1. ផលិតផល
ផលិតផល គឺមានភាពងាយស្រួលក្នុងការធ្វើទីផ្សារ ពីព្រោះវាអាចបង្ហាញ អាចមើលឃើញ អាចប៉ះបាន និងងាយស្រួលសម្រាប់អតិថិជនក្នុងការឈ្វេងយល់អំពីគុណតម្លៃ និងអាចជ្រើសរើសនូវអ្វីដែលពួកគេត្រូវការ។
បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការធ្វើទីផ្សារផលិតផល សំដៅលើ ដំណើរការផលិតផលិតផលដែលមានតម្រូវការ ឬបង្កើតតម្រូវការទុកជាមុន បន្ទាប់មកធ្វើការផ្សព្វផ្សាយនិងលក់ផលិតផលនោះ។ ទោះបីជា ការផលិតមានទំនាក់ទំនងទៅនឹងការគ្រប់គ្រងផលិតផលក៏ដោយ ប៉ុន្តែការកំណត់អត្តសញ្ញាណតម្រូវការ (demand) ឬការត្រូវការ (Need) គឺជាផ្នែកមួយនៃទីផ្សារផលិតផល ដែលទាមទារឱ្យមានការបញ្ចេញមតិយោបល់ត្រឡប់មកវិញពីអតិថិជនដែលបានប្រើប្រាស់ផលិតផលរបស់អ្នករួចហើយ។ នោះហើយជាមូលហេតុដែលយើងបានបញ្ចូលផលិតកម្មទៅក្នុងរូបភាពរួមនៃទីផ្សារផលិតផល។
ផលិតផលមួយ មានលក្ខណៈ
- Tangible៖ រូបធាតុឬរូបី
- Storable៖ មានស្ថេរភាព
- Replicating ability (repeatability/ duplication) ៖ សមត្ថភាពក្នុងការសម្លង និងធ្វើម្ដងទៀត
- Measurable៖ អាចវាស់វែងបាន
- Control quality by data៖ ត្រួតពិនិត្យគុណភាពតាមទិន្នន័យ
- possibility for patents៖ លទ្ធផលសម្រាប់ប៉ាតង់
ការធ្វើទីផ្សារផលិតផលឱ្យបានជោគជ័យ ទាមទារឱ្យអ្នកឆ្លើយនូវសំណួរខាងក្រោមជាមុនសិន
- តើយើងត្រូវការដំណោះស្រាយអ្វីខ្លះចំពោះអតិថិជន? (ផលិតផល)
- តើអ្នកណានឹងក្លាយជាអតិថិជន? (ការបែងចែក)
- តើយើងត្រូវទាក់ទងអតិថិជនយ៉ាងដូចម្តេច? (ចែកចាយ)
- តើយើងដាក់តម្លៃលើផលិតផលរបស់យើងក្នុងតម្លៃប៉ុន្មាន?
អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផល មានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីយោបល់និងមតិយោបល់របស់អតិថិជនដែលនឹងជួយក្នុងការឆ្លើយសំណួរដែលបានរៀបរាប់ខាងលើ។ ការធ្វើទីផ្សារផលិតផលត្រូវការឈ្វេងយល់ពីដំណើរការរបស់ផលិតផល តាមរយៈការយល់ដឹងអំពីដំណើរការនេះ ផលិតផលអាចត្រូវបានជំនួសឬរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់និរន្តរភាពរបស់ក្រុមហ៊ុន ដើម្បីធានាថា ផលិតផលនូវតែរក្សានូវគុណភាពល្អ និងធ្វើបច្ចុប្បន្នភាពជារៀងរហូត ព្រមទាំងមានការអភិវឌ្ឍន៍បែបច្នៃប្រឌិតជាបន្តបន្ទាប់។
លើសពីនេះ ការធ្វើទីផ្សារដើម្បីលក់ផលិតផល ម្ចាស់អាជីវកម្ម ត្រូវតែ
- វិភាគទីផ្សារលើប្រភេទផលិតផលរបស់អ្នក
- កំណត់តម្រូវការរបស់អតិថិជនគោលដៅ
- កំណត់ការរចនា និងការអភិវឌ្ឍផលិតផល
- កំណត់តម្លៃ
- រៀបយុទ្ធសាស្រ្តដាក់លក់ផលិតផលថ្មី
- បង្កើតបណ្ដាញទំនាក់ទំនង
- រៀបយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្ម
- ជ្រើសរើសទីតាំង
- កំណត់ការចែកចាយលក់ផលិតផល
- ត្រួតពិនិត្យឡើងវិញ និងមើលពីបញ្ចេញមតិយោបល់កែតម្រូវ
- ជ្រើសរើសបណ្ដាញសង្គមដែលជាសម្រុកអតិថិជនគោលដៅ
- ស្គាល់លក្ខណៈពិសេសរបស់ផលិតផល
2. សេវាកម្ម
សេវាកម្ម ជាវត្ថុអរូបីដែលពិបាកក្នុងការបង្ហាញពីគុណតម្លៃ មិនអាចមើលឬមិនអាចប៉ះសេវាកម្មនោះបានទេ។
បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការទីផ្សារសេវាកម្ម សំដៅលើ ប្រភពដើមនៃសេវាកម្ម ការផ្សព្វផ្សាយនិងការផ្តល់នូវបទពិសោធន៍ដល់អតិថិជនក្នុងតម្លៃវិនិច្ឆ័យ។ ការកំណត់ថ្លៃដើមជាក់លាក់ចំពោះសេវាកម្មមួយពិតជាពិបាក ដូច្នេះតម្លៃត្រូវបានកំណត់ដោយអ្នកលក់ដោយពឹងផ្អែកលើថ្លៃដើមដែលអាចកំណត់បាននិងការប៉ាន់ស្មាននៃការងារ។ ហើយតម្លៃអាចត្រូវបានចាត់ថ្នាក់ជាតម្លៃវិនិច្ឆ័យ ព្រោះថ្លៃដើមមិនអាចត្រឹមត្រូវដូចផលិតផលឡើយ។
សេវាកម្មមួយ មានលក្ខណៈ
- Intangible៖ អរូបី
- Consumed at the point of interaction៖ បានប្រើប្រាស់នៅចំណុចនៃអន្តរកម្ម
- Difficult to repeat៖ ពិបាកក្នុងការកែតម្រូវធ្វើម្ដងទៀត
- Difficult to patent៖ ពិបាកក្នុងការធ្វើប៉ាតង់
- Difficult to measure៖ ពិបាកក្នុងការវាស់វែង
- An experience for customer៖ ជាបទពិសោធន៍សម្រាប់អតិថិជន
- Inseparable from seller៖ មិនអាចខ្វះអ្នកលក់បាន
ការធ្វើទីផ្សារដើម្បីលក់សេវាកម្ម ម្ចាស់អាជីវកម្ម ត្រូវតែ
- ស្គាល់ច្បាស់ពីអតិថិជនគោលដៅ
- ស្គាល់ច្បាស់ថា សេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីដល់អតិថិជន
- បង្កើតទំនាក់ទំនងល្អជាមួយអតិថិជនគោលដៅរបស់អ្នក
- ការអភិវឌ្ឍន៍និងបង្កើតទំនុកចិត្តខ្ពស់ដល់អតិថិជន
- កសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យល្អនិងល្បី