ការមានគំនិតនិងការចាប់ផ្ដើមធ្វើអាជីវកម្ម ជាដំណាក់កាលដែលមនុស្សតែងតែមាន ប៉ុន្តែអ្វីដែលមនុស្សត្រូវគិតបន្ថែមនោះ គឺថា ដើម្បីធ្វើឱ្យការគិត និងក្ដីបំណងបានសម្រេចក្នុងការធ្វើអាជីវកម្មមួយបាន វាទាមទារឱ្យយើងសរសេរផែនការអាជីវកម្មចេញមកជាមុនសិន ពីព្រោះបើធ្វើអាជីវកម្មដែលគ្មានផែនការច្បាស់លាស់ទេ គឺបាត់បង់ឱកាសច្រើន ជួបនូវបញ្ហាច្រើន និងមិនងាយទៅដល់គោលដៅធំឡើយ។
តើត្រូវសរសេរបែបណា? ខាងក្រោមនេះ ជាតិចនិកមួយចំនួនដើម្បីបន្លឺអ្នកឱ្យមានគំនិតបន្ថែម និងអាចសរសេរផែនការអាជីវកម្មផ្ទាល់ខ្លួនបាន។
1. ចំណុចចាប់ផ្ដើម
- បង្កើតទស្សនវិស័យ បេសកកម្មក្រុមហ៊ុន
- ឈ្មោះក្រុមហ៊ុន
- Logo
- ទីតាំង
- ប្រភេទអាជីវកម្ម
- ស្គាល់អតិថិជនគោលដៅច្បាស់
2. ពិព័ណ៌នាអំពីអាជីវកម្មលម្អិត
អ្នកអាចសរសេរព័ណ៌នាអំពីអាជីវកម្មដ៏មានឥទ្ធិពល អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖
- ស្រាវជ្រាវអំពីវិស័យដែលអ្នកកំពុងរកស៊ី និងមើលពីដៃគូប្រកួតប្រជែង
- បង្ហាញពីស្ថានភាពបច្ចុប្នន្ន និងគោលដៅនាពេលអនាគត
- ផ្ដោតលើទីផ្សារគោលដៅ
- ពន្យល់លម្អិតពីការផលិតនិងចែកចាយ
- បញ្ចូលនូវឈ្មោះក្រុមហ៊ុន ប្រភេទរចនាសម្ព័ន្ធអាជីវកម្ម ម្ចាស់អាជីវកម្ម ទីតាំង បេសកកម្ម ទស្សនវិស័យ គោលបំណងរយៈពេលខ្លី និងការផ្ដល់ផលិតផលសេវាកម្ម។
ដើម្បីជាជំនួយក្នុងការសរសេរព័ណ៌នាអាជីវកម្មឱ្យកាន់តែល្អ អ្នកអាចឆ្លើយនិងរិះគិតអំពីសំណួរខាងក្រោមបន្ថែម៖
- តើនរណាជាម្ចាស់នៃអាជីវកម្មនេះ? តើធ្វើបែបណាទើបឱ្យគេស្គាល់ពីអាជីវកម្មរបស់អ្នក?
- តើអតិថិជនគោលដៅគឺជានរណា? តើអ្នកកំពុងលក់ទៅឱ្យនរណា?
- តើអ្វីជាផលិតផលឬសេវាកម្មរបស់អ្នក?
- តើអ្វីជាគោលដៅដ៏ធំរបស់អាជីវកម្មរបស់អ្នក?
- តើអាជីវកម្មរបស់អ្នកមានទីតាំងនៅណា?
- តើនៅពេលណាអ្នកចាប់បើកដំណើរការអាជីវកម្ម?
- តើនៅពេលណាអ្នកសម្រេចគោលដៅ ទាំងគោលដៅរយៈពេលខ្លី និងរយៈពេលវែង?
- តើនៅពេលណាអ្នកចាកចេញពីអាជីវកម្មរបស់អ្នក ដើម្បីផ្ទេរឱ្យអ្នកជំនាន់ក្រោយ?
- ហេតុអ្វីអាជីវកម្មរបស់អ្នក ជាជម្រើសដំបូងគេសម្រាប់អតិថិជន?
- ហេតុអ្វីបានជាអ្នកធ្វើអាជីវកម្មនេះ?
- តើអាជីវកម្មរបស់អ្នកប្រភេទអ្វី ជាក្រុមហ៊ុនឯកបុគ្គល ឬ LLC ឬ Partnership ឬសាជីវកម្ម? ត្រង់ចំណុចនេះ អ្នកត្រូវបំពេញបែបបទឱ្យបានគ្រប់ជ្រុងជ្រោយ ដោយធានាថាក្រុមហ៊ុនគឺស្របច្បាប់ បន្ទាប់មកអាចពន្យល់ត្រួសៗដាក់បញ្ចូលក្នុងការព័ណ៌នារបស់អ្នក ដើម្បីទាញទំនុកចិត្តអ្នកពាក់ព័ន្ធដែលបានអាន។
- តើធ្វើរបៀបណាទើបសម្រាប់គោលដៅអាជីវកម្មរបស់អ្នក?
- តើធ្វើរបៀបណាដើម្បីឈានដល់ទស្សនវិស័យដ៏វែងឆ្ងាយក្នុងអាជីវកម្មរបស់អ្នក?
3. វិភាគទីផ្សារ និងគូប្រកួតប្រជែង
ការវិភាគទីផ្សារ ដើម្បីធ្វើឱ្យអ្នកដឹងពីតម្រូវការទីផ្សារបច្ចុប្បន្ននិងថ្ងៃអនាគត ព្រមទាំងងាយស្រួលវាយលុកទីផ្សារ និងកំណត់តម្លៃបានត្រឹមត្រូវ។ របៀបវិភាគទីផ្សារ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖
- ការបែងចែក៖ ផ្ដោតលើប្រភេទអាជីវកម្មរបស់អ្នក ស្គាល់ពីទំហំទីផ្សារបច្ចុប្បន្ន ដើម្បីបែងចែក(ចំនួនអតិថិជនគោលដៅ ចំនួនដៃគូប្រកួតប្រជែងជាដើម) និងសិក្សាពីតំបន់នីមួយៗដែលអ្នកកំណត់ថានឹងវាយលុកទីផ្សារ។
- បង្កើតយុទ្ធសាស្រ្តក្នុងការប៉ាន់ស្មាន ដើម្បីឱ្យដឹងថា អ្នកអាចទទួលបានផលចំណេញឬទេ?
- សិក្សាអំពីបញ្ហារបស់មនុស្ស៖ ដើម្បីដឹងពីតម្រូវការទីផ្សារ ទីផ្សារកន្លែងណាត្រូវការផលិតផលសេវាកម្មរបស់អ្នកជាដើម
ការវិភាគគូរប្រកួតប្រជែង ដើម្បីងាយស្រួលដល់អ្នកដឹងថា គូប្រកួតប្រជែងរបស់អ្នកជានរណា មានប៉ុន្មាន ហើយមានលក្ខណៈបែបណា ហើយអ្នកត្រូវទប់ទល់ដោយរបៀបណា? ហើយខាងក្រោមនេះ ជារបៀបដើម្បីវិភាគគូប្រកួតប្រជែង ៖
- កំណត់ថាអ្នកណាជាគូប្រកួតប្រជែងរបស់អ្នក
- កំណត់ពីផលិតផលឬសេវាកម្មអ្វី ដែលដៃគូប្រកួតប្រកួតប្រជែងរបស់អ្នកផ្ដោតលើ
- ស្រាវជ្រាវយុទ្ធសាស្រ្តនិងលទ្ធផលនៃការលក់របស់គូប្រកួតប្រជែង
- រៀនសង្កេតពីគុណតម្លៃ និងអត្ថប្រយោជនានានាដែលគូប្រកួតប្រជែងតែងតែធ្វើ
- សិក្សាពីរបៀបគិតតម្លៃនៃការដឹកជញ្ជូនរបស់គូប្រកួតប្រជែង
- វិភាគពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នកធ្វើទីផ្សារលើផលិតផលសេវាកម្មរបស់ពួកគេ
- កត់សំគាល់យុទ្ធសាស្ត្រនៃការបង្កើតខ្លឹមសារមាតិការបស់ដៃគូប្រកួតប្រជែងរបស់អ្នក
- ស្វែងយល់ពីបច្ចេកវិទ្យាដែលគូប្រជែងរបស់អ្នកប្រើប្រាស់
- វិភាគកម្រិតនៃការចូលរួមលើខ្លឹមសារមាតិការបស់គូប្រជែងរបស់អ្នក
- សង្កេតមើលពីរបៀបដែលពួកគេផ្សព្វផ្សាយមាតិកាទីផ្សារ
-
អនុវត្តការវិភាគ SWOT ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែងរបស់ពួកគេ
4. រៀបចំហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ
សំដៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចំពោះមេដឹកនាំធំៗ ដើម្បីអាចប្រតិបត្តិការក្រុមហ៊ុនបាន (ករណីអ្នកបង្កើតក្រុមហ៊ុនលក្ខណៈធំ និងមានថ្នាក់ដឹកនាំច្រើន)។ លើសពីនេះ ក៏ត្រូវបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់ផងដែរ។ បន្ទាប់មក រៀបចំឱ្យមានរចនាសម្ព័ន្ធ ដើម្បីប្រតិបត្តិការតាមផ្នែកនីមួយៗ។
5. ប្រភពដើមទុន
កំណត់ពីរបៀបដើម្បីទទួលបានដើមទុនបន្ថែម ដោយដាក់ផែនការអាជីវកម្មដែលអាចទុកចិត្តបាន ដើម្បីស្នើសុំការវិនិយោគពីខាងក្រៅ និងកំណត់ប្រភបចំណូលផ្សេងៗដែលអ្នកអាចទទួលបាន។
6. វិភាគហិរញ្ញវត្ថុ
ការវិភាគហិរញ្ញវត្ថុនេះ គឺជាដំណើរការវាយតម្លៃអាជីវកម្ម គម្រោង កញ្ចប់ថវិកា និងប្រតិបត្តិការទាក់ទងនឹងហិរញ្ញវត្ថុផ្សេងទៀត ដើម្បីកំណត់ពីដំណើរការនិងសមស្របនឹងស្ថានភាពជាក់ស្ដែង។
ក្រោយពីវិភាគ អ្នកអាចចាប់ផ្ដើមធ្វើផែនការហិរញ្ញវត្ថុ សម្រាប់ 2-5ឆ្នាំ ។
7. វិភាគពីហានិភ័យនានា
សំដៅលើការវិភាគហានិភ័យនានា ដើម្បីរៀបចំ និងគ្រោងទុកនូវដំណោះស្រាយ។ ត្រង់ចំណុចនេះ ត្រូវគិតវិភាគនិងសរសេរចេញនូវបញ្ហាដែលនឹងអាចកើតឡើង បន្ទាប់មកសរសេរចេញនូវដំណោះស្រាយ។
8. យុទ្ធសាស្រ្តទីផ្សារនិងការលក់
ដើម្បីធ្វើផែនការទីផ្សារ អ្នកត្រូវអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖
- បញ្ជាក់ពីបេសកកម្មអាជីវកម្មរបស់អ្នក
- កំណត់ KPIs សម្រាប់បេសកកម្មនេះ
- កំណត់អត្តសញ្ញាណបុគ្គលរបស់អ្នកទិញ
- ពិព័ណ៌នាអំពីគំនិតផ្តួចផ្តើមនិងយុទ្ធសាស្ត្រមាតិការបស់អ្នក
- កំណត់អំពីការខកខាននៃផែនការរបស់អ្នកឱ្យបានច្បាស់
- កំណត់កញ្ចប់ថវិកាទីផ្សាររបស់អ្នក
- កំណត់អត្តសញ្ញាណការប្រកួតប្រជែងរបស់អ្នក
- កំណត់នៃផែនការចែកចាយ និងទំនួលខុសត្រូវរបស់ពួកគេ
ដើម្បីធ្វើផែនការលក់ អ្នកត្រូវអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖
- ផ្ដោតលើទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុន និងសង្ខេបលម្អិតពីប្រវត្តិរូបក្រុមហ៊ុន
- ស្គាល់ថា ក្រុមលក់មាននរណាខ្លះ
- ស្គាល់ច្បាស់ពីគោលដៅទីផ្សារដែលត្រូវវាយលុក
- ជ្រើសរើសប្រព័ន្ធណាដែលអាចជំនួយដល់ការលក់ទាំង Tools, Software និងធនធានផ្សេងៗ
- កំណត់ភាពលេចធ្លោរផលិតផលសេវាកម្មដើម្បីទាក់ចិត្តអតិថិជន តាមរយៈបង្ហាញពីគុណតម្លៃ គុណប្រយោជន៍លើផលិតផលសេវាកម្ម ប្រើលំដាប់ប្រភេទនៃផលិតផល និងប្រៀបធៀបលើអ្វីដែលដៃគូប្រកួតប្រជែងផ្ដោតលើ
- យកយុទ្ធសាស្រ្តទីផ្សារមកប្រើសម្រាប់លក់
- រៀបចំផែនការរំពឹងទុកនៃការលក់
- ផែនការសកម្មភាព
-
កំណត់ថវិកាសម្រាប់ក្រុមលក់ ក្នុងករណីផ្ដល់ជាប្រាក់រង្វាន់និងប្រើប្រាស់លើផ្នែកពាក់ព័ន្ធទាំងអស់ដែលត្រូវការ។
9. យុទ្ធសាស្រ្ត SWOT
អ្នកត្រូវតែប្រើយុទ្ធសាស្រ្តនេះដើម្បីវិភាគ SWOT លើអាជីវកម្មរបស់អ្នក។
- S= Strengths ៖ ផ្ដោតលើការធ្វើឱ្យម៉ាកអាជីវកម្មកាន់តែខ្លាំង បង្កើតអតិថិជនដ៏ស្មោះត្រង់ balance sheet មានភាពរឹងមាំខ្លាំង បច្ចេកវិទ្យា និងអ្វីផ្សេងទៀតដើម្បីធ្វើឱ្យអាជីវកម្មមានភាពខ្លាំងលើពីដៃគូប្រកួតប្រជែង។
- W= Weaknesses ៖ ផ្ដោតលើការស្វែងរកចំណុចខ្សោយ ឬចំណុចខ្វះខាតនៃអាជីវកម្មផ្ទាល់ខ្លួនដើម្បីពង្រឹង ក៏ដូចជារកជំនួយបន្ថែម ដោយធ្វើឱ្យមានភាពប្រសើរឡើង និងរីកចម្រើនបន្ត។
- O= Opportunities៖ ផ្ដោតលើឱកាសដែលអាជីវកម្មនឹងទទួលបាន និងឱកាសដែលអ្នកអាចរីកចម្រើនបន្តទៀត ដើម្បីចាប់យក។
-
T= Threats ៖ ភាពគំរាមគហែងដែលអាជីវកម្មនឹងទទួលរងគ្រោះ ដូចជាដៃគូប្រកួតប្រជែងធ្វើបានល្អជាងជាដើម។
10. ការគ្រប់គ្រងក្រុម
ត្រង់ចំណុចនេះ អ្នកត្រូវគិតលើ៖
- យុទ្ធសាស្រ្តដឹកនាំក្រុម
- យុទ្ធសាស្រ្តដោះស្រាយបញ្ហាក្រុម
- យុទ្ធសាស្រ្តប្រតិបត្តិការតាមផែនការឱ្យមានប្រសិទ្ធភាពខ្ពស់
- និងរៀបចំប្រព័ន្ធនៃការធ្វើការជាក្រុមតាមផ្នែកនីមួយៗឱ្យមានផលិតភាព តើអ្នកត្រូវធ្វើផែនការនិងយុទ្ធសាស្រ្តអ្វី?