spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងរឿង6 យ៉ាង សាលាមិនដែលបង្រៀនអ្នកទេ!

រឿង6 យ៉ាង សាលាមិនដែលបង្រៀនអ្នកទេ!

-

នៅសាលា មានគ្រូ និងមានមេរៀនជាច្រើនរាប់មិនអស់ ដែលបានបង្រៀនដល់មនុស្សគ្រប់គ្នា ដើម្បីក្លាយជាអ្នកជំនាញលើផ្នែកណាមួយ និងធ្វើឱ្យមនុស្សចាកចេញពីភាពល្ងង់ខ្លៅ ដោយបានផ្លាស់ប្ដូរជីវិតរបស់មនុស្សឱ្យទទួលបានភាពសុខសាន្ត ភាពរីកចម្រើន និងមានភាពជោគជ័យ។

ប៉ុន្តែ! មានមេរៀន ចំនួន 6 យ៉ាង ដែលសាលាមិនងាយនឹងបង្រៀនមនុស្សឡើយ គឺមានតែខ្លួនឯងទេ ដែលរៀនសូត្រ និងហ្វឹកហាត់ខ្លួនឯងឱ្យមានចំណេះដឹង និងជំនាញទាំងនោះ តាមរបៀបខុសៗគ្នា។ មេរៀនទាំងនោះ រួមមាន៖

1. របៀបស្ដាប់

ការស្ដាប់ជាជំនាញមួយដ៏សំខាន់ណាស់ ដូច្នេះទាមទារឱ្យមនុស្សមានជំនាញលើការស្ដាប់ ដោយយោងតាមសំណួរដូចខាងក្រោម៖

  • តើធ្វើបែបណាទើបអាចក្លាយជាអ្នកស្ដាប់ដ៏ល្អប្រសើរ?
  • តើការស្ដាប់បែបណាទើបទទួលបានប្រសិទ្ធភាពក្នុងការសិក្សា ការងារ និងប្រកបមុខរបរ?

2. របៀបកត់ត្រា

ជំនាញកត់ត្រា ជាអ្វីដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ ប៉ុន្តែកម្រមានសាលាណាបង្រៀនណាស់ ដូច្នេះទាមទារឱ្យមនុស្សគ្រប់រូប សិក្សា និងរៀនដោយខ្លួនឯង ដោយស្របជាមួយនឹងកាលៈទេសៈនោះ យោងតាមសំណួរខាងក្រោម៖

  • តើការកត់ត្រាបែបណា ទើបមានប្រសិទ្ធភាពក្នុងការសិក្សា ការងារ និងធ្វើអាជីវកម្ម?
  • តើតិចនិកកត់ត្រាបែបណាទើបមានប្រសិទ្ធភាពចំពោះអ្នកផ្ទាល់ ដើម្បីងាយយល់ និងអាចក្ដោបព័ត៌មានបានគ្រប់ជ្រុងជ្រោយ?
  • តើការកត់ត្រាបែបណា ទើបល្អបំផុត?

3. របៀបអានឱ្យបានលឿន

ការអាន ជាជំនាញចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវតែមានតិចនិកអានរៀងៗខ្លួន ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ឱ្យស្របនឹងគោលដៅដែលចង់បាន ដោយយោងតាមសំណួរខាងក្រោម៖

  • តើអានបែបណាទើបងាយចងចាំ និងងាយយល់?
  • តើការអានបែបណាទើបមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នក?
  • តើគួរអានបែបណាទើបល្អបំផុតទាំងការសិក្សា ការងារ និងប្រកបអាជីវកម្មនានា?

4. របៀបរៀនដ៏វៃឆ្លាត

ការរៀន នរណាៗក៏ចាំបាច់ត្រូវតែរៀនដែរ ដើម្បីទទួលបានចំណេះដឹង និងមានជំនាញជាក់លាក់ ប៉ុន្តែការរៀន ក៏ត្រូវមានក្បួនដែរ ទើបអាចទទួលបាននូវលទ្ធផលល្អ ដោយយោងតាមសំណួរខាងក្រោម៖

  • តើរៀនបែបណាទើបទទួលបានលទ្ធផលខ្ពស់ចំពោះអ្នក?
  • តើរៀនបែបណាទើបហៅថា អ្នករៀនបែបវៃឆ្លាត?
  • តើក្បួនរៀនបែបណា ទើបក្លាយជាអ្នកជំនាញក្នុងការរៀនអ្វីក៏ឆាប់ចេះ?

5. របៀបផ្ដោតអារម្មណ៍

អ្វីក៏ដោយ ក៏ទាមទារឱ្យមានការផ្ដោតអារម្មណ៍និងផ្ដោតលើអ្វីមួយ បើគ្មានការផ្ដោតទេ ធ្វើអ្វីក៏គ្មានលទ្ធផលល្អដែរ ហើយមនុស្សភាគច្រើនតែងតែជួបបញ្ហាខ្វះការផ្ដោត ដោយមិនដឹងថា ធ្វើបែបណាផ្ដោតអារម្មណ៍ល្អ និងយោងតាមសំណួរដូចខាងក្រោម៖

  • តើផ្ដោតអារម្មណ៍បែបណាទើបទទួលបានប្រសិទ្ធភាពក្នុងការសិក្សា និងគ្រប់កិច្ចការទាំងអស់?
  • តើធ្វើបែបណា ទើបអាចបែងចែកអារម្មណ៍ ដើម្បីរក្សាការផ្ដោតបានគ្រប់កាលៈទេសៈ?

6. របៀបចងចាំនូវអ្វីមួយបានល្អ

មនុស្សគ្រប់រូបតែងតែចង់បានការចងចាំមួយដ៏ល្អ ប៉ុន្តែពិបាក លុះត្រាតែមានការហ្វឹកហាត់ដោយខ្លួនឯង ដោយយោងតាមសំណួរដូចខាងក្រោម៖

  • តើធ្វើបែបណាទើបចងចាំលើអ្វីមួយបានលឿននិងបានយូរ?
  • តើធ្វើបែបណា ទើបមានការចងចាំបានច្រើនរឿងក្នុងពេលតែមួយ?
  • តើធ្វើបែបណា ទើបក្លាយជាអ្នកចងចាំដ៏ល្អ?
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ