ហានិភ័យហើយ!!!!
នាពេលថ្មីៗនេះគណនី Facebook របស់ខ្ញុំត្រូវបាន restricted ដោយមិនដឹងមូលហេតុ ដែលជាហេតុធ្វើឲ្យខ្ញុំមិនអាចធ្វើការគ្រប់គ្រងPageរបស់ខ្ញុំបានទៀតនោះទេគឺហាក់ដូចជាជាប់គាំងតែម្តងសូម្បីតែចង់ Boost Post ក៏មិនកើតដែរ ។ ម្យ៉ាងវិញទៀតទោះបីជាចង់ add គណនីផ្សេងទៀតធ្វើជា admin ក៏មិនកើតដែរ។
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពនេះអ្នកប្រាកដជាចង់ដឹងហើយថា
អ្នកគួរតែធ្វើអ្វីបន្ទាប់ទៀតដើម្បីដោះស្រាយបញ្ហានេះ?
ដូច្នេះអត្ថបទខាងក្រោមនេះនឹងជួយស្រាយចម្ងល់ក៏ដូចជាផ្តល់ជូននូវដំណោះស្រាយមួយចំនួនចំពោះបញ្ហាដែលអ្នកកំពុងតែជួបប្រទះនេះ ។
ឥឡូវនេះបើសិនជាអ្នកប្រាកដក្នុងចិត្តហើយថាអ្នកមិនបានធ្វើដែលខុសពីគោលការណ៍របស់ Facebook Ad ដែលបានកំណត់ទេ អ្វីដែលអ្នកគួរតែធ្វើនោះគឺជាការផ្ញើរសារទៅកាន់ Facebook support តាមរយៈ Live chat ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្ញើរសារតាមរយៈ Live chatបានទេអ្នកអាចផ្ញើរ Email ទៅកាន់ពួកគេតែម្តងដើម្បីស្នើរសុំឲ្យពួកគេជួយពិនិត្យមើលគណនីរបស់អ្នកនិងស្នើរសុំឲ្យពួកគេ reactivate គណនីរបស់អ្នកវិញ។ គួរបញ្ជាក់ផងដែរករណីខ្លះ Facebook support team អាចនឹងជួយអ្នកក្នុងការ reactivate គណនីរបស់អ្នកឡើងវិញប៉ុន្តែចំពោះករណីខ្លះទៀតពួកគេក៏មិនបាន reactivate ឡើងវិញដែរដោយផ្អែកលើកត្តាជាច្រើន ។
យ៉ាងណាមិញនៅពេលដែលអ្នកផ្ងើរសារឬក៏ Email ទៅកាន់ពួកគេអ្នកគួរតែនិយាយឲ្យបានច្បាស់លាស់និងចំៗពីបញ្ហារបស់អ្នកដែលកំពុងជួបប្រទះ ។ ពួកគេនឹងពិនិត្យសម្រាប់អ្នកហើយនឹងឆ្លើយតបមកអ្នកវិញប្រសិនបើពួកគេរកឃើញថាបញ្ហានេះជាកំហុសរបស់ពួកគេ។ ប៉ុន្តែប្រសិនបើអ្នកដឹងខ្លួនថាធ្លាប់បានធ្វើអ្វីមួយដែលខុសពីគោលការណ៍និងលក្ខណរបស់ពួកគេ អ្នកក៏គួរតែបញ្ជាក់ប្រាប់ពួកគេផងដែរ ។ ពួកគេនឹងស្តាប់អ្នកប្រសិនបើអ្នកសារភាពថាអ្នកសារភាពពីកំហុសរបស់អ្នកហើយធានាថាមិនឲ្យកំហុសឆ្គងនោះកើតឡើងម្តងទៀតទេ។ មានមនុស្សមួយចំនួនអាចនឹងបែរជាអស់សំណើចទៅវិញនៅពេលដែលពួកគេបានដឹងអំពីដំណោះស្រាយមួយនេះដោយពួកគេគិតថាវាមិនអាចទៅរួចទេដែល Facebook នឹងព្រម reactivate គណនីរបស់ពួកគេឡើងវិញតាមរយៈវិធីសាស្ត្រដ៏សាមញ្ញមួយនេះនោះ។
ដោយឡែកមានករណីមួយចំនួនទៀត Facebook អាចនឹងធ្វើការទាមទារនូវអត្តសញ្ញាណប័ណ្ណ ឬ ក៏អាចជាប័ណ្ណបើកបរ ឬ លិខិតឆ្លងដែនដែលអាចបញ្ជាក់នូវអត្តសញ្ញាណពិតប្រាកដរបស់អ្នកបាន ។ ជាដំណោះស្រាយអ្នកគ្រាន់តែធ្វើតាមការណែនាំរបស់ពួកគេទៅរួចជាការស្រេចហើយ។ ចំពោះករណីខ្លះទៀតវិញពួកគេនឹងការជូនដំណឹង ( Notification) ផ្សេងៗដែលទាមទារឲ្យអ្នកបំពេញនូវលក្ខណមួយចំនួន ។ ដូច្នេះអ្នកគ្រាន់តែអនុវត្តន៍តាមការណែនាំរបស់ពួកគេឲ្យបានសព្វគ្រប់ទៅបានហើយ ។