spot_img
spot_img
Homeធុរកិច្ចហេតុអ្វី មនុស្សខ្លាចបរាជ័យក្នុងការចាប់ផ្ដើមអាជីវកម្មលើកដំបូង?

ហេតុអ្វី មនុស្សខ្លាចបរាជ័យក្នុងការចាប់ផ្ដើមអាជីវកម្មលើកដំបូង?

-

ការចាប់ផ្ដើមជារឿងដ៏ល្អ និងសំខាន់ណាស់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺមនុស្សភ័យខ្លាចបរាជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម។ តើមានកត្តាអ្វីដែលធ្វើឱ្យមនុស្សភ័យខ្លាចបរាជ័យ? ខ្លឹមសារខាងក្រោម នឹងបង្ហាញជូនអ្នក។

1. គ្មានភាពជឿជាក់លើខ្លួនឯង

ចិត្តចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែសមត្ថភាព ឬស្ថានភាពបច្ចុប្បន្នមិនទាន់ល្អ ដូច្នេះធ្វើឱ្យមនុស្សគ្មានភាពជឿជាក់លើខ្លួនឯងក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយតែងតែគិត និងបារម្ភពីបញ្ហានានាដែលនឹងអាចកើតមានឡើង។

លើសពីនេះ ការដែលគ្មានភាពជឿជាក់លើខ្លួនឯងក្នុងការចាប់ផ្ដើម មកពី៖

  • គ្មានដើមទុនជាប្រាក់គ្រប់គ្រាន់
  • សមត្ថភាពនៅមានកម្រិត ដោយមិនទាន់ចេះច្បាស់ប្រាកដ
  • ក្លាហានក្នុងការគិត ប៉ុន្តែមិនក្លាហានក្នុងការចាប់ផ្ដើមធ្វើសកម្មភាព
  • មិនដឹងថា ចាប់ផ្ដើមពីចំណុចណា ទៅចំណុចណា
  • គ្មានបណ្ដាញទំនាក់ទំនងល្អជាមួយអ្នកជំនាញ និងអ្នកខ្លាំងៗ
  • មានការបង្អាក់ច្រើនទាំងគ្រួសារ មិត្តភក្តិ​និងមនុស្សជុំវិញ
  • គោលដៅ និងផែនការអាជីវកម្មមិនទាន់ច្បាស់លាស់
  • គ្មានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការចាប់ផ្ដើម។ល។
2. គ្មានអ្នកជួយបង្ហាញផ្លូវ

ការដែលមិនហ៊ានចាប់ផ្ដើម ដោយការខ្លាចថាបរាជ័យ ដោយសារតែអ្នកមិនមានអ្នកជួយបង្ហាញផ្លូវ ឬមិនមានអ្នកជំនាញលើវិស័យដែលអ្នកចង់ប្រឡូកនោះមកប្រឹក្សាយោបល់បន្ថែម ជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ស្ទាក់ស្ទើចិត្ត ដោយគិតថា តើការសម្រេចចិត្តត្រឹមត្រូវ ឬមិនត្រឹមត្រូវជាដើម? ប៉ុន្តែបើមានអ្នកបង្ហាញផ្លូវវិញ ច្បាស់ជាអ្នកកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការចាប់ផ្ដើមមិនខាន។

3. មិនទាន់យល់ពីបរិបទនៃការធ្វើអាជីវកម្មច្បាស់

ការមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មជារឿងល្អ ប៉ុនន្តែអ្វីដែលមិនល្អនោះ គឺថា តើអ្នកបានយល់ពីបរិបទឬចំណេះដឹងបន្ថែមពីការធ្វើអាជីវកម្មច្បាស់ដែរឬទេ?

ការធ្វើអាជីវកម្ម មានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវដឹង ដូចជា

  • របៀបគ្រប់គ្រងដំណើរការអាជីវកម្ម
  • របៀបគ្រប់គ្រងក្រុមការងារ
  • ផ្នែកច្បាប់
  • ការគ្រប់គ្រងហិរញ្ញវត្ថុ
  • ការគ្រប់គ្រងជម្លោះរវាងបុគ្គលិកនិងបុគ្គលិក រវាងដៃគូរកស៊ី
  • និងផ្សេងៗទៀតទៅតាមប្រភេទ និងទំហំអាជីវកម្ម

ដូច្នេះប្រសិនអ្នកចង់ចាប់ផ្ដើមអាជីវកម្ម ហើយមិនទាន់យល់ពីរឿងរ៉ាវដែលបានរៀបរាប់ត្រួសៗខាងលើ នោះអ្នកច្បាស់ជាជួបបញ្ហា និងធ្វើឱ្យការភ័យខ្លាចនៃការបរាជ័យនោះ នឹងក្លាយជាការពិត។ ហេតុផលនេះហើយ ទើបមនុស្សមួយចំនួនមានការភ័យខ្លាចថាខ្លួនឯងបរាជ័យលើផ្នែកណាមួយក្នុងដំណើរអាជីវកម្ម មិនថាជាបញ្ហាច្បាប់ បុគ្គលិក និងដៃគូមិនស្មោះត្រង់ជាដើម។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ