តើអ្នកដឹងថាអាវុធជីវសាស្រ្តមានពណ៍ និង ក្លិនបែបណា ? ហើយមានតួនាទីធ្វើអ្វីខ្លះ ?
មនុស្សភាគច្រើននឹងគិតថាអាវុធជីវសាស្រ្តមានក្លិនអាក្រក់ និង មានពណ៍ផ្សេងៗ ប៉ុន្តែផ្ទុយទៅវិញអាវុធជីវសាស្រ្តភាគច្រើនគឺគ្មានក្លិន និង ពណ៍នោះទេ ។
ខាងក្រោមនេះជាប្រភេទអាវុធជីវសាស្រ្តទាំង ១០ មានដូចជា ៖
១. ស្ពាន់ធ័រម៉ូតាត (Sulfur Mustard):
រួមបញ្ជូលទាំងឧស្ម័នម៉ូតាតគឺគ្មានពណ៍ គ្មានក្លិននៅក្នុងទម្រង់សុទ្ធ ប៉ុន្តែមានពណ៍លឿងត្នោត ហើយមានក្លិនដូច រុក្ខជាតិស្ពៃ ខ្ទឹម ឬ ស្រដៀងរំដេង ពេលប្រើក្នុងសង្រ្គាម ។
២. ឧស្ម័នក្ល័រ:
ជាឧស្ម័នមានពណ៍បៃតងខ្ចី ហើយមានក្លិនអាក្រក់ដែលធ្វើអោយធប់ដង្ហើម ។
៣. សារធាតុ Lewisite:
ជាប្រភេទអាវុធគីមីដែលមានជាតិពុលខ្លាំងតែគ្មានក្លិន ហើយវាមានតួនាទីជាភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ ។
៤. សារធាតុ VX:
ប្រហែលជាសារធាតុគីមីដែលមានជាតិពុលខ្លាំងជាងគេបំផុតក្នុងការបំផ្លាញប្រព័ន្ធប្រសាទ ហើយគ្មានក្លិននោះទេ ។
៥. សារធាតុ SOMAN:
ជាឧស្ម័នបំផ្លាញប្រព័ន្ធប្រសាទដែលមានក្លិនដូចផ្លែឈើស្អុយរលួយ ។
៦. សារធាតុ TABUN:
ជាភ្នាក់ងារបំពុលប្រព័ន្ធប្រសាទមានក្លិនក្រអូបស្រាលដូចផ្កែឈើ ។
៧. សារធាតុ ZYKLON B:
ជាភ្នាក់ងារបំផ្លាញគ្រាប់ឈាម ហើយមានឈ្មោះល្បីនៅពេលវាត្រូវបានប្រើប្រាស់ក្នុងការសម្លាប់មនុស្សដោយក្រុមណាក់ស៊ីស (NAZI) ។
៨. អ៊ីដ្រូសែន ស្ពាន់ធ័រ:
ជាភ្នាក់ងារបំផ្លាញគ្រាប់ឈាមដែលមានក្លិនដូចពងមាន់ស្អុយ ។
៩. សារធាតុ ADAMITE ឬ DM:
គ្មានក្លិនហើយមានតួនាទីធ្វើអោយជនរងគ្រោះក្អួត និង កណ្តាស់ ។
១០. CS GAS:
ជាឧស្ម័នបង្ហូរទឹកភ្នែក ប៉ុន្តែគ្មានក្លិន ៕
ដកស្រង់ និង កែសម្រួលពី: http://chemistry.about.com/od/chemistryfaqs/f/chemweapsmell.htm