spot_img
spot_img
Homeធុរកិច្ចទម្លាប់មិនល្អក្នុងការគ្រប់គ្រហិរញ្ញវត្ថុដែលអាចនាំឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ

ទម្លាប់មិនល្អក្នុងការគ្រប់គ្រហិរញ្ញវត្ថុដែលអាចនាំឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ

-

សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងមួយចំនួនតូច គឺពួកគាត់នឹងជួបនូវបញ្ហាប្រឈមជាច្រើន ហើយក្នុងនោះដែរ ទម្លាប់មិនល្អទាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ជាមូលហេតុមួយដែលអាចបង្កឲ្យពួកគាត់មានបញ្ហាប្រឈមជាច្រើនទៀត និងអាចឆ្ពោះទៅរកការបិទទ្វារអាជីវកម្មក៏ថាបាន។ មែនទែនទៅ តើមានកត្តាណាខ្លះដែលបង្កឲ្យមានហានិភ័យបែបនេះ? ៣ចំណុចខាងក្រោមនេះគឺជាមូលហេតុចម្បងដែលអាចធ្វើឲ្យអ្នកជួបបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយវាក៏ជាកត្តាដែលនឹងនាំអ្នកឈានទៅរកការបិទទ្វារអាជីវកម្មបានដែរ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេនោះ!

១. ចំណាយលុយច្រើនពេកទៅលើការជួលការិយាល័យ និងទិញសម្ភារៈមិនចាំបាច់

ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មដំបូងៗទេនោះ តើអ្នកគិតថាការជួលទីកន្លែងថ្លៃៗ ការិយាល័យធំៗ និងស្រស់ស្អាត វាផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកដែរឬទេ? តើវាមានភាពចាំបាច់សម្រាប់អ្នកដែរឬទេ ដែលត្រូវចំណាយលុយជាច្រើនទៅលើការជួលអគារ និងទិញសម្ភារៈដែលមិនចាំបាច់បែបនេះ? This image has an empty alt attribute; its file name is telegram-cloud-document-5-6181258873035294181-1024x614.jpg មែនទែនទៅ នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មខ្លួនឯង អ្វីដែលសំខាន់សម្រាប់អ្នកនោះគឺធនធានមនុស្ស ​ចំណែកឯ ទីកន្លែង និងសម្ភារៈតុបតែងវិញវាមិនមែនជាបញ្ហាចម្បងខ្លាំងសម្រាប់អ្នកនោះទេ​ ពោលគឺឲ្យតែអ្នកនិងក្រុមការងាររបស់អ្នក មានការប្ដេជ្ញាខ្ពស់ក្នុងការធ្វើឲ្យអាជីវកម្មមួយនេះដំណើរការទៅមុខរលូន ទៅបានហើយ

២. យកប្រាក់កម្ចីពីធនាគារច្រើនពេក

ប្រសិនបើអ្នកមិនសូវចំណាយទៅលើអ្វីចាំបាច់ច្រើនទេ ចូរអ្នកកុំយកប្រាក់កម្ចីពីធនាគារ ឬខ្ចីពីប្រភពណាផ្សេងច្រើនលើសលុបពេក ព្រោះវាអាចធ្វើឲ្យអ្នកជួបនឹងបញ្ហាប្រឈមច្រើន ជាពិសេសនោះគឺបញ្ហាហិរញ្ញវត្ថុនេះតែម្ដង។ តែបើករណី ដែលអាជីវកម្មត្រូវការទុនច្រើនដើម្បីបង្វិល ហើយលទ្ធភាពដែលអ្នកអាចទទួលបានប្រាក់ចំណូលមកវិញបានច្រើន គឺវាមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហានោះគឺ អ្នកខ្ចីដើម្បីប្រើតែទៅលើការជួលការិយាល័យធ្វើការធំៗ ប្រើតែទៅលើការតុបតែងនៅក្នុងការិយាល័យ ឬប្រើទៅលើអ្វីដែលពុំចាំបាច់ ដោយសារតែការទទួលបានប្រាក់កម្ចីច្រើន អ្នកក៏ត្រូវទូទាត់សងការប្រាក់ទៅឲ្យធនាគារវិញដែរ។​ ដូចនេះ តើអ្នកគិតថា អ្នកអាចមានសមត្ថភាពសងធនាគារទាន់ពេលដែរឬទេ? តើអ្នកអាចមានលទ្ធភាពទូទាត់ទាំងការទាំងដើមទៅកាន់ធនាគារ ឬម្ចាស់បំណុលរបស់អ្នកដែរឬទេ? This image has an empty alt attribute; its file name is happy-young-asian-couple-realtor-agent-1024x683.jpg

៣. មិនព្យាយាមឈ្វេងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុ

គ្រប់ប្រភេទអាជីវកម្មទាំងអស់ មិនថាអាជីវកម្មខ្នាតតូច ខ្នាតធំ ឬមធ្យមនោះទេ គឺសុទ្ធតែមានផ្នែកគណនេយ្យទាំងអស់ ដើម្បីកត់ត្រារាល់ចំណូល និងចំណាយរបស់ក្រុមហ៊ុន។ ប៉ុន្តែសហគ្រិនវ័យក្មេងមួយចំនួន បែរជាព្យាយាមគេចវេសមិនចង់ឈ្វេងយល់អំពីគណនេយ្យ ឬមិនចង់ក្លាយខ្លួនទៅជាគណនេយ្យទៅវិញ មូលហេតុអាចបណ្ដាលមកពីជំនាញនេះមានភាពស្មុគស្មាញក្នុងការគណនាលេខ។ ប៉ុន្តែប្រសិនបើអ្នកមិនបានយល់ដឹងអំពីជំនាញគណនេយ្យនេះខ្លះៗទេ អ្នកប្រាកដជាមិនបានដឹងអំពី៖
  1. តើក្រុមហ៊ុនរបស់អ្នកបានចំណាយទៅលើអ្វីខ្លះ ជារៀងរាល់ថ្ងៃនេះ?
  2. តើក្រុមហ៊ុនអ្នកអាចទទួលបានប្រាក់ចំណេញប៉ុន្មានក្នុងមួយថ្ងៃ?
  3. តើទុនដែលនៅសេសសល់អាចទ្រទ្រង់អាជីវកម្មរបស់អ្នកបានយូរប៉ុណ្ណា?
ជារួមមក ប្រសិនបើក្នុងនាមអ្នកជាម្ចាស់អាជីវកម្ម តែអ្នកមិនមានការយល់ដឹងក្នុងផ្នែកហិរញ្ញវត្ថុ ឬមិនមានអ្នកកាន់កាប់ជាប់លាប់ទៅលើផ្នែកនេះទេ អាជីវកម្មរបស់អ្នកប្រហែលជាមិនអាចឈរជើងនៅលើទីផ្សារបានយូរនោះទេ ។ This image has an empty alt attribute; its file name is telegram-cloud-document-5-6181258873035294183-1024x683.jpg
Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ