spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងយុទ្ធសាស្រ្តធ្វើទីផ្សារមាតិកាដ៏មានប្រសិទ្ធភាពខ្ពស់បំផុត

យុទ្ធសាស្រ្តធ្វើទីផ្សារមាតិកាដ៏មានប្រសិទ្ធភាពខ្ពស់បំផុត

-

ការធ្វើទីផ្សារមាតិកា(Content Marketing) ជារឿងចាំបាច់ណាស់ដែលម្ចាស់អាជីវកម្មនៅក្នុងយុគសម័យនេះ ត្រូវតែបង្កើត និងប្រើប្រាស់នៅក្នុងអាជីវកម្ម ពីព្រោះវាមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងសម័យកាលនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងជំរុញការលក់បានឆាប់រហ័ស។

ហេតុដូច្នេះ ម្ចាស់អាជីវកម្មទាំងអស់​គួរតែឈ្វេងយល់បន្ថែម លើយុទ្ធសាស្រ្តខាងក្រោម ដើម្បីធ្វើទីផ្សារមាតិកាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។ យុទ្ធសាស្រ្តទាំងនោះ រួមមាន៖

យុទ្ធសាស្រ្តទី1. កំណត់គោលដៅ SMART

មានន័យថា S= Specific សំដៅលើ ភាពប្រាកដប្រជា

M= Measurable សំដៅលើ ការអាចវាស់វែងបាន

A= Attainable សំដៅលើ ការដែលអាចសម្រេចបាន

R= Relevant សំដៅលើ ភាពជាប់ពាក់ព័ន្ធ

T= Time Bound សំដៅលើ ការកំណត់ពេលវេលាជាក់លាក់

ដូច្នេះជារួមមក អ្នកត្រូវកំណត់គោលដៅ លើការបង្កើតទីផ្សារមាតិការបស់អ្នកបន្ថែម ឧទាហរណ៍ ដូចជាធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីម៉ាក, បង្កើនប្រាក់ចំណូល, បង្កើនភាពជឿជាក់លើម៉ាកយីហោរបស់អ្នក, បង្កើនការចូលរួមរបស់អតិថិជន, ទាក់ទាញដៃគូសហការ និងផ្សេងៗទៀត តាមការកំណត់ចង់បានរបស់អ្នក​ដោយប្រើការកំណត់គោលដៅ SMART ខាងលើ។

យុទ្ធសាស្រ្តទី2. កំណត់ KPIs របស់អ្នក

ជាការកំណត់កិច្ចការងារអាទិភាពសំខាន់ៗ ដើម្បីធ្វើសកម្មភាពក្នុងការសម្រេចឱ្យបានជាលទ្ធផលល្អលើគោលដៅដែលអ្នកបានកំណត់នៅក្នុងយុទ្ធសាស្រ្តទី1។

យុទ្ធសាស្រ្តទី3. សម្រេចចិត្តជ្រើសរើសប្រភេទមាតិកា

ដើម្បីជ្រើសរើសប្រភេទមាតិកាដែលសាកសមបំផុតសម្រាប់អតិថិជនគោលដៅរបស់អ្នក ជំហានដំបូង អ្នកត្រូវឆ្លើយសំណួរខាងក្រោមសិន៖

ទី1. តើពួកគេចង់បានអ្វីពីអ្នក?

ទី2. តើការប្រកួតប្រជែងបែបណាដែលអាចធ្វើឱ្យពួកគេចង់ចូលរួមលេងជាមួយអ្នក?

ទី3. ហេតុអ្វីបានជាពួកគេត្រូវការផលិតផលឬសេវាកម្មរបស់អ្នក?

ទី4. តើអ្នកអាចជួយពួកគេឱ្យសម្រេចបំណងប្រាថ្នាដោយរបៀបណា?

ទី5. តើភាគច្រើនពួកគេចំណាយពេលវេលាលើអ្វី នៅកន្លែងណា?

បន្ទាប់មកសូមក្រឡេកមើលប្រភេទមាតិកាផ្សេងៗដែលយើងបានពិនិត្យមុននេះ ដើម្បីសម្រេចថាតើមាតិកាប្រភេទណាដែលអ្នកនឹងបង្កើតឡើង ឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅរបស់អ្នក។

យុទ្ធសាស្រ្តទី4. ជ្រើសរើសឆានែលមាតិការបស់អ្នក

កំណត់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានជាក់លាក់ថា តើអ្នកនឹងផ្សព្វផ្សាយមាតិការបស់អ្នកនៅកន្លែងណា?

យុទ្ធសាស្រ្តទី5. កំណត់ថវិកា

កំណត់កញ្ចប់ថវិកាដើម្បីចំណាយលើធនធានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យមាតិការបស់អ្នកកាន់តែមានភាពល្អឥតខ្ចោះ។ ហើយការកំណត់កញ្ចប់ថវិកានេះ គឺដើម្បីត្រៀមថា ៖

ទី1. តើអ្នកត្រូវការទិញកម្មវិធីឬបច្ចេកវិទ្យាណាមួយបន្ថែម ដើម្បីបង្កើតមាតិកាដែរឬទេ ដូចជាកម្មវិធីរចនាក្រាហ្វិចដូចជា Adobe Photoshop, Canva និងកាមេរ៉ា ដើម្បីថតរូបនិងវីដេអូដែលមានគុណភាពខ្ពស់)?

ទី2. តើអ្នកត្រូវការជួលអ្នកទីផ្សារឬអ្នករចនាមាតិកា (ដូចជាសិល្បករ អ្នកនិពន្ធ អ្នករចនា) ដែរឬទេ?

ទី3. តើអ្នកត្រូវការបង់ប្រាក់សម្រាប់កន្លែងផ្សាយពាណិជ្ជកម្មបន្ថែមដែរឬទេ?

ទី4. តើអ្នកត្រូវការការចូលប្រើឧបករណ៍ឬធនធាន ដើម្បីបង្កើនឬវាស់ស្ទង់ប្រភេទខ្លឹមសារជាក់លាក់របស់អ្នកដែរឬទេ?

យុទ្ធសាស្រ្តទី6. បង្កើតនិងផ្សព្វផ្សាយមាតិកា

ចាប់ផ្ដើមបង្កើតមាតិកាដែលមានគុណតម្លៃខ្ពស់ដើម្បីធ្វើការផ្សព្វផ្សាយ ដោយអាចទាក់ចិត្តអតិថិជនគោលដៅ និងលើកពីគុណតម្លៃដល់ម៉ាកយីហោអាជីវកម្មឱ្យកាន់តែមានភាពល្បីល្បាញ។

យុទ្ធសាស្រ្តទី7. វិភាគនិងតាមដានលទ្ធផលជាក់ស្ដែង

នៅក្នុងចំណុចនេះ អ្នកត្រូវយកគោលដៅដែលអ្នកបានកំណត់ ប្រៀបធៀបជាមួយលទ្ធផលជាក់ស្ដែង ថាតើអ្នកបានសម្រេចបាននូវលទ្ធផលល្អទេ តាមរយៈការផ្សព្វផ្សាយមាតិការបេស់អ្នក?

 

ប្រភព៖ https://blog.hubspot.com/marketing/content-marketing

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ