នុងកំណត់ត្រា។
ដូច្នេះថ្ងៃនេះអ្នកបានដឹងនូវរបកគំហើញថ្មីមួយដែលទើបនឹងរកឃើញពីផ្សិលមិញសូមកុំភ្លេចផ្តល់ជាមតិយោបល់ខាងក្រោមតាមរយៈ Comment៕
ដកស្រង់ចេញពី៖
http://www.sciencedaily.com/releases/2013/05/130513174331.htm
ឯកសារជំនួយ(រូបភាព)ដកស្រង់ចេញពី៖
http://www.buzzle.com/images/ear/ear1.jpg
http://images.sciencedaily.com/2013/05/130513174331-large.jpg
http://news.nationalgeographic.com/news/bigphotos/images/fossil-park_big.jpg
http://www.newscientist.com/blogs/shortsharpscience/Primate-Fossil_rotated.jpg