spot_img
spot_img
Homeធុរកិច្ចរបៀបដែលមិត្តភក្តិ 3 នាក់ នៅមហាវិទ្យាល័យ បង្កើតអាជីវកម្មលក់រថយន្តជជុះតម្លៃ 1 ពាន់លានដុល្លារ

របៀបដែលមិត្តភក្តិ 3 នាក់ នៅមហាវិទ្យាល័យ បង្កើតអាជីវកម្មលក់រថយន្តជជុះតម្លៃ 1 ពាន់លានដុល្លារ

-

Aaron Tan គឺជាសហស្ថាបនិកមួយរូបនៃ unicorn ថ្មីស្រឡាងនៃក្រុមហ៊ុន Carro ដែលជាក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មរីកលូតលាស់លឿនបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ហើយនឹងកំពុងឆ្ពោះទៅកាន់ការចុះបញ្ជីជាសាធារណៈ។

ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុន Carro បានកើនលុយចំនួន 1 ពាន់​លាន​ដុល្លារ។ លើសពីនេះ បើយោងតាមកិច្ចសម្ភាសន៍ជាមួយលោក Aaron Tan នៅក្នុងគេហទំព័រ CNBC Make It គាត់បានប្រាប់ពីរបៀបដែលក្រុមហ៊ុនរបស់គាត់នឹង អាចកើន​ឡើង​ដល់ 10 ពាន់​លាន​ និង​អាច​ឈាន​ដល់ 100 ពាន់​លាន​ដុល្លារ​។

ការកកើតក្រុមហ៊ុន Carro

Carro ជាក្រុមហ៊ុនមួយដែលគេបានដាក់រហស្សនាមថា “វីរបុរសរថយន្ត (car hero)” ពីព្រោះវាជាទីផ្សាររថយន្តអនឡាញអាស៊ីអាគ្នេយ៍ ដែលត្រូវបានរចនាឡើងដើម្បីដំណើរការរថយន្តដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន Carro ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដោយ លោក Tan និងមិត្តរួមមហាវិទ្យាល័យរបស់គាត់ Aditya Lesmana និង Kelvin Chng ដោយអាចសម្រេចបាននូវ unicorn តម្លៃ $1 ពាន់លានដុល្លារនៅក្នុងខែមិថុនា បន្ទាប់ពីទទួលបានមូលនិធិចំនួន 360 លានដុល្លារ។ កិច្ចព្រមព្រៀង​នេះ​ចំណាយ​ប្រាក់​សរុប​ដែល​រៃអង្គាស​បាន​ដល់​ជាង​កន្លះ​ពាន់​លាន​ដុល្លារ ហើយ​ដាក់​ក្រុមហ៊ុន Carro រួម​ជាមួយ​ដៃគូ​ប្រកួតប្រជែង​សំខាន់ៗ ​ដូចជា Carsome របស់​ម៉ាឡេស៊ី និង Carmudi របស់​អាល្លឺម៉ង់ ក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃ 50 ពាន់​លាន​ដុល្លារ​និង​កំពុង​រីកចម្រើន។

រឿងរ៉ាវនៃការបង្កើតអាជីវកម្មនេះជាមួយមិត្តមហាវិទ្យាល័យ

1. កត្តាជំរុញឱ្យទទួលបានជោគជ័យ

រឿងរ៉ាវសហគ្រិនវ័យ 36 ឆ្នាំ លោក Tan បានចាប់ផ្តើមនៅពេលគាត់មានអាយុ 13 ឆ្នាំ។ ក្នុងវ័យជំទង់ ធំឡើងនៅក្នុងប្រទេសសិង្ហបុរី កុំព្យូទ័រនឹងរកប្រាក់បន្ថែមដោយបង្កើត និងលក់គេហទំព័រ។

ក្រោយមក ខណៈពេលដែលគាត់ធ្វើការជាអ្នកបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក គាត់បានឃើញឱកាសមួយ ដើម្បីបញ្ចូលគ្នានូវភាពអស្ចារ្យនៃអាជីវកម្មជាមួយនឹងចំណង់ចំណូលចិត្តពិតប្រាកដរបស់គាត់ គឺការជួញដូររថយន្ត។

លោក​ តាន់ បាននិយាយថា “នៅពេលខ្ញុំនៅសហរដ្ឋអាមេរិកក្នុងនាមជា VC អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំចងចាំយ៉ាងច្បាស់ ខ្ញុំបានជួបក្រុមហ៊ុនរថយន្តគ្រប់ប្រភេទ ដូចជាBeepi, Uber និង DriveShift ។ អ្វី​ដែល​វា​បាន​បង្ហាញ​ខ្ញុំ​នោះ ​គឺ​សន្ទុះ​ក្នុង​លំហ​។

ខណៈពេលដែលរថយន្តកំពុងរីកដុះដាលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យការលក់មានភាពស្មុគស្មាញ ដោយមានឈ្មួញកណ្តាលជាច្រើន ដែលធ្វើឱ្យអ្នកទិញនិងអ្នកលក់ពិបាកទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត ដូច្នេះលោក តាន់ ចាប់ផ្ដើម​ចង់​ផ្លាស់​ប្តូរបែបបទនេះ។

នៅឆ្នាំ 2015 លោក តាន់ បានត្រឡប់មកពីសិង្ហបុរីវិញ ដោយគាត់បានសហការជាមួយមិត្តរួមថ្នាក់របស់គាត់មកពីសាលាវិទ្យាសាស្ត្រកុំព្យូទ័រ Carnegie Mellon ដើម្បីបង្កើតក្បួនដោះស្រាយលើបញ្ហាដែលបានលើកឡើងខាងលើ។

លោក តាន់ បាននិយាយថា “ខ្ញុំនឹងមិននិយាយថាខ្ញុំបានបោកបញ្ឆោតសហស្ថាបនិករបស់ខ្ញុំឱ្យបង្កើតក្រុមហ៊ុនជាមួយគ្នានោះទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំបានលក់ឱកាសដែលវាអាចគួរឱ្យចាប់អារម្មណ៍ជាងអ្វីដែលពួកគេកំពុងធ្វើ” ។

2. ប៉ះទីផ្សារដែលមានចលនាលឿន

លោកតាន់ និងមិត្តភក្តិពីរនាក់ទៀតបានកំពុងចូលធ្វើរឿងមួយ។

នៅក្នុងតំបន់ដែលមានវណ្ណៈកណ្តាលដែលយល់ដឹងពីឌីជីថលនិងរីកចម្រើន អ្នកប្រើប្រាស់ដែលប្រកាន់យកតម្លៃបានកំពុងជ្រើសរើសកាន់តែខ្លាំងឡើងសម្រាប់ម៉ូឌែលជជុះ ជាពិសេសទីផ្សាររថយន្តជជុះតែម្ដង។

ក្រុមហ៊ុន Carro បានដាក់ទុនលើតម្រូវការនោះ ដោយដាក់ចេញការផ្តល់ជូនតាមអ៊ីនធឺណែតរបស់ខ្លួនសម្រាប់បុគ្គលនិងអ្នកលក់ដុំនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ីក្នុងប៉ុន្មានឆ្នាំបន្ទាប់។ ទន្ទឹមនឹងនេះ វាបានបន្ថែមសេវាកម្មហិរញ្ញវត្ថុ ដូចជាកម្ចី ការធានារ៉ាប់រង និងការថែទាំ។

នៅឆ្នាំ 2019 ដែលត្រូវបានបំផុសគំនិតដោយការផ្សាយតាមក្រុមហ៊ុនយក្ស Netflix និង Spotify ក្រុមហ៊ុន Carro បានបើកដំណើរការសេវាកម្មទិញរថយន្តដំបូងរបស់សិង្ហបុរី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជួលរថយន្តសម្រាប់ថ្លៃប្រចាំខែ ដោយរួមបញ្ចូលពន្ធ ការធានា និងការថែទាំទាំងអស់។

លោកតាន់ បាននិយាយថា អ្វីដែលយើងបានឃើញ គឺការផ្លាស់ប្តូរអាកប្បកិរិយានៃភាពជាម្ចាស់រថយន្ត ដោយមនុស្សចង់បានភាពបត់បែន ដោយ​ចង់​សាក​ល្បងនូវ​រថយន្ត​ថ្មី​ៗ។ ដូច្នេះហើយជាហេតុធ្វើឱ្យក្រុមហ៊ុន Carro លេចធ្លោ។

3. រុករកជំងឺរាតត្បាត

នៅឆ្នាំ 2020 ជំងឺរាតត្បាតបានវាយប្រហារ។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​ដ៏​សំខាន់​សម្រាប់​ការ​ចាប់​ផ្តើម​អាជីវកម្ម​ជា​ច្រើន​បាន​ក្លាយ​ជា​ឱកាស​សម្រាប់ Tan និង​ក្រុម​របស់​គាត់។

ការព្រួយបារម្ភពីអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន បានជំរុញឱ្យមានតម្រូវការថ្មីសម្រាប់ជម្រើសដឹកជញ្ជូនឯកជន។ ហើយជាមួយនឹងការបិទព្រំដែន និងកង្វះមីក្រូឈីបជាសកលដែលកំណត់ការផលិតរថយន្ត ការលក់រថយន្តប្រើរួច មានចំនួនកើនឡើង។

លោក Tan បាននិយាយថា “ជំងឺ Covid ពិតជាបានជួយពន្លឿនការធ្វើឌីជីថលនីយកម្មទាំងមូលរបស់យើងទាំងខាងក្នុង និងខាងក្រៅដល់សាធារណៈជនទូទៅ”។

ក្នុងចំណោមគំនិតផ្ដួចផ្ដើមផ្សេងៗដែលក្រុមហ៊ុនដាក់ឱ្យដំណើរការ គឺគំនិត “Showroom Anywhere” ដែលគ្មានទំនាក់ទំនង ដោយអនុញ្ញាតឱ្យអ្នកទិញនាពេលអនាគតអាចមើល និងសាកល្បងរថយន្តដោយមិនចាំបាច់មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស។ ជំនួសមកវិញ ពួកគេអាចចូលទៅកាន់យានជំនិះនៅចំណតសាធារណៈដោយប្រើការបញ្ចូលលេខកូដ QR ។

គិតត្រឹមខែមីនា ឆ្នាំ 2021 Carro បានកត់ត្រាប្រាក់ចំណូលចំនួន 300 លានដុល្លារ ដែលកើនឡើង 2.5 ដងធៀបនឹងឆ្នាំមុន។ ការចាប់ផ្តើមអាជីវកម្មរយៈពេល 6 ឆ្នាំ ហើយមកទល់ពេលនេះ គឺទទួលបានផលចំណេញច្រើន។

4. ផ្លូវទៅកាន់ ការ​ផ្តល់​ជូន​ជា​សាធារណៈ​ដំបូង

ទោះជាយ៉ាងណាក៏ដោយ កំណើននេះកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការកើនឡើងនៃការត្រួតពិនិត្យលើឧស្សាហកម្មរថយន្ត។

ការដឹកជញ្ជូនមានចំនួនជិត1ភាគ4 (24%) នៃការបំភាយកាបូនពិភពលោក ដែលក្នុងនោះរថយន្តផ្លូវមាន 75% ។ ហើយសូម្បីតែរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត ក៏បានធ្វើផែនការដើម្បីបញ្ចប់រថយន្តម៉ាស៊ីនចំហេះបែបបុរាណ រថយន្តអគ្គិសនី និងម៉ាស៊ីនហ្គាសដែលមានស្សស្រាប់ ដោយត្រូវបាននាំចេញទៅកាន់ទីផ្សារកំពុងអភិវឌ្ឍន៍។

ដោយឡែក ចំពោះក្រុមហ៊ុនរថយន្ត Carro វិញ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតង ដែលមិនងាយសាបសូន្យ។

លោកតាន់ បាននិយាយថា ការងាររបស់យើង គឺបើកដំណើរការកែច្នៃឡើងវិញ ឬប្រើប្រាស់ឡើងវិញនូវយានយន្តក្នុងរយៈពេលដ៏ខ្លីបំផុត។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ