នៅក្នុងយុគសម័យនេះ ទីផ្សារមាតិកា កំពុងពេញនិយមខ្លាំងក្នុងការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញដើម្បីធ្វើអាជីវកម្មឱ្យមានភាពរីកចម្រើនជាងមុន។
តើទីផ្សារមាតិកា ឬContent Marketingនេះ គឺជាអ្វី?
ទីផ្សារមាតិកា សំដៅលើ៖
- ដំណើរការធ្វើផែនការ ការបង្កើត ការចែកចាយ ការចែករំលែក និងយុទ្ធនាការណ៍ផ្សព្វផ្សាយមាតិកាទាំងនោះលើបណ្ដាញសង្គម Blogs Websites podcasts apps និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ក្នុងគោលបំណងទាក់ទាញចិត្តអតិថិជនគោលដៅ បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្ម ការចូលរួម បង្កើនភាពជឿជាក់ជាមួយអតិថិជន រក្សាអតិថិជន ជំរុញការលក់ និងរក្សាគុណតម្លៃអាជីវកម្ម ព្រមទាំងធ្វើឱ្យអតិថិជនចងចាំក្នុងខួរក្បាលនៅពេលចង់ទិញអ្វីមួយដែលពាក់ព័ន្ធនឹងផលិតផលសេវាកម្មរបស់អ្នក។
ទីផ្សារមាតិកានេះ រួមមាន៖
- Blog posts
- Case studies
- Social media posts
- Podcasts
- Video
- eBooks
- White papers
- Landing page copy
- Email marketing copy