spot_img
spot_img
Homeបច្ចេកវិទ្យាវិទ្យាសាស្ត្រ​រីករាយ១៖ ដកកាក់​ចេញ​ពី​ឈើ​គូស

វិទ្យាសាស្ត្រ​រីករាយ១៖ ដកកាក់​ចេញ​ពី​ឈើ​គូស

-

ថ្ងៃ​នេះគំនិត​សូម​នាំ​មក​ជូន​នូវ​វិធី​ដក​កាក់​ចេញ​ពី​ឈើគូស​ដោយ​មិន​អោយ​ប៉ះ​នឹង​ឈើគូស​ឡើយ។ វិធី​នេះ​អ្នក​អាច​យក​ទៅ​ធ្វើការ​ល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្ត​អ្នក​របស់​អ្នក​បាន។

ឧបករណ៍៖ ប្រអប់​ឈើគូស ឈើគូស​ កាក់។

វិធី

-មុនដំបូង អ្នកយក​ប្រអប់​ឈើគូស​ទទេ​មួយ ហើយ​ដោត​បញ្ឈរ​ឈើគូស​មួយ​ដើម​នៅក្នុង​ប្រអប់នោះ។

– យក​ឈើគូស​មួយដើម​ទៀត​ដាក់​ផ្តេក​ដោយ​ក្បាល​ទល់​នឹងក្បាល​ឈើ​គូស​ដែលដាក់​បញ្ឈរ ដោយ​មាន​កាក់​ទ្រពីក្រោមដូច​រូប​ភាព​ខាង​ក្រោម។

– សួរ​មិត្ត​របស់អ្នក​ថា តើគេអាច​ដក​កាក់​ចេញ​ ដោយ​មិន​អោយ​ប៉ះ​នឹង​ឈើគូស​ដែលឬទេ?

– ចម្លើយនោះគឺ គូស​ឈើគូស​មួយ​ទៀត​ហើយ​ដុត​អោយ​ចំពាក់​កណ្តាលឈើគូស​ដែល​ទ្រេត។

– នៅ​ពេលដែល​អ្នក​ដុតវាយ​ហើយ មួយសន្ទុះ​ក្រោយមកឈើគូស​នោះ​នឹង រំកិល​ឡើង​ទៅលើ​ដោយ​មិនចាំប៉ះ​វា។

ខាង​ក្រោម​នេះ គឺជា​រូប​ភាព​វីដេអូ

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ